33.2 C
Phnom Penh

ព្រះ​មហាក្សត្រ​ប្រទាន​ថវិកា និង​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ព្រះ​មហាក្សត្រ​ នរោត្ត​ម​ សីហមុនី បាន​យាង​​​ទៅ​ភូមិ​មួយដែល​រង​ផល​ប៉ះបាល់​ដោយ​ទឹក​ជំនន់ដើម្បី​ប្រទា​ន​​គ្រឿង​ឧបភោគ​បរិភោគ​​ និង​ថវិកា​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៥១៣​គ្រួសារ​​​​​នៅក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

លោក លី​ កុយ មេឃុំ​បឹង​គ្រំ បាន​មាន​ប្រសា​​​សន៍ថា ព្រះ​មហាក្សត្រ​ សីហ​មុនី បាន​យាង​ទៅ​ដល់​សហគមន៍នេះដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​​មាន​បន្ទូល​ទៅ​​​​កាន់​ប្រជា​ពល​រដ្ឋ​ដែល​បាន​រង​ការ​ខូច​ខាត​ផល​ដំណាំ​របស់​ខ្លួនដោយ​សារ​ទឹក​ជំនន់ និង​ដើម្បី​​ប្រទាន​អំណោយ​ដោយ​ផ្ទាល់​ព្រះ​​​ហស្ត។ លោក លី កុយ បាន​មាន​ប្រសាសន៍​ថា​ “អ្នក​​​​ភូមិ​របស់​យើង​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ ដែល​ពួក​គាត់បានជួប​ព្រះភ័ក្រ្ត​ព្រះ​មហា​ក្សត្រ​​​​ដោយ​ផ្ទាល់ បើ​ទោះជា​ពួក​គាត់​រង​គ្រោះ​ដោយ​​​ទឹក​ជំនន់​ក៏​ដោយ”។

លោក​បាន​បន្ថែម​ថា ក្នុង​មួយ​គ្រួសារ​ៗ​​ទទួល​បាន​ថវិកា​ចំនួន​ ១០០.០០០​រៀល អង្ករ​​​​៥០គីឡូក្រាម មី និង​គ្រឿង​ឧបភោគ​បរិ​​​ភោគ​​​ជាច្រើន​ទៀត។ លោក លី កុយ បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​នៅក្នុង​សហ​​​គមន៍​របស់លោក​បាន​បាត់​បង់​ផល​ដំណាំ និង​បន្លែ​បង្ការ​លើ​ផ្ទៃដី​សរុប​២០​ហិកតា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប៉ុន្តែ មិន​មាន​នរណា​ម្នាក់​ស្លាប់​ឡើយ ហើយ​ផ្ទះ​សំបែង​​​របស់​ពួក​គាត់​ ក៏​មិន​បាន​លិច​លង់​ដែរ​”។

នៅក្នុង​សេចក្តី​ថ្លែងការ​ណ៍មួយ​កាលពី​ម្សិល​មិញ សមាជិក​សភា​​មក​ពី​គណ​​​​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​មហា​​​ក្សត្រ នរោត្តម សីហមុនី និង​សម្តេច​​​ម៉ែ នរោត្តម​ ​​​មុនីនាថ ដែល​បានជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នេះ។ សេចក្តី​ថ្លែង​ការណ៍ដដែល​នេះ​បាន​លើក​​​​ឡើងទៀត​ថា “ យើង​សូម​សំដែង​អំណរ​​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​​​​តម្កល់​លើ​ត្បូង​”៕

ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស