42.2 C
Phnom Penh

អង្គ​ការ​សិល្បៈ​​ខ្មែរ​អមតៈ​ផ្តល់​អាហារូបករណ៍​តម្លៃ​៣០.០០០​ដុល្លារ​ដល់​សិស្ស​ក្រីក្រ​​ចំនួន​២៥​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ អង្គ​ការ​សិល្បៈ​ខ្មែ​រ​អមតៈ​បាន​​ផ្តល់​អាហារូបករណ៍​តម្លៃ​៣០.០០០​ដុល្លារ​​​​សម្រាប់​ឆ្នាំ​សិក្សា​ខាង​មុខ​នេះ​ដល់​​សិស្ស​​​ចំនួន​២៥​នាក់​ដែល​មាន​អាយុ​​ចាប់​ពី​១៦​ឆ្នាំ​ មក​ពី​គ្រួសារ​​មាន​ប្រាក់​ចំណូល​ទាប។

កញ្ញា អៀម សូលីដា អ្នក​សម្រប​សម្រួល​កម្ម​វិធី​អាហារូបករណ៍​នៅ​អង្គ​ការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​និយាយ​ថា “​ជា​រឿយៗ ពួក​គេ​មិន​មាន​ឱកាស​បន្ត​ការ​សិក្សា​ទេ ​ហើយ​ទោះ​បី​ជា​លុយ​នេះ​​តិចតួច​​​ក៏​ដោយ ក៏​​វា​ច្រើន​​​​សម្រាប់​​សិស្ស​ទាំង​នេះ​ដែរ ហើយ​​លុយ​នេះ​អាច​ជួយ​ពង្រីក​​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​របស់​ពួកគេ​បាន​ ​និង​ជួយ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​រក​ការងារ​​បាន​ធ្វើ”។​

កញ្ញា​បាន​បន្ថែម​ថា សិស្សម្នាក់ៗ​ទទួល​បាន​ថ្លៃ​សាលា​ចំនួន​៦០០​ដុល្លារ​​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​​ប្រចាំ​ខែ​ចំនួន​៥០​ដុល្លារ​។

គណៈ​កម្មាធិការ​មួយ​​ដែល​ជា​មន្ត្រី​មក​ពី​ក្រសួង​​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ វិចិត្រករ​អាជីព​ និង​គ្រូ​បង្រៀន​បាន​ជ្រើស​រើស​សិស្ស​​​ជាប់​​ឈ្មោះ​ដំណាក់​កាល​ដំបូង​ ហើយ​បន្ទាប់​មក​ពួក​គេត្រូវ​​បង្ហាញ​គណៈ​វិនិច្ឆ័យ​ថា ​អាហា​​​រូបករណ៍​នេះ​អាច​ជួយ​ឲ្យ​ពួកគេ​រក​ការ​ងារ​បាន​ធ្វើ​នៅ​​ក្នុង​ផ្នែក​សិល្បៈ។

កញ្ញា​ សូលីដា បាននិយាយថា “​ ប្អូន​ៗ​ត្រូវ​សរសេរ​អត្ថបទ​មួយ​បង្ហាញ​ថា តើ​ប្អូនៗ​ត្រូវ​​ដោះ​ស្រាយ​ដូចម្តេច​​​ចំពោះ​អាហា​​​រូប​​​ករណ៍​នេះ និង​ថា​ តើ​ប្អូនៗ​​គិត​​ដូចម្តេច​ចំពោះ​​​​សិល្បៈ​។ ​ប្រសិនបើ​សិស្ស​ទាំង​អស់​មានផែន​ការ​ច្បាស់​លាស់​ ពួក​គេ​នឹង​ត្រូវ​យក​មក​ពិចារណា​”។

​សិស្ស​អាហារូបករណ៍​ទាំង​២៥​នាក់​នេះ​ត្រូវ​រៀន​ប្រើ​ឧបករណ៍​តន្ត្រី​ផ្សេងៗ ​រៀន​របាំ​និង​ស្មូត៕គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស