32.5 C
Phnom Penh

បណ្តាញ​សហគមន៍​ព្រៃឡង់​រក​​​ឃើញ និងរឹបអូសបាន​ឈើ​ប្រណីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​បណ្តាញ​​​សហគមន៍​​​ព្រៃ​​​ឡង់​​​ម្នាក់​​​បាន​​​និយាយ​​​ថា បណ្តាញ​សហគមន៍​ប្រជា​ជន​ព្រៃ​ឡង់​បាន​រក​ឃើញ និង​រឹប​អូស​បាន​ឈើ​ប្រណីត​​ដែល​កាប់​ខុស​ច្បាប់​ចំនួន​៨០​ដុំ​កាល​ពី​យប់​ថ្ងៃ​ពុធ​ នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ហើយ​បាន​បន្ត​ល្បាត​តំបន់ព្រៃ​ឡង់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ទៀត​កាល​ពីម្សិល​​មិញ។

យោង​តាម​លោក ​​​ស្វាយ ភឿន តំណាង​​បណ្តាញ​នេះ​បាន​ឲ្យ​ដឹង​ថា ឈើ​រកឃើញ​ទាំ​ងនោះ​ស្ថិត​នៅ​ក្នុង​ស្រុក​ជ័យ​សែន ចំនួន​ប្រហែល​១២​​​ម៉ែត្រ​​​​គូប​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​ទូរស័ព្ទ​ប្រាប់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​នេះ​ឲ្យ​មក​ទទួលយក​ឈើ​នេះ​ [កាល​ពី​ម្សិល​​មិញ]”។ អ្នក​ភូមិ​មក​ពី​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​កំពង់​ធំ​កំពុង​ល្បាតនៅ​ក្នុងឃំុ​ធ្មា ដើម្បី​ស្វែង​​រក​ឈើ​​កាប់​រួច​ខុស​ច្បាប់​ជា​ច្រើន​​ទៀត។ លោក ស្វាយ ភឿន បាន​មាន​ប្រសា​សន៍​​ថា “ យើង​ទទួល​បាន​ព័ត៌​មាន​ថា មាន​ឈើ​​​ប្រណីត​​​​កាប់រួច​​ចំនួន​៥០០​ដុំ​ទៀត​នៅ​ទីនោះ”។

លោក ដួង វណ្ណារ៉ា តំណាង​ម្នាក់​នៅ​​ខេត្ត​ស្ទឹង​ត្រែងបាន​និយាយ​ថា សមា​ជិក​បណ្តាញ​​​​សហគមន៍នេះ​​មាន​គ្នា​ប្រហែល​៤០០​​នាក់​ដែលបាន​ចូលទៅ​រួម​ល្បាត​នៅ​សប្តាហ៍​នេះ បាន​​បំបែក​គ្នា ដោយ​អ្នក​ភូមិ​មកពី​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​ក្រចេះ​ បាន​ល្បាត​ព្រៃ​នៅ​ក្នុង​ស្រុក​សំបូរ ​ក្នុង​​​ខេត្ត​ក្រចេះ​។ លោក វណ្ណារ៉ា ​​​បាន​ថ្លែង​ថា ថ្ងៃ​ស្អែក [ថ្ងៃសុក្រ] យើង​នឹង​ទៅ​​​ស៊ើប​អង្កេត​នៅក្រុម​ហ៊ុន​មួយ ដែល​យើង​ទទួល​បាន​ព័ត៌​មាន​ថា បាន​កាប់​ឈើ​នៅ​ក្រៅ​តំបន់​សម្ប​​​ទាន​​​​របស់​ខ្លួន​ ហើយ​ដឹក​ឈើ​យក​ទៅ​ទុក​នៅក្នុង​តំបន់​សម្បទាន​”៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស