29.6 C
Phnom Penh

កម្មករ​ធ្វើ​កូដកម្ម​ឡើង​​វិញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត​្ត​ស្វាយរៀង​ដោយ​មាន​ការ​គប់​ដុំថ្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សហ​ជីព​ម្នាក់​ និង​ន​គរ​បាល​និយាយ​​​ថា នគរ​បាល​បាន​ឃាត់ខ្លួន​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​១៣នាក់​រយៈពេល​ខ្លី​កាល​ពី​ម្សិល​មិញ​ បន្ទាប់ពី​កម្មករ​ប្រហែល​២០.០០០នាក់​ ដែលពួកគេ​មួយ​ចំនួន​បាន​គប់​ដុំថ្មនោះ បាន​បន្ត​ធ្វើ​កូដកម្ម​ ដែលបាន​ចាប់​ផ្តើម​កា​ល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ក្រុង​បាវិត​​ ខេត្ត​ស្វាយរៀង​ជុំវិញ​ប្រាក់​ខែ​ និង​លក្ខខណ្ឌ​ការ​ងារ​។
កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ មេដឹក​នាំ​សហជីព​បាន​​​​យល់​ព្រម​បញ្ឈប់ការ​ធ្វើកូដកម្ម​របស់​កម្មករ​មក​ពី​រោង​ចក្រ​ចំនួន​៣៦​នៅ​តំបន់​សេដ្ឋ​​​កិច្ច​ពិសេស​ពីរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​នេះ។

លោក ឆេង ឈាន់ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​ បាន​មាន​ប្រសាសន៍ថា ទោះ​ជាយ៉ាងណា បន្ទាប់ពី​​កម្ម​ករ​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ​កាល​ពី​ព្រឹក​ម្សិល​មិញហើយ​ស្រាប់តែ​​ពួកគេ​បាន​ត្រឡប់​មក​ធ្វើកូដ​កម្ម​វិញ​ភ្លាម​ៗ​ ក្រោយពីពួកគេ​ដឹង​ពី​ព័ត៌មាន​ល​ម្អិត​នៃកិច្ច​ព្រម​ព្រៀង​ដែល​បាន​​​ធ្វើ​​​ហើយ​​​​នោះ។

លោក ឆេង ឈាន់ បាន​មាន​ប្រសា​សន៍​ថា “ ពួកគេ​មាន​កំហឹង​បន្ទាប់ពី​ខ្ញុំ​បាន​ប្រកាស​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​រាប់​បញ្ចូល​ការ​ដំឡើង​ប្រាក់​ខែ​អប្ប​បរមា​នោះ”។

កម្មករ​ដែល​ធ្វើ​កូដកម្ម​សង្ឃឹម​ថា​ នឹ​ង​មាន​ការ​ដំឡើង​ប្រាក់​ខែរបស់ខ្លួន​ដល់​ ១៥៤​ដុល្លារ​។ ទោះ​ជា​យ៉ាងណា តំណាង​សហជីព​របស់ខ្លួន​បាន​យល់​ព្រម​រង់​ចាំ​លទ្ធ​ផល​នៅ​​​ ​កិច្ច​ប្រជុំ​ថ្នាក់ជា​តិ​ស្តី​ពី​​ការ​ដំឡើង​ប្រាក់​ខែ​​អប្បបរមានេះ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រាជ​​ធានី​ភ្នំពេញ។

លោក អ៊ូ សុខឿន អនុប្រធាន​មន្ទីរ​ការ​ងារ​​ខេត្ត​​​មាន​ប្រសាសន៍ថា បើ​ទោះ​ណាជា​ ​កម្ម​ករ​​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​កម្ម​​​ករ​​​​​​ធ្វើ​​​​កូដ​កម្ម​ទាំង​២០.០០០​​នាក់​មកពី​តំបន់​សេដ្ឋកិច​្ច​ពិសេស​ម៉ាន​​ហា​តតាន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​​តាយ​​សេង​បាវិត ​មាន​វត្ត​មាន​នៅ​ពេល​ធ្វើ​កូដ​កម្ម​​កាលពី​ម្សិល​មិញ​ក៏ដោយ ក៏​ពួកគេ​មួយ​ចំនួន​ធំ​​​​បាន​​​ព្យាយាម​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “ កម្ម​ករ​ភាគ​​​ច្រើន​ចង់​ត្រឡប់​ទៅ​ធ្វើការ​វិញ ប៉ុន្តែ​កម្ម​ករ​មួយ​ចំនួន​តូច​បាន​រារាំង​ពួកគេ​ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​កម្មករ​ទាំង​នោះ​ចូល​រួម​ធ្វើ​កូដកម្ម…។ យើង​​មាន​ការ​ព្រួយ​បារម្ភដោយ​សារ​ពួកគេ​គប់​ដុំ​ថ្មដាក់​អគារ​រោង​ចក្រ”។

លោក កៅ ហន អធិការ​រង​នគរ​បាល​ក្រុង​​បាវិត​បាន​មាន​ប្រសាសន៍ថា នគរ​បាល​បាន​ចាប់ខ្លួន​កម្មករ​​​ធ្វើ​កូដ​កម្ម​១៣នាក់​ បន្ទាប់ពី​ម្ចាស់​រោង​ចក្រ​បា​ន​ប្រាប់​ថា ពួកគេ​បាន​នាំ​​​អាទិ៍ឲ្យ​មាន​ការ​គប់​ដុំថ្ម​។

លោក កៅ ហន បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀតថា “ យើង​​ទទួលបាន​ជន​ល្មើស​១៣​​នាក់​​មែន ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​​នៅម៉ោង​១​រសៀល​ បន្ទាប់​ពី​ធ្វើការ​អប់រំ​រួច”។

លោក លី ហុង​ស៊ីន ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​​តាយ​សេង​បាវិត​ បាន​អះ​អាង​ថា កម្មករ​​ធ្វើកូដកម្ម​ បាន​គប់​ដុំ​ថ្ម​ដាក់​បង្អួច​អគារ​រោង​ចក្រ​ពីរ​នៅ​​​តំបន់​សេដ្ឋ​កិច្ចពិសេស​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា “ ​កូដកម្ម​​នេះ​ខុស​ច្បាប់​ទាំង​ស្រុង​…រោង​ចក្រ​ទាំង​អស់​ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​សេង​ ត្រូវ​​​បិទ​ទាំង​ស្រុង​ ដោយ​សារ​យើង​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​អាចធ្ង​ន់​ធ្ងរ​ជាង​​នេះ​ទៀត​”។​​​លោក​​​​​​បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា កូដ​កម្ម​អាច​ធ្វើ​ឲ្យ​វិនិយោគិន​រត​់​ចេញ​ពី​ប្រទេស​យើង។

លោក​បាន​សួរ​ថា “ យើង​វិនិយោគ​ដើម្បី​រក​ប្រាក់​ចំណេញ​ ប៉ុន្តែ ប្រសិនបើ​ការ​វិនិ​យោគ​ទាំង​នេះ​គ្មាន​ប្រយោ​ជន៍​នោះ តើ​យើង​​​​ធ្វើ​ដើម្បី​អ្វី?”។

លោក កែន​ លូ អគ្គលេខាធិការ​សមា​គម​រោងចក្រ​កាត​់​ដេរ​នៅ​កម្ពុជា​​មាន​ប្រសា​សន៍​ថា លោក​ពេញចិត​្ត​​ចំពោះ​ការ​ឃា​ត់ខ្លួន​កម្មករ​​ដែល​បាន​គប់ដុំថ្ម​​​នោះ។

លោក កែន​ លូ បាន​មាន​ប្រសាសន៍​ថា “ការ​​​​​​ធ្វើ​​​ដូច្នេះ​​​ត្រឹម​​​ត្រូវ​​​ហើយ​​​​​​។​​​នេះ​​​គឺ​​​ជា​​​លើក​ទី១​​​ហើយ​​​ដែលនគរ​បាល​បាន​ឃាត​់ខ្លួន​បា​តុករ​”។

ទោះ​ជា​យ៉ាងណា  ថ្វីបើ​​​មាន​ការ​ឃាត​់​​ខ្លួន​ក៏ដោយ ក៏ សេង យៀកម៉ី អាយុ​២២ឆ្នាំ ជា​​​កម្ម​ករ​ម្នាក់​ដែលបាន​ចូលរួមក្នុង​សកម្ម​ភាព​កាល​ពី​ម្សិលមិញ​​និយាយថា នឹង​​បន្ត​ធ្វើ​កូដ​កម្ម​​រាល់​ថ្ងៃ​តែ​ម្តង​រហូត​ទាល់​តែ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​១៥៤​ដុល្លារ។ សេង​ យៀកម៉ី និយាយ​ថា “ យើង​នឹង​បន្ត​​​​​​​​ ត​វ៉ា​រហូត​ទាល់​តែយើង​​ទទួល​បាន​ដំណោះ​​​​ស្រាយ​សមរម្យ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស