29.6 C
Phnom Penh

លោក​ ហ៊ុន សែន ចេញ​អនុក្រឹត្យ​បង្កើត​ខណ្ឌ​ថ្មី​​​បី​ជា​ផ្លូវ​ការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​ពុធ លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​បង្កើត​ខណ្ឌ​ថ្មី​បី​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
​យោង​តាម​អនុក្រឹត្យ​នេះឲ្យ​ដឹង​ថា​ខណ្ឌ​ជ្រោយ​ចង្វា ដែល​ជា​ខណ្ឌ​ថ្មី ​​​​​មាន​សង្កាត់​​ចំនួន​ប្រាំ​​កាត់ចេញ​ពីខណ្ឌ​ឫស្សី​កែវ រីឯ​ខណ្ឌ​ច្បារ​អំពៅ មាន​សង្កាត់​ចំនួន​ប្រាំបី​កាត់​ចេញពី​ខណ្ឌ​មាន​ជ័យ​។

សាលាខណ្ឌ​មានជ័យ​ចាស់ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារអំពៅ នឹង​ត្រូវ​ផ្លាស់​ទៅ​សង្កាត់​​ចាក់​អង្រែលើ។ ខណ្ឌ​ថ្មីទី​៣ គឺ​​ខណ្ឌ​​ព្រែក​​​ព្នៅ បញ្ចូល​​​សង្កាត់​ចំនួន​បី​​កាត់​ចេញពី​ខណ្ឌ​សែន​សុខ និង​សង្កាត់​ពីរ​ទៀត​កាត់​ចេញ​ពីខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាលារាជធានី​បាន​ធ្វើ​សំណើដំបូងដើម្បី​​​សុំ​បង្កើត​ខណ្ឌ​ថ្មីប្រាំ ប៉ុន្តែ​កាលពី​ដើម​ខែ​នេះ​​ក្រសួង​មហាផ្ទៃ​បាន​កាត់​បន្ថយ​សំណើ​នេះ​​មក​ត្រឹម​បី​ខណ្ឌ​វិញ​ ដោយ​លើក​ឡើង​ថា ខ្លួ​ន​នឹង​ផ្ដោត​លើ​ការ​ពង្រឹង​រដ្ឋបាលនៅ​តាម​ជាយ​ក្រុង​វិញ​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​នឹង​តែង​តាំង​​អភិបាល​ខណ្ឌ​ថ្មីបី​ និង​​រៀប​ចំ​​ក្រុម​ប្រឹក្សាខណ្ឌ។

ក្រសួង​មហាផ្ទៃ​នឹ​ងបង្កើត​​ក្រុ​ម​ការ​ងា​រ​នៅ​ចុង​ខែមករា ដើម្បី​ពិភាក្សា​ជាមួយ​សាលា​រាជធានីអំពី​រ​ដ្ឋ​បាល​​ខណ្ឌ​​នីមួយៗ​៕
គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស