28.5 C
Phnom Penh

កម្មករ​ទាម​ទារ​ឲ្យរោង​ចក្រ​ អេសអិល​ កោះហៅ​តំណាង​សហជីព​ឲ្យចូលធ្វើ​ការដូចដើម​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ កម្មករ​ប្រហែល​២​០​០​នាក់​ បាន​តវ៉ា​នៅខាង​ក្រៅរោងចក្រ​កា​ត់ដេរ​អេសអិ​ល​ (SL Garment ​Facto​r​y) នៅ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ដោ​យ​ទាម​ទារឲ្យ​អ្នកគ្រប់គ្រង​រោងចក្រ​នេះ​កោះហៅ​តំណាង​ សហជីព​១៩​នាក់ ឲ្យ​ចូ​​ល​ធ្វើការវិញ​ ​មុន​រយៈ​ពេល​១៥​ថ្ងៃ​​ ដែ​ល​រដ្ឋាភិបាល​បាន​កំណត់​​។

​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​​បាន​ចេញប​ញ្ជា​​ឲ្យ​រោងចក្រ អេសអិល ​កោះ​ហៅ​សមាជិ​ក​សហ​ជីព​ដែលត្រូវ​បានបញ្ឈប់ពីការងារ​​​នោះ​ឲ្យ​ចូលធ្វើការ​វិញ ​បើ​ពុំដូច្នេះទេ ​រោ​ង​ចក្រនេះ​នឹង​ត្រូវ​ក្រសួងការ​ងារ​ និង​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ចាត់វិធាន​ការ​ព្រមា​ន ហើយ​នេះ​ជា​បទ​បញ្ជា​ដែល​លោក ចូ​សិ​ប​ ឃីលឿង ​(Joseph​ Kee ​Leung)​ ប្រធា​ន​រោងចក្រ​នេះ​សន្យា​ថា ​នឹងគោរពតាម​កា​ល​ពីថ្ងៃ​ច័ន្ទ​។

​ក៏ប៉ុន្តែ ​អ្នកគ្រប់គ្រង​ទូទៅ​នៅរោងច​ក្រ អេស​អិល ​និង​ស្ថាបនិករោងចក្រ​ ​បាន​លើក​ឡើង​កាលពីម្សិលមិញថា ​ការ​កោះ​ហៅ​កម្មករ​​ឲ្យចូលធ្វើ​ការ​វិញ​នោះ មិនត្រូ​វ​បាន​ធានា​ទេ។​​ ​​លោក រ៉ាយម៉ុន វ៉ុង (Ray​m​ond Vong) ស្ថាប​និក ក្រុម​ហ៊ុន​នេះ ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ ថា “វា​មិន​ទាក់​ទង​ទៅនឹង​ថា តើ​យើង​ទទួល​យក​កម្មករ​ឲ្យ​ចូលធ្វើការ​វិញ​ ឬក៏​យើង​មិន​ទទួល​កម្ម​ក​រ​វិញ​នោះ​ទេ​។ ​យើង​មិនដែល​បាន​និយា​យបែបនោះ​ទេ​។ នោះជាអ្វីដែល​រដ្ឋាភិ​បា​លនិយាយ​។​យើង​មិនទាន់​បាន​សន្យា​​​ថា ​នឹង​ទទួល​ពួក​គេទេ​។ ​មិន​ទាន់​មានលទ្ធ​ផល​​​នៅ​ឡើយ​ទេ។យើងកំពុងពិភាក្សា​គ្នា​”។​

​លោក កោះ ចុងហូ ​(Koh ​Chong Ho​) អ្នក​គ្រប់គ្រង​ទូទៅ បាន​ចុះហត្ថលេខា​លើ​លិខិត​របស់រដ្ឋាភិបាល​ ដើម្បីបញ្ជាក់កា​រ​ទទួល​បាន​លិខិត​ ដែល​មាន​ប្រសិទ្ធភាព​​ដោយ​រាប់​រយៈ​ពេល​១៥​ថ្ងៃ​ចុះ​មក​ ក៏ប៉ុន្តែ ​លោក​បាន​លើក​ឡើងថា ​លោក​មិនឃើ​ញ​មានដំណោះ​ស្រាយ​ ​​នា​ពេលឆាប់ៗ​នេះ​ទេ​។ ​លោក​បាន​ថ្លែង​ថា ​ “ យើង​ទទួ​ល​បាន​លិខិត​ពីរដ្ឋាភិបាល​ឲ្យ​កោះ​​ហៅ​ក​ម្មករ​ឲ្យចូលធ្វើ​ការវិញ​ ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ទាន់​ទ​ទួល​បាន​សេចក្តីណែនាំ​ឲ្យធ្វើ​ដូច្នេះ​នៅ​ឡើ​យ​ទេ​។ ​មើ​ល​ទៅ [លោក វ៉ុង] ​នឹង​ស​ម្រេ​ច​​ចិត្ត​មិនកោះហៅ​ទេ​”។​

​ទោះជាយ៉ាងណា​ ​លោក អ៊ុំ  មាន រដ្ឋ​លេ​​ខា​ ធិការ​ក្រសួងការងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈបាន​បញ្ជាក់​ថា បទ​បញ្ជានោះ​នៅតែ​មាន​ប្រសិ​ទ្ធភាព​ លោក​បាន​​​​មានប្រសាសន៍ថា “ប្រ​សិនបើ​ រោង​ចក្រ​ នេះ​នៅតែ​មិន​ព្រម​អនុ​វ​ត្ត​តាម​បទ​បញ្ជាទេ យើង​នឹង​ចាត់វិធាន​ការ​ផ្លូវ​ច្បា​ប់​ទៅលើ​ពួកគេ​”។ ​នៅខាង​ក្រៅ​រោងចក្រ​ កម្មករ​បាន​ប្តេ​ជ្ញា​ថា ​នឹង​បន្ត​សកម្មភាព​តវ៉ារបស់ខ្លួន​រហូ​ត​ទាល់​តែ​បទ​បញ្ជា​របស់រដ្ឋាភិបាល​ត្រូវ​បា​ន​អនុ​វត្ត​តាម​។

លោក សៀង យុត ​មន្ត្រី​ផ្នែកច្បាប់​នៅ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្ម​ករ​កាត់​ដេរ​កម្ពុជា ​ដែល​មានកម្មករ​ភាគច្រើ​ន​ជា​សមា​ជិក​ បាន​មានប្រសាសន៍ថា “យើ​ង​នៅតែ​បន្ត​ការតវ៉ា​ រហូត​ទាល់តែ​ពួកគេ​ទទួ​ល​តំណាង​ទាំង​១៩​នាក់​ឲ្យចូលធ្វើការវិញ​។ យើង​តវ៉ា ​ដោយសារតែ​ក្រុម​ហ៊ុន​មិន​អ​នុវត្ត​តាម​បទ​បញ្ជា​របស់រដ្ឋាភិបាល​ ​ហើយ​យើង​អំពាវ​ឲ្យ​ក្រុម​ហ៊ុនយកចិត្តទុកដាក់​ ចំ​ពោះ​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី”។

​លោក សៀង យុត ​បាន​មានប្រសាស​ន៍​បន្ត​ ទៀត​ថា “នៅពេល​ពួកគេ​អនុវត្ត​តា​ម​សេចក្តី បង្គាប់​របស់រដ្ឋាភិបាល​ និង​ទទួល​ក​ម្មករ​១៩​នាក់​ឲ្យចូលធ្វើការ​វិញ​ នោះ​យើ​ង​នឹង​ចូល​ធ្វើ​ការជាធម្ម​តាវិញ​ ក៏ប៉ុន្តែ ​ប្រ​សិន​បើ​ពួកគេ ​នៅ​តែ​មិន​ព្រម​ទទួលតំណា​ងទាំងនោះ យើង​នឹង​អំពាវ​ឲ្យ​មានការតវ៉ា​ទូទាំង​ប្រទេស​ និង​ការ​គាំទ្រ​ពីមជ្ឈដ្ឋាន​អ​ន្តរ​ជាតិ​ ពីព្រោះយើង​មាន​លិខិត​របស់​ទីស្តី​ការគណៈរដ្ឋមន្ត្រី”។ សុធា

(រាយការណ៍​ប​ន្ថែម​ដោយ​ Laure Crothers និង Dene Hern-Chen)​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស