29.6 C
Phnom Penh

ក្រុម​​​ហ៊ុន​​ចិន​​​ធ្វើ​​​វិនិយោគទឹកប្រាក់​​​២០០លា​​​ន​​​​​​ដុល្លារ​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខាន់ ​​​ចំ​​​ណាន អភិបា​​​ល​​​​​​រង​​​​​​ខេត្ត​​​​​ក្រ​​​ចេះបា​​​ន​​​លើក​​​​​​​​​​​​​​ឡើង​​​​​​កា​​​ល​​​​​ពី​​​ម្សិល​​​មិញថា​​​ក្រុម​​​ហ៊ុន​​​​​​ចិន​​​​​​មួ​​​យ​​​​​​បា​​​ន​​​​​​ចូល​​​​​​រួម​​​​​​​​​​​​ជា​​​​​​មួ​​​យ​​​ក្រុ​​​ម​​​​​ហ៊ុ​​​ន​​​​​​​ក្នុ​​​ង​​​​​​​ស្រុ​​​ក​​​​​​មួ​​​យ​​​ ​​​និ​​​ង​​​បា​​​ន​​​​​​​​​វិ​​​និ​​​​​​​​​យោ​​​គ​​​ទុ​​​ន​​​​​​​​​ទឹកប្រាក់​​​២០០​​​លា​​​ន​​​​​​ដុល្លារ​​​ដើម្បី​​​​​​បង្កើត​​​តំ​​​បន់​​​ឧស្សា​​​​​​ហកម្ម​​​ទំ​​​ហំ១.០០០​​​ហិកតា​​ ក្នុ​​​ងខេត្តក្រ​​​ចេះ​​​​​​ នៅ​​​តា​​​ម​​​​​​ព្រំ​​​​​​ដែន ប្រទេ​​​ស​​​វៀត​​​ណាម​​​។

​​លោក ចំណាន បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​​​​ហ៊ុន Zhongqi Holding Group និង ក្រុម​​​ហ៊ុន UBA Developement Co Ltd ត្រូវ​​​បានផ្តល់​​​ដី​​​នេះនៅក្នុង​​​ឃុំ​​​២​​​ធ្នូ ស្រុក​​​ស្នួល ដោយ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​ដើម្បី​​​បង្កើន​​​រោង​​​ចក្រ​​​ និង​​​ផែ​​​មួយ​​​។ លោក​​​បាន​​​បន្ត​​​ថា “បន្ទាប់​​​ពី​​​ដំណាក់​​​កាលដំបូង​​​បានបញ្ចប់​​​ ផែនការ​​​មេ​​​រាប់​​​បញ្ចូល​​​លំនៅ​​​ដ្ឋាន រោងចក្រ និង​​​អគារ​​​ពាណិជ្ជកម្ម​​​ផ្សេង​​​ទៀត​​​”។ ​លោក ខាន់ ចំណាន​​​បាន​​​បន្ថែម​​​ថា ​ការ​សាង​សង់​​​លូ​​​ទឹក​​​​​​ស្អុយ​​​ និង​​​បណ្តាញ​​​អគ្គិសនី​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​។

លោក ចំណាន ​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​មាន​​​ផែនការ​​​សាង​​​សង់​​​រោង​​​ចក្រ​​​​​​កែ​​​ច្នៃ​​​ជ័រ​​​កៅស៊ូ​​​មួយ និង​​​រោង​​​ចក្រ​​​កែ​​​ច្នៃ​​​ដំឡូង​​​មី ផង​​​ដែរ ក៏​​​ប៉ុន្តែ​​​លោក​​​មិន​​​បាន​​​ដឹង​​​​ ថា សំណង់​​​នេះ​​​ត្រូវ​​​បញ្ចប់​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ក្រោយ​​​ពី​​​សាង​​​​​​សង់​​​រួច​​​ រោង​​​ចក្រ​​​នេះ​​​ នឹង​​​ផលិត​ដូច​​​ជា កង់​​រថយន្ត​​​ គ្រឿង​​​ប្រដាប់​​​ក្មេង​​​លេង​​​ និង​​​អេតាណុល (Ethanol)”។

លោក អ៊ុង ប៊ុនអៀង ប្រធាន​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​យូប៊ីអេ (UBA) បាន​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សាព្វ​​​ផ្សាយព័ត៌មាន​​​​​​របស់​​​រដ្ឋ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​នេះ​​​​​​ថា រដ្ឋា​​​ភិបាល​​​កម្ពុជា​​​បាន​​​ផ្តល់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នេះ​​​នូវ​​​ដី​​​រយៈពេល១៥ឆ្នាំ​​​ទៅ​​​២០​​​ឆ្នាំ ៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស