42.2 C
Phnom Penh

ក្មេង​​​ស្រី​​​អាយុ២​​​ឆ្នាំ និង​​​​​​៨​​​ឆ្នាំ​​​ម្នាក់​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​​​​ពី​​​ការ​​​រំលោភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេង​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ និង​​​៨​​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​បាន​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ថ្មី​​​បំផុត​​​ពី​​​ការ​​​ចាប់​​​រំលោភ​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន​​​ នៅ​​​ក្នុង​​​​​​ឆ្នាំនេះ​​​​​​ ដែល​​​មាន​​​ករណី​​​រំលោភ​​​កុមារ​​​ជាង​​​១០០​​​ករណី​​​​​​រួច​​​ហើយ​​​ ដោយ​​​​​ជំរុញ​​​​​​ឲ្យ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​​​​ធ្វើ​​​​​​យុទ្ធនាការ​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​បង្ហាញ​​​ពី​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ដ៏​​​ឃោរ​​​ឃៅ​​​នេះ។

លោក ហួត លឹមហ៊ាង ប្រធាន​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​​​សាលា​​​ដំបូង​​​ខេត្ត​​​ក្រចេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ឈ្មោះ ហោ បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ជា​​​ជាង​​​ជួស​​​ជុល​​​ម៉ូតូ​​​ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​​​នៅ​​​ក្នុង​​​ផ្ទះ​​​បស់​​​ខ្លួន​​​នៅ​​​ឃុំ​​​អូរគ្រៀង ស្រុក​​​សំបូរ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក លឹមហ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​រូប​​​េនះ​​​ទេ ហើយ​​​បាន​​​អះ​​​អាង​​​ថា គេគ្រាន់​​​តែ​​​នាំ​​​ក្មេង​​​ស្រី​​​នេះ​​​ដើរ​​​លេង​​​ប៉ុណ្ណោះ​​​”។

លោក ប៊ុន ឈឿន អធិការ​​​នគរ​​​បាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ និង​​​ក្មេង​​​ស្រីរូប​​​នេះ​​​ គឺ​​​ជា​​​អ្នក​​​រស់​​​​​​នៅ​​​ក្នុងភូមិ​​​​​​អូរកណ្តៀង​​​ជាមួយ​​​គ្នា​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វេជ្ជ​​​បណ្ឌិត​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​សៀម​​​រាបបាន​​​បញ្ជាក់​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​រំលោភ​​​ ហើយ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក ម៉ក់ ហុង អធិការ​​​នគរ​​​បាល​​​​​​ខណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត ឈ្មោះ ម៉ោក ចំរើន អាយុ​​​៤៩​​​ឆ្នាំ ជា​​​កម្មករ​​​សំណង់​​​រស់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​​​​សែន​​​សុខ​​​ រាជ​​​ធានី​​​ភ្នំពេញ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាលពី​​​ម្សិល​​​មិញ​​​ ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៨​​​ឆ្នាំ​​​ម្នាក់ ដែល​​​បាន​​​ដើរ​​​កាត់​​​ផ្ទះ​​​របស់​​​ខ្លួន។
លោក ម៉ក់ ហុង បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ហើយ”។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បន្ថែម​​​អំពី​​​ការ​​​រំលោភ​​​នេះ​​​ទេ។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក ទទួល​​​បាន​​​ករណី​​​រំលោភ​​​កុមារ​​​ចំនួន​​​១២០​​​ករណី​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​១១​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ។ របាយការណ៍​​​មួយ​​​ដែល​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​ចេញ​​​កាល​​​ពី​​​ខែ​​​កញ្ញា បាន​​​រក​​​ឃើញ​​​ថា បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ប្រាំ​​​នាក់​​​បាន​​​រំលោភ​​​ស្ត្រី​​​ ដោយ​​​ពួក​​​គេ​​​ជាង​​​ពាក់​​​កណ្តាល​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​រំលោភ​​​ជា​​​លើក​​​ដំបូង​​​ មុ​​​ន​​​ពេល​​​ពួក​​​គេ​​​មាន​​​អាយុ​​​២០​​​ឆ្នាំ។ កាល​​​ពី​​​ថ្ងៃ​​​ទី១២ ខែ​​​តុលា ក្មេង​​​ប្រុស​​​អាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​រំលោភ​​​បង​​​ប្អូន​​​ស្រី​​​​​​បង្កើត​​​ពីរ​​​នាក់ ដែល​​​មាន​​​អាយុ​​​៥​​​ឆ្នាំ និង៩​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។

លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណ​​​បក្ស​​​សង្គ្រោះជាតិ និង​​​ជា​​​អតីត​​​រដ្ឋ​​​មន្ត្រីក្រសួង​​​កិច្ច​​​ការ​​​នារី​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “វាជា​​​រឿង​​​គួរ​​​ឲ្យ​​​រន្ធត់។​​​ត្រូវ​​​មាន​​​យុទ្ធនា​​​ការ​​​ដើម្បី​​​ការ​​​ពារ​​​ជន​​​រង​​​គ្រោះ​​​ ដូច្នេះ​​​ពួក​​​គេ​​​អាច​​​និយាយ​​​អំពី​​​ការ​​​រំលោភ​​​”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា យុទ្ធនាការ​​​ទូទាំង​​​ប្រទេស​​​​​​ដែល​​​​​​មាន​​​អ្នក​​​កាន់​​​ទង់​​​ធំ​​​មួយ​​​ គឺ​​​ជា​​​ការ​​​ចាំ​​​បាច់​​​ដើម្បី​​​ធានា​​​ថា ជន​​​រង​​​គ្រោះ​​​ និង​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​​​​មាន​​​អារម្មណ៍​​​ថា មាន​​​សុវត្ថិ​​​ភាព​​​នៅ​​​ពេល​​​រាយការណ៍​​​អំពី​​​បទ​​​ល្មើស​​​នេះ​​​​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គួរ​​​តែ​​​មាន​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​ ដើម្បី​​​ផ្តល់​​​ការ​​​ពិគ្រោះ​​​យោបល់​​​ផ្នែក​​​ចិត្ត​​​សាស្ត្រ​​​ភ្លាមៗ​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ពី​​​ការ​​​រំលោភ។
លោក​​​ស្រី ដេនីស សេហ្វឺត ចនសុន ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​របស់​​​អង្គការ​​​យូនីសេហ្វ​​​​​​​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បច្ចុ​​​ប្បន្ន​​​មាន​​​ព័ត៌​​​មាន​​​តិច​​​តួច​​​ណាស់​​​អំពី​​​ការ​​​រំលោភ​​​កុមារ​​​នៅ​​​កម្ពុជា​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ប្រជា​​​ជន​​​នៅ​​​កម្ពុជា​​​មាន​​​ការ​​​រន្ធត់​​​ និង​​​ភ័យ​​​ខ្លាច​​​ និង​​​មាន​​​កំហឹង ប៉ុន្តែ មាន​​​បញ្ហា​​​​​​លំបាក​​​មួយ​​​ត្រង់​​​ថា ប្រជា​​​ជន​​​មិន​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ការ​​​ពារ​​​កូនៗ​​​របស់​​​ខ្លួន​​​ដោយ​​​របៀប​​​ណា​​​ទេ​​​”។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​បញ្ហា​​​នេះ​​​កើត​​​ឡើង​​​នៅ​​​ទី​​ណា​​​ ​​​ដោយ​​​សារ​​​មូល​​​ហេតុ​​​អី​​​​​​ ​​តើ​​​វា​​​ជា​​​បញ្ហា​​​វប្ប​​​ធម៌​​​ ឬ​​​វា​​​ជា​​​បញ្ហា​​​យេនឌ័រ?” ។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា របាយការណ៍​​​ថ្មី​​​មួយ​​​របស់​​​​​​អង្គការ​​​យូនីសេហ្វ ដែល​​​​​​ចេញ​​​នៅ​​​ដើមឆ្នាំ​​​ក្រោយ​​​នឹង​​​ឆ្លើយ​​​សំណួរ​​​ទាំង​​​នេះ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្តថា “នៅ​​​ពេល​​​ចេញ​​​របាយ​​​ការណ៍​​​នេះ​​​ នឹង​​​មាន​​​យុទ្ធនាការ​​​ធំ​​​មួយ”។

លោកស្រី សេហ្វឺត ចន​​​សុន ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​​​​ភាព​​​ផ្ទុយ​​​គ្នា​​​រវាង​​​ស្ថាន​​​ភាព​​​នៅ​​​កម្ពុជា និង​​​ស្ថាន​​​ភាព​​​នៅ​​​ប្រទេស​​​ឥណ្ឌា និង​​​នៅ​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ផង​​​ដែរ​​​​​​ ដែល​​​នៅ​​​ទីនោះ​​​ករណី​​​រំលោភ​​​កុមារ​​​នា​​​ពេល​​​ថ្មីៗ​​​នេះ​​​បាន​​​ជំរុញ​​​​​ឲ្យ​​​មាន​​​ការ​​​ថ្កោល​​​ទោស​​​ និង​​​មហា​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​។ លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ យើង​​​មិន​​​​​​ចង់​​​ឲ្យ​​​​​​រឿង​​​អាក្រក់​​​​​​កើត​​​ឡើង​​​នៅ​​​កម្ពុជា​​​ មុន​​​ពេល​​​មនុស្ស​​​គ្រប់​​​គ្នា​​​​​​ចាប់​​​អារម្មណ៍​​​លើ​​​​​​បញ្ហា​​​នោះ​​​ទេ​​​”៕ គឹម ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស