28.4 C
Phnom Penh

មេធាវីជាតិ​ត្រូវ​បាន​ចាត់​តាំងតំណាង​ឲ្យជន​សង្ស័យ​ពីរ​រូប​ក្នុង​សំណុំ​រឿង​០០៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តីប្រកាសដែល​សា​លា​ក្តី​ខ្មែរ​ក្រហម​បានចេញ​កាល​ពីម្សិលមិញ​ឲ្យ​ដឹង​ថា មាន​ការ​​​ចាត់​តាំង​មេធាវីកម្ពុជា​​​​ឲ្យធ្វើ​ជាតំណាងជន​សង្ស័យ​ពីរ​រូប​នៅ​ក្នុង​សំណុំ​រឿង​០០៤​​របស់​​​សាលា​​​ក្តី​​​នេះ ដែល​រដ្ឋាភិ​​​បាល​ជំទាស់​​។

យោងតាម​ការិយាល័យ​កិច្ច​ការ​សាធារ​ណៈ​បាន​ឲ្យដឹង​ថា ផ្នែក​គាំទ្រ​​ចុង​ចោទនៃ​តុលា​ការ​ ​នេះ​បានជ្រើស​​តាំងលោក​ ប៊ិត​ ស៊ាង​លីន និង​ លោក​ ស៊ូ ម៉ូស​សេនី​ ឲ្យធ្វើ​ជា​តំណាង​ជន​សង្ស័យ​ពីរ​រូប​ក្នុង​ចំណោម​ជន​សង្ស័យ​បី​រូប​។ ​ជន​សង្ស័យ​ទាំង​បី​រូបនោះ មា​ន​ឈ្មោះ​​ អ៊ឹម ជៀម អតីត​គណៈស្រុក​របប​ខ្មែរ​ក្រហម​ ឈ្មោះ តា ទិត្យ​ អតីត​លេខា​ធិការ​រង​ភូមិភាគ​ពាយព្យ​​ និង​ឈ្មោះ តា អាន អតីត​លេខា​ធិ​ការ​​រង​ភូមិភាគ​កណ្តាល​។ គួរបញ្ជាក់ថា ជន​សង្ស័យឈ្មោះ តា អាន មាន​​ការតំណាង​អន្តរ​ជាតិ​ និង​ជាតិ​រួ​ច​ហើយ​។

អត្ត​សញ្ញាណ​របស់​ជន​សង្ស័យទាំ​ង​​នេះ​ ត្រូ​វបានលាក់​កា​រ​​​ណ៍​​ ក៏​ប៉ុន្តែធ្វើ​ឲ្យលេច​ធ្លាយ​ជា​សាធារណៈ​នាពេលកន្លង​មក​​។ សេចក្តី​ប្រកាសដដែល​នេះ​មាន​ខ្លឹម​សារ​ថា “ដំបូង​ឡើយ ការ​​​ចាត់​តាំង​នេះ​មិន​ទាន់​មាន​សេចក្តីសម្រេច​ទេ​ ដោយ​មាន​ការ​អះ​អាងថា ជន​សង្ស័យ​មានភាព​ក្រីក្រ​ និង​​មាន​ការ​បញ្ចប់ការ​រៀបចំ​ឯកសារ​ផ្លូវការ​រដ្ឋបាល​ផ្សេង​ៗ​ រួម​​ទាំង​ការ​ចាត់​តាំង​សហ​មេធាវី​បរ​ទេស​ផង​ដែរ​។ ក្នុង​ចំ​ណាត់​តាំង​នេះ​ [​ផ្នែក​គាំទ្រ​​​ចុ​ង​​​ចោទ​] បាន​ធ្វើ​ការ​ពិចារណា​ការ​ពេញ​​ ចិត្ត​របស់​ជន​សង្ស័យ​ និងកា​រ​​​ទាម​​ទារ​ដ៏​ចម្រូង​ចម្រាសទាំង​អស់​​”។

លោក​ យូ ប៊ុនឡេង​ សហ​ចៅក្រម​សាក​សួរ​ភាគី​ជាតិ​​បាន​មាន​ប្រសាសន៍ថា លោក​នឹង​មិន​ពិនិត្យ​សំុណុំ​រឿង​នេះ​​ទៀត​ទេ​ ក៏​ប៉ុន្តែ សម​ភាគ​ី​អន្តរ​ជាតិ​របស់​លោក​ គឺ​ចៅ​ក្រម​ ម៉ាក ហាម៉ុន (Mark Harmon) នៅ​តែ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស