33.2 C
Phnom Penh

អាជ្ញាធរខេត្ត​​​បាត់​​​ដំបង​​​សម្រេច​​​ទម្លាយ​​​ទំនប់​​​អាងកំពីង​​​ពួយ ​​​ដើម្បី​​​ការ​​​ពារ​​​ការ​​​បាក់ទំនប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពល​​​រដ្ឋ​​​រាប់​​​រយ​​​គ្រួសារ​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់ដំបង​​​ត្រូវ​​​បាន​​​ជម្លៀស​​​​​​ ខណៈ​​​អាជ្ញាធរ​​​​​​សម្រេច​​​ទម្លាយ​ទំនប់​​មួយ​កង់​​​​ ដើម្បី​​​បន្ធូរ​​​សម្ពាធ​​​ទឹក​​​នៅ​​​អាង​​​ទឹក​​​កំពីង​​​ពួយ​​​​​​ ដែ​​​ល​​​ជិត​​​នឹង​​​ធ្លាយ​​​ និង​​​អាចធ្វើ​​​​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សហ​គមន៍​​​មួយ​​​ចំនួន​​​នៅ​​​ខាង​​​ក្រោម​​​អាង​​​ទឹក​​​នេះ​​​ នៅ​​​ពេល​​​ភ្លៀង​​​ធ្លាក់ខ្លាំង​​​នៅ​​​តែ​​​ប​​​ន្ត​​​ធ្វើ​ឲ្យ​​​​​​​ប៉ះ​ពាល់​ដល់បណ្តា​​​​​​ខេត្ត​​​​​​ដែលស្ថិត​​​​​​នៅ​​​ភាគ​​​ខាង​​​លិច​​​​នៃ​​​ប្រទេស​​​កម្ពុជា។

លោក​​​ ឈឹម​​​ វិជ្ជរ៉ា​​​ ប្រធាន​​​មន្ទីរកសិកម្ម​​​​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើកឡើង​​​ថា ទ្វារ​​​ទឹក​​​ចំនួន ​​​បី​​​ដែល​​​មាន​​​ស្រាប់​​​ត្រូវ​​​បាន​​​បើក​​​នៅ​​​ក្នុង​​​អាង​​​ទឹក​​​កំពីង​​​ពួយ​​​ប្រវែង​​​១៩គីឡូម៉ែត្រ​​​ និង​​​ទទឹង​​​២គីឡូម៉ែត្រ ដែល​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​​​​​​​ជា​​​ផ្នែក​​​មួយ​​​​​​នៃ​​​​​​គម្រោង​​​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​​​​របស់​របប​​​ខ្មែរ​​​ក្រហម​​​ ប៉ុន្តែ ​​​ទ្វារទឹក​​​ទាំ​​​ងបី​​​នេះ​​​មិន​​​អាច​​​រំដោះ​​​ទឹក​​​ចេញ​​​ពី​​​អាង​​​កំពីង​​​ពួយ​​​បាន​​​ទាន់​​​ពេល​​​វេលា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​ទៀត​ថា “អាង​​​​​​ទឹក​​​កំពីង​​​ពួយ​​​​​​ ដែល​​​អាច​​​ស្តុក​​​ទឹក​​​បាន​​​ប្រហែល​​​១១០​​​.០០០.០០០ម៉ែត្រគូប​​​ គឺ​​​អាច​​​នឹង​​​បង្ក​​​​​​គ្រោះ​​​ថ្នាក់​​​យ៉ាង​​​ខ្លាំង​​​ ហេតុ​​​ដូច្នេះ លោក​​​ លឹម គាន​​​ហោ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​ធនធាន​​​ទឹក​​​​​​ និង​​​ឧតុនិយម​​​​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​​ឲ្យ​​​អាជ្ញា​ធរ​​​​ខេត្ត​​​ទម្លាយ​​​​ទំនប់​​​ ដើម្បី​​​ជួយ​​​រំដោះ​​​​ទឹក​​​បន្ថែម​​”។

រូប​​​ភាព​​​ដ៏​​​គួ​​​​​​ឲ្យ​​​រន្ធត់​​​ដែល​​​ត្រូវ​​​គេ​​​បង្ហោះ​​​​​​​​​នៅលើ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពីម្សិលមិញ​​​ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ទឹក​​​ហូរ​​​យ៉ាង​​​ខ្លាំ​​​ង​​​ ដែល​​​ត្រូវ​​​បាន​​​រំដោះចេញ​​​ពី​​​អាង​​​ទឹក​​​កំពីង​​​ពួយ​​​ គឺវាហាក់​​​បីដូចជា ទឹក​​​​​​ហូរ​​​ធ្លាក់​​​មក​​​ពីលើ​​​ភ្នំអ៊ីចឹង​​​ ដោយ​​​ហូរ​​​យ៉ាង​​​ខ្មួល​​​​​​ខ្មាញ់​​​​​​បក់​​​បោ​​​ក​​​​​​ដើមឈើ និង​​​ផ្ទះសំបែង​​​​​​ដែល​​​ស្ថិត​​​នៅ​​​ចំផ្លូវ​​​ទឹក​​​នេះ​​​ ប៉ុន្តែ លោក​​​ វិជ្ជរ៉ា បាន​​​មាន​​​ប្រសាសន៍ថា ប្រជាពល​​​រដ្ឋ​​​​​​ជាង​​​៧០០​​​គ្រួសារ​​​ ដែល​​​រស់​​​នៅ​​​ចំ​​​ផ្លូវ​​​ទឹក​​​ជំនន់​​​នេះសុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ជម្លៀស​​​ចេញ​​​រួច​​​ហើយ​​​​​​​​​ មុន​​​ពេល​​​ទម្លាយ​​​​ទំនប់​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្តថា “បន្ទាប់​​​ពី​​​អាជ្ញាធរ​​​ទម្លាយ​​​​ទំនប់​​​ប្រវែង​​​៣០ម៉ែត្រ​​​ ចំណុច​​​ដែល​​​កាត់​ផ្តាច់​នេះ​​​​បាន​​​រីក​​​ធំ​​​ទៅ​​​ៗ​​​ដោយ​​​សារ​​​សម្ពាធ​​​ទឹក​​​ ហេតុ​​​ដូច្នេះ​​​​​​មាន​​​ទឹក​​​យ៉ាង​​​ច្រើន​​​បាន​​​ហូរ​​​ចេញ​​​ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​អាជ្ញាធរ​​​បាន​​​ជម្លៀស​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​តំបន់​​​ទាំង​​​នោះ​​​រួច​​​ហើយ​​”។ លោក ឡុង​​​ ផល​​​គុណ​​​ ប្រធាន​​​មន្ទីរ​​​ធន​​​ធាន​​​ទឹក​​​ និ​​​ង​​​ឧតុ​​​និយម​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​​​​លើក​​​ឡើ​​​ងថា វា​​​នឹង​​​មាន​​​គ្រោះ​​​មហន្ត​​​រាយ​​​ដ៏​​​ធំ​​​ចំពោះ​​​ទំនប់​​​ និង​​​តំបន់​​​ជុំវិញ​​​នោះ​​​ ប្រសិន​​​​​​បើ​​​គ្មាន​​​ការ​​​ទម្លាយ​​​​ទំនប់​​​ទេ​​​នោះ​​​។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍ថា “ទំនប់​​​នេះ​​​ធំ​​​ណាស់​​​ហេត​ុ​​​ដូច្នេះ​​​ហើយ​​​វា​​​អាច​​​មាន​​​មហន្ត​​​រាយ​​​ ហើយ​​​ប្រជាពល​​​រដ្ឋ​​​ជាច្រើន​​​អាច​​​នឹង​​​បាត់​​​ប​​​​​​ង់​​​ជីវិត​​​ ហេតុ​ដូច្នេះ​ហើយ​​​​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ទម្លាយ​ទំនប់​​”។ យោង​​​តាម​​​លោកស្រី ខារ៉ូលីន ម៉ាកខូស​​​ឡេន (Caroline McCausland) នាយិកា​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ Action Aid  ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នានា​​​ ដែល​​​ធ្លាប់​​​បាន​​​ផ្តល់​​​ជំនួយ​​​ទឹក​​​ជំនន់​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  ថ្ងៃ​​​នេះ​​​ក្រុម​​​វាយ​​​តម្លៃ​​​រួម​​​មក​​ពី​​​​​​ទីភ្នាក់ងារ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​ទាំង​​​ក្នុង​​​ស្រុក​​​ និង​​​អន្តរជាតិ​​​​​​ និង​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​ នឹង​​​ធ្វើ​​​ដំណើរ​​​ទៅកាន់​​​បណ្តា​​​ខេត្ត​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ខ្លាំ​​​ង​​​បំផុត​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​កាល​​​ពី​​​ប៉ុន្មាន​​​សប្តាហ៍​​​នេះ។

លោក​ស្រី​បានមាន​​​ប្រសាសន៍ថា “ខេត្ត​បាត់​ដំបង​​​ ប​​​ន្ទាយមាន​​​ជ័យ​​​ ពោធិ៍សាត់ សៀម​​​រាប​​​ និ​​​ង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ គឺជាខេត្ត​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​​​​ពីទឹក​​​ជំនន់​​​ខ្លាំង​​​ជាង​​​គេ ហើយ​​​​​​ក្រុម​​​វាយ​​​​​​តម្លៃ​​​រួម​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​តំបន់​​​ទាំង​​​​​​នេះ​​​ រួម​​​ទាំង​​​​​​តំបន់​​​ទំនប់​​​ផង​​​ដែរ​​​ ដើម្បី ជួយសម្រាលការ​​​លំបាក​​​របស់ប្រជាពល​​​រដ្ឋ​​នៅក្នុងខេត្ត​​​ដែល​​​រង​​​ផលប៉ះពាល់​​​ដោយ សារ​​​ទឹកជំនន់ទាំងនោះ​”។ លោក​​​ស្រី​​​បាន​​​ប​​​ន្ថែមថា ដោយសារ​​​តែ​​​ស្ថាន​​​ភាព​​​អាកាស​​​ធាតុ​​​នៅ​​​តែ​​​មិន​​​អំណោយ​​​ផល​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​វា​​​លំបាក​​​ណាស់​​​នៅ​​​ក្នុងការ​​​​​​ព្យាករថា តើ​​​ទឹក​​​​​​ជំនន់​​​អាច​​​នឹង​​​​​​​​​ធូរ​​​ស្បើយ​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​នោះ​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស