38 C
Phnom Penh

ក្មេង​ទំនើង​ម្នាក់​ស្លាប់​បន្ទាប់​ពីមានការឈ្លោះ​ប្រកែក​គ្នា​អំឡុងពិធី​បុណ្យ​អុំ​ទូក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​ និង​ពីរនាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​បន្ទាប់​ពី​បុរស​ម្នាក់​ដែល​ពួក​គេ​ឈ្លោះ​ប្រកែក​ជាមួយ​ អំឡុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឯ​វត្ត​មួយ​ បាន​​បើក​រថយន្ត​ភីកអាប់​របស់​ខ្លួន​បុក​ម៉ូតូ​របស់​ពួក​គេ​។

លោក​ អ៊ុក​ គា នាយនគរបាល​សង្កាត់​ប៉ៃ​លិន​ បាន​មាន​ប្រសាសន៍ថា ឈ្មោះ ភី ចន្ថា បាន​ស្លាប់​ភ្លាម​ៗ​ ក្រោយ​​ពី​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​​ខេត្ត​កាល​ពីយប់​​ថ្ងៃសៅរ៍ ខណៈដែល​គូ​កន​ពីរ​នាក់​របស់​ខ្លួន​ឈ្មោះ ថា សៀង អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ញាញ់ សាវ័ន អាយុ​១៨​ឆ្នាំ​បាន​រង​របួស​ធ្ងន់​​ ហើយ​កំពុង​សម្រាក​ព្យា​​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ បុរស​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុ​នេះ​បាន​រត់​គេច​ខ្លួន​ ហើយ​ពេល​នេះ​នគរ​បាល​តាម​រក​ជន​នេះ​។
លោក​បាន​មាន​ប្រសាសន៍ថា “ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះពាក្យ​សម្តី​ជាមួយ​ជនរងគ្រោះ​ទាំង​បីនេះនៅ​ឯវត្ត​មួយ​ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ចូល​រួម​ពិធី​បុណ្យអុំ​ទូក​ បន្ទាប់​មក​ជន​នេះក៏បាន​បើក​រថយន្ត​តាម​ពី​ក្រោយ​ពួក​គេនៅលើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​នេះ ជាទីដែល​ជន​នេះ​បាន​បើកបុក​ពី​ក្រោយ​ម៉ូតូ​របស់​ពួក​គេ​នៅ​ម៉ោង​ប្រហែល​១១​និង​៤០​នាទី​អាធ្រាត្រ​”។ លោក​បាន​បន្ថែម​ថា គ្មាន​យុវជន​ណា​ម្នាក់​ពាក់​មួក​សុវត្ថិភាព​ឡើយ​។

ជន​រងគ្រោះ​ដែល​រួចផុត​ពីស្លាប់​ពីរ​នាក់​បាន​ប្រាប់​នគរបាល​ថា ពួក​គេ​បាន​ជេរ​ប្រមាថ​​ជាមួយ​បុរស​រូប​នោះ​ដែល​ពួកគេ​បាន​​និយាយ​ថា មាន​អការៈ​ស្រវឹង​ខ្លាំង​នៅ​ក្នុង​វត្ត​ ហើយ​​ជន​នេះ​ក៏​ខឹង​ និងមាន​ភាព​គឃ្លើន។ ក្រោយ​មក​ជន​នេះ​ក៏​បាន​តាម​ពី​ក្រោយ​អ្នក​ទាំង​បី​ហើយ​ពួក​គេ​នៅ​តែ​ជេរ​ប្រមាថ​នៅ​តាម​ផ្លូវ​ មុន​ទៀត ពេលនោះ​​ជន​ដៃ​ដល់​ក៏បើក​រថ​យន្ត​បុក​ម៉ូតូរបស់​ពួក​គេ​ទៅ។

លោក​បានមាន​ប្រសាសន៍ថា “នៅពេល​រថយន្ត​បុកពួក​គេ​ ជន​រង​គ្រោះ​ផ្លោងខ្ទាត​​១០​ម៉ែត្រ​ពីម៉ូតូ​ ហើយ​ជន​សង្ស័យ​ក៏​បាន​រត់​​គេច​​​តាម​​ថ្មើរជើង​មុន​ពេល​នគរបាល​ទៅ​ដល់​។ លោក អ៊ុក គា បាន​ឲ្យដឹង​ថា នគរបាល​កំពុង​តែ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ​នៅ​ឡើយ​ ហើយ​​ថា សាក្សី​នៅ​ក្នុង​តំបន់​នេះ​បាន​​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ភីក​អាប់​ ម៉ាក​នីសាន់​ ពណ៌​ខៀវ​មួយ​គ្រឿង ដែល​ជន​សង្ស័យ​​បាន​​ទុក​ចោល​នៅ​កន្លែង​កើត​ហេតុ​ បាន​ទិញ​​គ្រឿង​ស្រវឹងពី​ក្បាល​ល្ងាច​។

លោក ប្រាក់​ វីគុណ នាយនគរបាល​ចរា​ចរណ៍​ខេត្ត​បាន​ឲ្យដឹង​ថា រថយន្ត​របស់​ជន​សង្ស័យ​​ និង​ម៉ូតូរបស់​ជន​រងគ្រោះ​ត្រូវ​បាន​​នាំ​យក​ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​ប៉ៃលិន ដើម្បី​ត្រួត​ពិនិត្យ​៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស