42.2 C
Phnom Penh

ប្រព័ន្ធផ្សព្វផ្សាយ​​​ត្រូវ​រាយ​​​ការណ៍​​​ឲ្យ​​​បាន​​​ស៊ីជម្រៅជាងមុន អំពី​​​អំពើហិង្សា​​​ផ្លូវភេទនៅកម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា របៀបដែល​ប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​​​ពិពណ៌នាពី​បទ​ល្មើស​ហិង្សា​ចំពោះ​​​ស្ត្រី និង​កុមារី កំពុង​តែ​ធ្វើ​​​ឲ្យ​​​មាន​​​ឥរិយា​បថ​អវិជ្ជ​មាន​ចំពោះក្រុម​​​មនុស្សទាំងនេះ ហើយ​ខ្លឹម​​​សារ​​​សំខាន់​​​ត្រូវ​​​ផ្តោ​​​ត​​​ទៅលើ​​​មូល​​​ហេតុ​​​ដែល​​​​បទល្មើស​​​ទាំងនេះ​​​ក្លាយ​​​ជារឿង​​​ធម្ម​​​តា​​​ខ្លាំង ជាជាងផ្តោត​​​ទៅលើឥរិយាបថ​​​​​​ស្ត្រី។

អ្នកស្រី ការ៉ូលីន ម៉ាក់ខូស​ឡែន នាយក​អង្គការ​អាក់សិន​អេដ (Action Aid) ប្រចាំ​ប្រទេស​កម្ពុជា​​​ បានថ្លែង​​​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​និង​និស្សិត​ផ្នែកសារព័ត៌​មាន​​​ នៅ​ក្នុងសិក្ខា​សាលា​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ផ្សព្វផ្សាយ​អំពី​វិសាលភាព​​​នៃ​​​បទ​ល្មើ​ស​បែ​ប​នេះ​​​ដែលកាសែត​ និង​គេ​ហ​ទំព័រ​ព័ត៌​មាន​កម្ពុជា​ជួនកាល​ស្តីបន្ទោស​ជន​រង​គ្រោះ​ថា​​​ បានប្រព្រឹត្តបទ​ល្មើស​ផ្លូ​វភេទ​ ចាត់​​​ទុក​​​​​​​​​ស្ត្រី​​​ និងកុមារ​​​ទាំង​​​នោះជា​​​ឧបករណ៍​​ផ្លូវ​​​​ភេទ​ ឬ​ក៏ផ្សព្វ​ផ្សាយ​រូប​ភាព​មុខ​របស់​ពួក​គេ​ដែល​ផ្ទុយ​នឹង​ច្បាប់​សារព័ត៌​មាន​។

អ្នក​​​​ស្រី​បាន​ថ្លែង​ថា បញ្ហា​​​នេះ​អាច​រាប់​បញ្ចូល​ទាំង​​​សេចក្តីរាយការណ៍ថា ជន​រង​គ្រោះ​ត្រូវ​​​បានជំរុញ​​​ឲ្យស្លៀក​បំពាក់​តាម​​​បែប​​​ណា​មួយជាក់​​​លាក់​ ឬក៏​ចេញ​ដើរ​តែ​ឯង​នៅពេល​យប់​​ផង​​​ដែរ​​​។ លោក​ស្រី​បាន​បន្ថែមទៀត​ថា “កម្រ​មាន​សំណួរ​របស់ប្រព័ន្ធផ្សព្វផ្សាយលើក​​​ឡើង​​​ថា តើមូល​​​ហេតុ​​​អ្វី​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​សកម្មភាព​​​ទាំង​​​នេះ​​​កើតឡើង​​​​នៅក្នុង​ប្រទេស​កម្ពុជា និង​អំពីមូល​ហេតុ​ដែល​បុរស​ៗ​គិត​ថា វាគ្មាន​បញ្ហា​ទេ​​​ ដែល​​​រឿង​​​នេះ​​​កើតឡើង​។ សេចក្តី រៀប​​​រាប់​​​អំពីស្ត្រីកាន់តែធ្វើឲ្យ​​​មាន​​​អំពើ​ហិង្សា ទៅលើស្ត្រី​ និង​ក្មេង​ស្រី​”។

ស្ថិតិ​ផ្តល់​ដោយ​​អង្គការ​សិទ្ធិ​មនុស្ស​អាដ​​​ហុក ​បង្ហាញ​ថា មា​ន​ករណី​ចាប់​រំលោភ​កុមារ​ចំនួន​១៤០​ករណី​ដែល​ត្រូវ​បាន​រាយ​​ការ​​​ណ៍​ក្នុង​រយៈពេល​ប្រាំបួន​ខែដើមឆ្នាំនេះ និង​ករណី​ចាប់​រំលោភ​ ហើយ​សម្លាប់​ចោល​១៤​ករណី​នៅ​អំឡុង​ពេ​ល​ដូចគ្នា​នេះ។ អ្នកស្រី​ អេនជី ខុនរ៉ូយ​ (Angie Conroy) អ្នក​ពិគ្រោះ​យោបល់​នៅ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ ស្ត្រីខ្មែរ​ បាន​លើក​ឡើង​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​​ដើរ​តួនាទីយ៉ាងសំខាន់​ក្នុង​ការ​ត្រួត​ពិនិត្យ​ឥរិយា​បទ​ចំពោះស្ត្រី និង​ក្មេង​ស្រី​ ក៏​ប៉ុន្តែ ជា​រឿយៗ​បទ​ល្មើ​ស​បែ​ប​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជារឿង​បុគ្គល​ និង​​ឯកជន​។

អ្នកស្រីបាន​ថ្លែង​ថា “ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អាច​មាន​ឥទ្ធិពល​លើ​ឥរិយាបថរបស់​បុគ្គល​ម្នាក់ៗ​មានទៅលើស្ត្រី​។ ការ​សិក្សា​បាន​រក​ឃើញថាប្រព័ន្ធផ្សព្វ​ផ្សាយ​​ក៏​អាច​ជំរុញ​យ៉ាង​សម្ងាត់​ឲ្យ​​​មាន​​​អំពើ​ហិង្សា​លើស្ត្រី​ និង​ក្មេង​ស្រី​ផង​ដែរ​”។ អ្នក​ស្រីបាន​ឲ្យ​ដឹង​ថា ​​​វិធី​ពីរ​ដែល​​​​អាច​​​បង្ហាញភាព​​​ស៊ីជម្រៅបន្ថែម​ទៀត​​អំ​​​ពី​​​​បញ្ហា​ទាំងនេះ ​គឺត្រូវ​បិទ​បាំង​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ និង​ផ្តល់​ព័ត៌មាន​សម្រាប់​សេវា​គាំទ្រនៅអម​​​អត្ថបទ​​​បែប​​​នេះ​។

អ្នក​ស្រី​ កាស៊ូម៉ិ ណាកាហ្គាវ៉ា (Kasumi Nakagawa)​  សាស្ត្រាចារ្យ​ផ្នែកសិក្សា​​​​​យេនឌ័រ​ នៅ​​​សាកល​​​វិទ្យាល័យ​​​បញ្ញា​​​សាស្ត្រ​​​កម្ពុជា បាន​​​​​លើក​ឡើង​ថា​ និសិត្ស​របស់​លោក​ស្រី​បាន​និង​កំពុង​ប្រមែប្រមូល​អត្ថ​បទ​ព័ត៌មាន​ចេញ​ផ្សាយ​នា​​​ពេលថ្មី​ៗនេះ ស្តីអំពី​បញ្ហា​ផ្សេងៗ ដូចជា អំពើ​ហិង្សា ការ​ជួញដូរ​មនុស្ស​សម្រាប់​​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ ការ​រំលោភ​អនី​​​តិ​​​ជន​ និង​ស្ត្រី​ពេញ​វ័យ​ ក្នុងគោល​​​បំណង​​​វិភាគ​សេចក្តីពិពណ៌​​​នាអំពីស្ត្រី និង​ផល​ប៉ះ​​​ពាល់​នៃសេចក្តីរាយការណ៍​បែបនេះ។

រូប​ភាព​អម​សេចក្តីរាយការណ៍​ទាំង​នេះ​រាប់ទាំង​រូបភាព​ក្រាហ្វិកច​បង្ហាញជន​រង​​​គ្រោះ​​​​ដោយសារ​ការចាប់​រំលោភ ហើយ​សម្លាប់​ ដែល​ខ្លះ​ក្នុងចំណោម​​​សាក​សព​របស់​ពួក​គេ​ត្រូវ​បាន​បង្ហាញ​ និង​មុខ​របស់​ពួក​គេ​អាច​គេមើលស្គាល់​។​​

លោក មឿន​ ឈាន​ណារិទ្ធ​ នាយក​វិទ្យា​ស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​​​​សារ​​​ព័ត៌​​​មាន​ ​បាន​លើក​ឡើង​ថា របៀប​រាយការណ៍​ អំពី​​​បញ្ហា​​​ទាំងនេះ និង​របៀប​ពិពណ៌នា​អំពី​​​ស្ត្រី និងក្មេង​​​ស្រី​ “គឺជា​ក្តី​ព្រួយ​បារម្ភ​ដ៏ធំ​​​បំផុត​មួយ​សម្រាប់​អ្នក​យក​ព័ត៌មានខ្មែរ​ ពីព្រោះ​អ្នក​យក​ព័ត៌​មាន​​តិច​តួច​ណាស់​​ធ្វើ​តាម​និយាម​ក្រម​សីល​ធម៌​សម្រាប់ការ​គោរព​ភាព​​ឯកជន និងសេចក្តីថ្លៃ​ថ្នូ​របស់​ជន​រង​គ្រោះ​”។ លោក​បាន​មាន​​​ប្រសាសន៍​ថា “ កាសែត​ខ្លះ​ហាក់ដូចជា​​​កំពុង​​​ប្រកួត​ប្រជែង​គ្នា ដើម្បី​លក់​កាសែត តាម​​​រយៈ​​​​​​ការ​លក់​សេចក្តីថ្លៃ​ថ្នូរ និង​​​​​ភាព​ឯកជន​របស់​​​​ជន​រងគ្រោះ​”៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស