28.5 C
Phnom Penh

​ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ​ស្នើ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បប​រ​មា​រៀង​រាល់ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​កា​រ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​បាន​លើក​ឡើងក្រោយ​កិច្ច​ប្រ​ជុំ​កាលពី​ម្សិល​មិ​ញ ជាមួយ​ភាគី​​​រោង​ច​ក្រ​ ​និ​ង​សហជីព អំពី​ការ​ដំឡើង​ប្រាក់​ខែ​៨០​ដុ​ល្លារ​ក្នុង​មួយខែ​នា​​ពេល​បច្ចុប្បន្ន​ថា ​រដ្ឋាភិ​​បាល​កំពុង​ពិចារ​ណា​អំពី​ការ​ដំឡើង​ប្រាក់​​​​ឈ្នួល​អប្បបរមា​ សម្រាប់កម្មករ​កម្មការិនី​រោង​​​ចក្រ​កាត់​ដេរ​​ក្នុង​ប្រ​ទេស​កម្ពុជា សម្រាប់​​​រយៈ​ពេល​ប្រាំឆ្នាំ​ខាង​មុខ​។

លោក អ៊ិត​ សំហេង​ បាន​ធ្វើ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេ​​ស​បួន​ ដែល​មាន​ភារកិច្ច​កំណត់​ប្រាក់ឈ្នួ​ល​អប្បបរ​​​មា​​​​ថ្មី​ សម្រាប់​កម្មករ​ដែល​មាន​ជា​ង​៣៥០.០០០​​​​នាក់​ ដែល​ធ្វើ​ការ​នៅ​ក្នុង​វិ​ស័យ​កាត់ដេរ​ ដែល​​​​មាន​តម្លៃ​សរុប​បួនពា​ន​​់​លាន​ដុល្លារ​។ ​ប្រាក់​ឈ្នួល​នេះ​គ្រោង​នឹ​ង​ត្រូវ​បាន​ដំឡើង​នៅខែ​មករា ​ក៏ប៉ុន្តែ ចំនួ​ន​ដំឡើង​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើ​យ​​ទេ​។

​លោក អ៊ិត ​សំហេង ​​បានមានប្រសា​ស​ន៍​​​ថា “យើង​នឹង​រៀបចំ​របាយ​ការណ៍​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ​ ​រៀ​ង​រាល់​​​ឆ្នាំ​ សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្នុងអា​ណត្តិ​របស់​​​រដ្ឋា​​​ភិបាល​។ ប្រសិន​បើ​សេដ្ឋកិ​ច្ច​មានបញ្ហា​ផ្នែក​អតិផរណា ​យើង​នឹង​ពិភា​ក្សា​គ្នា​ម្តង​ទៀត​”។ លោក​បាន​ថ្លែង​បន្ថែម​ទៀ​​​ត​​​ថា “យើង​មិន​បដិសេធ​ចំពោះ​ការ​ដំឡើ​ង​ប្រាក់​​​​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ទេ​ ក៏​ប៉ុន្តែ ​ខ្ញុំ​ចង់​អំពាវ​ដល់​កម្មករទាំងអស់​ ឲ្យ​រ​ក្សា​ចិត្ត​អត់​ធ្មត់​ ​ពីព្រោះ​យើង​នឹង​ដំឡើង​ប្រា​ក់​ឈ្នួល​នេះ​ ក្នុងខែ​មករា​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ ​យើង​​​​គ្រាន់​តែ​មិនដឹង​ថា តើ​នឹង​ដំឡើ​ង​ប៉ុន្មាន​​​​ប៉ុណ្ណោះ​”។

លោក សោម អូន ​ប្រធាន​ក្រុម​ប្រឹក្សា​ស​ហ​​​ជីព​ជាតិ​កម្ពុជា ​ដែល​ជា​សម្ព័ន្ធ​សហជី​ព​ក្នុង​បក្ស​​​សម្ព័ន្ធរ​ដ្ឋាភិបាល​​ បាន​គាំទ្រ​សំ​ណើ​របស់​លោក អ៊ិត​ សំហេង ​​ស្នើ​ឲ្យ​មាន​​​ការ​ដំឡើង​ជា​​​រៀង​​​រាល់ឆ្នាំ​ សម្រា​ប់​រយៈ​ពេល​​​​ប្រាំឆ្នាំខាង​មុខ​។ លោក​​ប​ន្ថែម​ថា ​ការ​​​ទាម​ទារ​របស់​​​សហ​​​ជីព​​​ឯករា​ជ្យ​នាពេល​បច្ចុប្បន្នឲ្យ​មានការ​ដំឡើង​ប្រា​ក់​ឈ្នួល​ដល់​១៥៤​ដុល្លារ​ក្នុង​មួយ​ខែ​ ​មិន​មា​ន​ភាព​ប្រាកដ​និយម​ទេ​។ ​លោក ​សោម​ អូន ​ថ្លែងថា “ចំនួន​ទឹក​ប្រាក់​ដែល​សហជីព​ដំឡើ​ង​នោះ​មើល​ទៅ​ខ្ពស់​បន្តិច​ ​ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ​[រដ្ឋា​​​ភិបាល]​ អាច​ធ្វើ​បាន​ដែរ​ឬក៏អត់​ទេ​”។​

ទោះបីជាយ៉ាងណា​ ​លោក អុំ វិសាល​ មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីព​ប្រជា​ជា​ធិប​​​តេយ្យ​​​​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​លើក​ឡើង​​​ថា រដ្ឋាភិបាល​គួរតែ​ប្តេជ្ញា​ចំពោះ​ការ​ដំឡើង​ប្រាក់ឈ្នួល​ឲ្យ​បានច្រើន​។ លោក​បាន​មាន​​​ប្រសា​សន៍ថា “ លោក​រដ្ឋមន្ត្រី​បា​ន​​​លើក​​​ឡើង​​​ថា ​ប្រាក់​ឈ្នួល​អាច​ត្រូវ​បាន​ដំ​ឡើង​ដល់​១៧០​​​​ដុល្លារ​ នៅដំណាច់​ប្រាំឆ្នាំ​​ខាង​មុខ​ ​ប្រសិន​បើ​យើង​សិក្សា​អំពី​រឿ​ង​នេះ នោះយើង ​[រក​]​​​ឃើញ​ថា វា​អាច​ទៅរួច​។ ខ្ញុំ​ចង់ជំរុញ​ឲ្យ​មាន​​​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់១៧០ដុល្លារ​ សម្រាប់​ការដំឡើង​លើក​ដំបូង​ [ក្នុងខែ​មករា​]”។

ក្រុម​ហ៊ុន អេជ​អេនអឹម (H&M) ដែ​ល​ជា​​​​ក្រុម​ហ៊ុន​លក់​រាយ​ដ៏ធំ​មួយ​របស់​ប្រ​ទេ​ស​ស្វីស ក្នុង​សប្តាហ៍​នេះ ​បានអំពាវ​ឲ្យ​រ​ដ្ឋាភិបាលនៃ​ប្រទេសមាន​ប្រភព​ផ្គត់​ផ្គង់​រប​ស់ខ្លួន​ បង្កើត “ប្រាក់​ឈ្នួល​សមរម្យសម្រាប់​​ការរស់​នៅ” សម្រាប់​កម្មករ​យ៉ាង​យូរ​ក្នុ​ង​ឆ្នាំ​២០១៨​។ ​នៅពេល​អ្នកសារព័ត៌មាន​​​សួរ​ថា តើ​ក្រុម​ហ៊ុន អេជអេន​អឹម ​នឹង​ចាត់ទុក​ប្រាក់​ឈ្នួល​សម​រម្យ​សម្រាប់ការ​រស់​នៅ​ជា​អ្វី​នោះ ​អ្នក​ស្រី អាន់ឌ្រា រូស ​(Andrea ​Roos​)​ មន្ត្រី​ព័ត៌​មាន​ ក្រុម​ហ៊ុន អេជអេន​អឹម ​បាន​លើក​ឡើង​កាល​​​ពី​ម្សិល​មិញថា កម្មករ​ ​និង​រដ្ឋាភិបាល​គួរតែ​ឯកភាពគ្នា​លើ​ចំនួន​នេះ​ដោយខ្លួន​ឯង​។

អ្នក​ស្រី អាន់ឌ្រា បាន​លើក​ឡើងនៅ​ក្នុ​ង​អ៊ីម៉េល​​​​ថា “យើង​ជឿថា ​រដ្ឋាភិបាល​កម្ពុជា​ គួរ​​​តែ​ពិនិត្យ​ប្រាក់ឈ្នួល​អប្បបរមា​ជារៀង​រា​ល់​ឆ្នាំ​ ដោយ​ពិចារណា​អំពី​អតិផរណា​ក្នុង​សេដ្ឋកិច្ច​ជាតិ ​និង​សន្ទស្សន៍ថ្លៃទំនិញ​ប្រើ​ប្រាស់​។ ​យើង​​​​មិន​ជឿ​ជាក់​ថា ​នឹង​មានកា​រ​កំណត់​កម្រិត​ប្រាក់ឈ្នួល​។ ​យើង​ជឿ​ជា​ក់​លើ​កិច្ច​ចរចា​ ដែល​​​​កម្មករ​ខ្លួន​ឯងសម្រេច​ថា តើ​ប្រាក់​ឈ្នួល​​​​ប៉ុន្មាន​សមរម្យ​សម្រាប់​ពួក​គេ​”។​ ក្រុម​ហ៊ុន អេជអេន​អឹម ក៏​បាន​អំពា​វ​នាវ​ឲ្យ​ក្រុមហ៊ុន​បរ​ទេស​ អនុវត្តតាមគំរូ​រ​ប​ស់ខ្លួន ក្នុងការ​ចំណាយ​ប្រាក់​បន្ថែម​ ដល់​រោង​ចក្រ​ផ្គត់ផ្គង់​ ដើម្បី​ឲ្យ​ផ្តល់​លទ្ធភាព​ក្នុ​ង​ការ​ដំឡើង​ប្រាក់​ឈ្នួល សម្រាប់​កម្មក​រ​។​

​ក្រុម​ហ៊ុន ពូម៉ា (P​uma)​ ដែលជា​ក្រុម​ហ៊ុន​កីឡា​អាល្លឺម៉ង់​ ​បាន​ឲ្យដឹងថា ​បច្ចុប្បន្ន​ ក្រុម​ហ៊ុន ​​​មិន​មាន​ផែនការ​បែបនេះ​ទេ​ ខ​ណៈដែ​ល​​​អ្នក​ស្រី ឡូរ៉ា ​វីគីនសុន (Laura Wilki​nson) អ្នក​នាំពាក្យ​ក្រុម​ហ៊ុនសម្លៀក​បំ​ពាក់​អាមេរិក​​​ឈ្មោះ ហ្គេប អ៊ីញ (Gap Inc.) បាន​លើក​​​ឡើង​​​ថា ​ក្រុម​ហ៊ុន ​ហ្គេប គាំទ្រកិច្ច​ខិតខំប្រឹង​ប្រែង​​​នេះ “ជា​គោល​កា​រ​ណ៍”។​​ ​អ្នក​ស្រី​ វីគីនសុន ​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េលថា “ យើង​មិន​មាន​យោបល់អំពី​គោល​​​​នយោបាយ​របស់​ក្រុម​ហ៊ុន​ផ្សេង​ៗ ទៀ​ត​ទេ ក៏ប៉ុន្តែ ​ក្រុម​ហ៊ុន ហ្គេប អ៊ីញ ​បា​ន​គាំទ្រ​ជា​គោល​​​​ការណ៍​ជា​យូរ​មកហើយ​ថា កម្មករ​រោងចក្រ​កាត់​ដេរ​ គួរ​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ដែល​ឆ្លើយតបទៅនឹង​តម្រូវ​​ការ​មូលដ្ឋានរបស់ខ្លួន​”។

លោក សឺជីអូ ​អូឌ្រី​អូហ្សូឡា (Sergio Odrio​zola)​​ នាយកគ្រប់គ្រង​ក្រុម​ហ៊ុន​ស​ម្លៀ​ក​​​បំពាក់​​​អេស្ប៉ាញឈ្មោះ ម៉េងហ្គោ (M​ango) បាន​លើកឡើងថា ​ក្រុម​ហ៊ុន​ធំៗ​ត្រូវ​តែ​សហការ​​​គ្នា​ ដើម្បី​ឲ្យ​សំណើ​របស់​ក្រុម​ហ៊ុន​ អេជអេន​អឹម មាន​ប្រសិទ្ធភា​ព​។​ លោក​បាន​លើកឡើង​​​នៅ​​​ក្នុងអ៊ីម៉េល​ថា “មិនគួរ​មានតែ​ក្រុមហ៊ុន​តែ​មួយ ស្នើ​ឲ្យ​មា​ន​ប្រាក់ឈ្នួល​ខ្ពស់ជាង​មុន​ទេ គឺ​ត្រូវ​មាន​ក្រុម​ហ៊ុន​ច្រើន​ធ្វើបែបនេះ​ ក្នុង​ពេលតែ​មួ​យ។ ​ម្យ៉ាង​ទៀត​ ដោយសារតែ​មាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​មុន ផលិត​ភាព​[របស់កម្ម​ករ​]​គួរតែ​កើតឡើង​ផងដែរ​”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស