42.2 C
Phnom Penh

​យោធាពី​រ​នាក់​រង​របួស​ដោយ​សារគ្រាប់មីន​ក្នុ​ង​​ដី​ដាំ​បន្លែនៅ​ប៉ៃលិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទា​ហាន​កង​យោ​ធ​ពល​​ខេម​រភូមិន្ទ​​​ចំ​នួន​​​ពី​រនាក់​​បា​ន​​​រង​របួសស្រាល​ ​នៅ​ពេល​​​ពួ​​ក​គេ​​ធ្វើ​ឲ្យ​​​គ្រាប់​​មី​ន​​ប្រ​ឆាំង​​មនុស្ស​ផ្ទុះ ខណៈ​​​ដែល​ពួកគេ​កំ​ពុ​ង​​​រានដី​វាល​មួ​យ​​នៅ​ក្នុ​ង​​​មូ​ល​​ដ្ឋាន​យោ​ធា​​​របស់​ខ្លួន​​​កា​ល​​ពី​ថ្ងៃ​​​អា​​ទិត្យ។

លោក ​វរ​នេ​សី​យ៍​​​ទោ ទី សុ​ខា ​ប្រធាន​​ផ្នែក​​​ទំ​​​​នាក់​ទំ​នង​ព្រំ​​​ដែន​​​កម្ពុ​ជា-ថៃ ​​នៅ​ប៉ៃលិនបា​ន​​ឲ្យដឹង​ថា​ ទាហាន​ឈ្មោះ​ ​ហៀង ប៊ុន​​ណាត ​​​អាយុ​​​​​២០​ឆ្នាំ​ ​​និង​ឈ្មោះ ​ស វុធ ​​អា​យុ​២១ឆ្នាំ​​កំ​​ពុង​​​ជម្រះ​​​ស្មៅ​​​​​ដាំ​​​បន្លែនៅ​​​​​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ​ពេលនោះ​​​ពួកគេ​ត្រូវ​របួស​ដោយ​សារ​គ្រាប់​មីន​កប់​ដី​កាលពី​ថ្ងៃ​អាទិត្យ។ លោក​បាន​មាន​ប្រសាសន៍ថា ការ​ផ្ទុះ​នេះ​​បាន​ធ្វើ​ឲ្យ​លោក ប៊ុនណាត ត្រូវ​របួស​ដៃ​ឆ្វេង​ ហើយ​លោក វុធ ត្រូវ​ចំថ្ងាស។ លោក​ វុធ ត្រូវ​​​​បានបញ្ជូន​ទៅ​​​ព្យាបាល​នៅ​មូល​ដ្ឋាន​យោធា។

លោក ប៊ុនណាត ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្នុង​មូល​ដ្ឋាន​ ហើយ​ក្រោយ​មក​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ដោយ​មិន​មាន​របួស​នៅ​គ្រប់ម្រាមដៃ។ លោក​វរសេនីយ៍ទោ​ សុខា បាន​បន្ថែម​ថា បន្ទាប់ពី​ហេតុការណ៍​នោះកើត​ឡើង​​ភ្លាម​គ្រាប់​មីន​ប្រឆាំង​រថ​ក្រោះ​​​មាន​ថាម​ពល​ខ្លាំង​ជាង​គ្រាន់​មុន​ឆ្ងាយ​មួយ​គ្រាប់​ត្រូវ​បាន​រក​ឃើញ​​ នៅចម្ងាយ​តែ​​ប៉ុន្មាន​ម៉ែត្រ​ពី​ទីតាំង​ផ្ទុះ​នោះ។

លោក​បាន​បន្ត​ថា “ទាហាន​ពីរ​នាក់​នេះ​​កំពុង​តែ​ជម្រះ​ស្មៅ​នៅ​ក្នុង​មូល​ដ្ឋាន​យោធា​ដែល​ពេលនោះ​ប៉ះចំ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ​​ហើយ​ធ្វើ​ឲ្យ​វា​ផ្ទុះ​ឡើង​។ ​សំណាង​ហើយ ​គ្រាប់​មីន​ប្រឆាំង​រថ​ក្រោះ​មិននៅ​ក្រោម​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ បាន​ជាការ​ផ្ទុះនេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​ប៉ុណ្ណោះ”។ ព្រំដែនរវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃនៅ​តែ​មាន​គ្រាប់​មីន​ជា​ច្រើនកប់​នៅក្នុង​ដី​ ​បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុងទសវត្សរ៍​ឆ្នាំ១៩៨០ និងឆ្នាំ​១៩៩០​បាន​កន្លង​ផុត​ទៅ៕ (ប៊ុននី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស