មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តសៀមរាប ខណៈកំពុងដឹកឈើគ្រញូងដោយខុសច្បាប់កាលពីម្សិលមិញ។
លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា “យើងរឹប អូសឈើគ្រញូងបាន២ម៉ែត្រគូប ដែលលាក់នៅក្រោមបាវម្សៅសាឡី លើរថយន្តដឹកទំនិញកំពុងធ្វើដំណើរមួយគ្រឿងនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោក គឹមសុទ្ធ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វៀត ថាញ់ អាយុ១៩ឆ្នាំ និងឈ្មោះ ថាញ់ ធី អាយុ២១ឆ្នាំ បាននិយាយថា ខ្លួនត្រូវបានគេជួលឲ្យដឹកឈើប្រណីតពីខេត្តសៀមរាបទៅកាន់ខេត្តកំពង់ធំ ប៉ុន្តែ មិនបានសារភាពថា នរណាជាអ្នកជួលពួកគេឡើយ។
លោកបានមានប្រសាសន៍ថា “ពួកគេគ្រាន់តែសារភាពថា ខ្លួនត្រូវម្ចាស់ឈើគ្រញូងជួលឲ្យដឹកឈើនេះពីខេត្តសៀមរាបទៅខេត្តកំពង់ធំប៉ុណ្ណោះ”។ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹងថា “ជនទាំងពីរនាក់នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការសាកសួរហើយ ហើយឥឡូវនេះកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តសៀមរាប។ លោក សុវិនថាល់ បានឲ្យដឹងបន្តទៀតថា អាជ្ញាធរមូលដ្ឋានចាប់បានរថយន្តដឹកឈើគ្រញូងចំនួន១១គ្រឿងក្នុងរយៈពេលពីរខែចុងក្រោយនេះ និងរឹបអូសបានឈើប្រណីតជាង១២ម៉ែត្រគូប៕ ប៊ុននី/សេរីវុធ