32.5 C
Phnom Penh

ការ​​​និរទេស​​​ជន​​​ជាតិ​​​ភាគតិច វីហ្គួ​​​ ចេញពីកម្ពុជា​​​ដោយ​​​បង្ខំ​​​នៅមិន​​​ទាន់​​​ត្រូវ​​​បានគេ​​​បំភ្លេច​​​ចោលទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​​​បួ​​​ន​​​ឆ្នាំ​​​បន្ទាប់​​​ពីមាន​​​ការ​​​និរទេស​​​ ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោនជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ​​​ ចេញ​​​ពី​​​ប្រទេ​​​សកម្ពុជា  ​​​ទៅកាន់​​​ប្រទេស​​​ចិន​​​ អង្គការ​​​តស៊ូ​​​មតិ​​​មួួ​​​យ​​​បាន​​​​​​លើក​​​ឡើង​​​ថា​​​ ខ្លួន​​​នៅ​​​តែ​​​មា​​​នការ​​​ “ ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​” ពី​​​​​​ជោគ​​​វាសនា​​​​​​​​​របស់​​​ពួកគេ​​​ និង​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាលចិន​​​ទម្លាយ​​​​​​អាថ៌កំបាំង​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​សុខទុក្ខ​​​​​​របស់​​​ពួកគេ​​​។

តាម​​​រយៈ​​​សេចក្តីថ្លែង​​​ការណ៍​​​មួយ​​​ អង្គការ World Uyghur Congress  ​​​ ហៅ​​​កាត់ថា WUC​​​ ​​​ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​​​​ទីក្រុងមូនីក ប្រទេស​​​ អាល្លឺម៉ង់​​​​​​ បាន​​​ឲ្យ​​​ដឹង​​​​​​ថា មនុស្ស​​​១៧​​​នាក់​​​​​​ក្នុង​​​ចំណោម​​​​​សមាជិក​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​វីហ្គួ​​​ ​​​ដែល​​​បាន​​​​​​ស្នើសុំ​​​សិទ្ធិ​​​ជ្រកកោន​​​នៅប្រទេស​​​កម្ពុជា​​​​​​ទាំង​​​នោះ​​​​​​ “  ត្រូវ​​​បាន​​​បញ្ជាក់ថា កំពុង​​​ស្ថិត​​​ក្នុង​​​មន្ទីរ​​​ឃុំឃាំង [​​​នៅ​​​ប្រទេស​​​ចិន​​​] ​​​ នៅ​​​ឡើយ​​​ទេ​​​ ក្នុង​​​នោះមាន​​​អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ដាក់​​​ពន្ធនាគារ​​​ចន្លោះ​​​​​ពី​​​​១៦​​​ឆ្នាំ​​​​​​ទៅ​​​មួយ​​​ជីវិត​​​”។

អង្គការ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា “  WUC ​​​ សូម ​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាលចិន​​​ផ្តល់​​​ព័ត៌មាន​​​ពី​​​អ្នក​​​ទំាង​​​ឡាយ​​​ណា​​​ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​​​​” ដោយបន្ថែមថា អង្គការ​​​សហ​​​ប្រជាជាតិ​​​ សហភាព​​​អឺរ៉ុប និង​​​សហ​​​រដ្ឋ​​​អាមេរិក    ​​​ ក៏​​​គួរធ្វើ​​​អន្តរាគមន៍​​​ក្នុង​​​ករណីនេះ​​​ផង​​​ដែរ​​​។

គួរ​​​រំឭកថា ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិចវីហ្គួដែល​​​រួម​​​មាន​​​​​​ទាំង​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​​ម្នាក់​​​ និង​​​កុមារ​​​ពីរនាក់​​​នេះ​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​មក​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​​​​ពេល​​​មាន​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​​​​រវាង​​​​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ និង​​​ជន​​​ជាត​​​ិ​​​ហាន ក្នុង​​​ទីក្រុង​​​យូរ៉ុមជី នៅភាគ​​​​ពាយព្យ​​​​​​ប្រទេស​​​ចិន​​​ក្នុង​​​ខែ​​​កក្កដា ឆ្នាំ​​​២០០៩​​​។ ប៉ុន្តែ ខណៈ​​​ពាក្យ​​​ស្នើ​​​សុំ​​​របស់​​​ខ្លួន​​​​​​កំពុង​​​ត្រូវ​​​ទីភ្នាក់​​​ងារ​​​ជន​​​ភៀស​​​ខ្លួន​​​​​​អង្គកា​​​រ​​​សហ​​​ប្រជាជាតិ​​​ពិនិត្យ​​​ និង​​​សម្រេច​​​នោះ​​​ ពួកគេ​​​ត្រូវ​​​បាន​​​​​​ភ្ជង់​​​នឹង​​​កាំភ្លើង​​​ចេញ​​ពី​​​ផ្ទះ​​​មួយ​​​​​​ដែល​​​ពួកគេ​​​បាន​​​ស្នាក់​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​តាម​​​យន្ត​​​ហោះ​​​ទាំង​​​យប់​​​នៅ​​​ថ្ងៃ​​​ទី​​​១៩​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០០៩​​​។

តាម​​​រយៈការនិរទេសខ្លួន​​​​​​ជនជាតិ​​​ភាគ​​​តិច វីហ្គួ ដោយ​​​បង្ខំ​​​នេះ ​​​រដ្ឋាភិបាល​​​កម្ពុជា​គឺ​​​​​បាន​​​​​​ល្មើស​​​នឹង​​​អនុសញ្ញាអង្គការ​​​សហ​​​ប្រជាជាតិ​​​ឆ្នាំ​​​១៩៥១​​​ស្តីពីជន​​​ភៀស​​​ខ្លួន​​​ និង​​​ពិធីសារ​​​អង្គ​​​ការ ​​​សហ​​​ប្រជាជាតិ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ស្តីពីការ​​​និរទេស​​​ជន​​​ភៀសខ្លួន​​​។

អង្គការ​​​នេះ​​​បាន​​​បន្ថែម​​​ថា “ ក្រោយ​​​ពេល​​​ត្រូវ​​​បាន​​​និរទេស​​​ដោយ​​​បង្ខំ​​​រួច​​​ ពួក​​​គេក៏​​​​​​ត្រូវ​​​បាន​​​​​​ឃុំខ្លួន​​​ភ្លាមៗ​​​ ហើយ​​​ត្រូវ​​​បាន​​​លាក់​​​បាំង​​​ពី​​​ក្រសែភ្នែក​​​សាធារណជន​​​​​​” ដោយបាន​​​បន្ថែម​​​ថា ពីរនាក់​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​ដាក់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​ ខណៈ​​​ជោគវាសនា​​​របស់​​​ស្ត្រី​​​មាន​​​ផ្ទៃ​​​ពោះ​​និង​​​កុមារ​​​ពីរនាក់​​​នោះ​​​​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ថា យ៉ាងណា​​​នៅឡើយ​​​។

រយៈពេល​​​មួយ​​​ថ្ងៃ​​​ក្រោយការ​​​និរទេស​​​ខ្លួនជន​​​ជាតិ​​​វីហ្គួ ទាំង​​​នោះ ​​​លោក សីុ  ជីនភីង ដែល​​​បច្ចុប្បន្ន​​​ជា​​​ប្រធានាធិបតីចិន​​​នោះ​​​បាន​​​​​​សន្យា​​​វិនិយោគទឹក​​​ប្រាក់​​​១.០០០​​​លា​​​ន​​​ដុល្លារ​​​​​​នៅប្រទេស​​​កម្ពុជា​​​។

អ្នក​​​ស្រី​​​​​​  Rebiya Kadeer  ប្រធាន​​​អង្គការ​​​ WUC និង​​​ជា​​​អ្នក​​​តស៊ូមតិ​​​ដើម្បីសិទ្ធិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ  ​​​មាន​​​ប្រសាសន៍ថា ​​​ “ សហ​​​គម​​​ន៍​​​​​​អន្តរជាតិ​​​ត្រូវ​​​តែ​​​បង្កើន​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​ធានា​​​ឲ្យ​​​បាន​​​ថា ច្បាប់​​​ស្តី​​​ពី​​​សិទ្ធិ​​​ជន​​​ភៀសខ្លួន​​​អន្តរ ជាតិ​​​ត្រូវ​​​បាន​​​គោរព​​​ដោយ​​​បណ្តា​​​ប្រទេស​​​ដែល ​​​បាន​​​ដាក់​​​ច្បាប់​​​នេះ​​​ចូល​​​ជា​​​ធរមាន​​​ហើយ​​​”។

ដូនជី​​​ Denise Coghlan ​​​ ប្រធាន​​​អង្គការ​​​ Jesuit Refugee Service ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​​សង្កេត​​​ឃើញការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​​​​នូវ​​​​​​ចំនួន​​​អ្នកស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​នៅកម្ពុជា​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩មក​​​។

ដូនជី​​​បាន​​​មាន​​​ប្រសាសន៍ថា “ ចំនួន​​​អ្នក​​​ស្វែងរក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅកម្ពុជា​​​បាន​​​ធ្លាក់ចុះ​​​​យ៉ាង​​​ខ្លាំ​​​ង​​​​​​…ចាប់​​​តាំង​​​ពីមាន​​​ការ​​​និរទេស​​​ជន​​​ជាតិភាគតិចវិហ្គួ ចេញពីកម្ពុជាមក”។

កម្ពុជា​​​បាន​​​​​​បោះ​​​បង់​​​​​​ការ​​​តាំង​​​ចិត្ត​​​អនុវត្ត​​​តាម​​​អនុសញ្ញា​​​ជន​​​ភៀសខ្លួន​​​​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​។​​​កាល​​​ពីឆ្នាំ​​​២០១១​​​កម្ពុជា​​​បាន​​​បិទ​​​មណ្ឌល​​​របស់​​​ទីភ្នាក់​​​ងារ​​​ជន​​​ភៀសខ្លួន​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ ហើយ​​​អ្នក​​​ស្វែង​​​រកសិទ្ធិ​​​ជ្រក​​​កោន​​​ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ ម៉ុង​​​តា​​​ញ៉ា ៧៥​​​នាក់​​​ មាន​​​អ្នក​​​ខ្លះ​​​បាន​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅបរទេស​​​ ខណៈអ្នក​​​ខ្លះ​​​ទៀត​​​ត្រូវ​​​បាន​​​និរទេស​​​ទៅវៀតណាម​​​ ដែល​​​ជា​​​ កន្លែង​​​ពួកគេ​​​រង​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុកម្នេញ​​​ដោយ​​​សារ​​​ជំនឿសាសនា​​​គ្រិស្គ​​​របស់​​​ពួក​​​គេ​​​ និង​​​ការ​​​ទាម​​​ទារ​​​ឲ្យមាន​​​ការ​​​គោរព​​​សិទ្ធិ​​​ជន​​​អន្តោ​​​គ្រាម​​​។

មន្ត្រី​​​នៅការិយាល័យ​​​ជន​​​ភៀសខ្លួន​​​របស់​​​រដ្ឋាភិបាល​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការអត្ថា​​​ធិប្បាយ ​​​​​​បាន​​​ទេ​​​កាល​​​ពីថ្ងៃសុក្រ ប៉ុន្តែ ដូនជី​​​ Coghlan ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ដើមឆ្នាំ​​​២០១៣​​​មាន​​​មនុស្ស​​​ប្រហែល​​​៨៨​​​នាក់​​​ ដែល​​​បាន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅកម្ពុជា​​​៕​​​សេរីវុធ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស