33.2 C
Phnom Penh

ផ្ទាំង​ផ្សព្វផ្សាយ​របស់​គណបក្ស​កាន់អំណាច​នៅក្នុង​ខេត្ត​សៀម​រាប​ត្រូវ​បាន​គេ​យក​ថ្នាំពណ៌​គប់​លើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញ​ថា ក្រុម​អ្នក​បំផ្លាញ​សម្បត្តិ​សាធារណៈ​បាន​​ចោល ថង់​ទឹក​​ថ្នាំ​ពណ៌​ទៅលើ​ផ្ទាំងរូប​ភាព​​ចំនួន​១៣​ដែល​​​​ផ្សព្វ​ផ្សាយពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​កាន់​​អំណាច​ក្នុង​សង្កាត់​ពី​រ​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀម​រាប​កាល​ពីយប់​ថ្ងៃ​អង្គារ​។

ផ្ទាំង​ផ្សព្វ​ផ្សាយ​ទាំង​នេះ ដែលផ្ទាំង​​ខ្លះ​ពិពណ៌នា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ផ្ទាំង​​ផ្សេង​ទៀត​មាន​រូប​មេ​ដឹកនាំ​ទាំង​បី​ គឺ​លោក ហ៊ុន សែន លោក ជា​ សីុម ប្រធាន​ព្រឹទ្ធ​ សភា និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​​ ប្រឡាក់​ពេញ​ទៅ​ដោយទឹក​ថ្នាំ​​ពណ៌​ក្រហម​ច្រក​ក្នុងថង់​​ប្លាស្ទិច​ដែល​​​គេ​ចោល​លើ​ធ្វើ​ឲ្យ​​ប្រឡាក់មុខ​របស់​មេដឹកនាំ​ទាំង​នេះ​។

លោក ទិត្យ ណារ៉ុង​ អធិការ​នគរបាល​​ក្រុង​សៀម​រាប​បាន​ឲ្យដឹង​ថា “វា​អាច​ជា​​ក្រុម ​ក្មេង​ទំនើង​​​ដែលត្រូវ​​ទទួលខុស​ត្រូវ​​” ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារ​ណៈ​នៅក្នុង​សង្កាត់​ស្វាយ​ដង្គុំ និង​សង្កាត់​គោក​​ចាក​។ លោក​បាន​បន្ថែម​ថា ផ្ទាំង​ផ្សព្វ​ផ្សាយ​នេ​ះ​ត្រូវ​បាន​ដំឡើង​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​​កាល​ពីឆ្នាំ​មុន​​។

លោក ទិត្យ ណារ៉ុង​ បានមាន​ប្រសាសន៍​​បន្ថែមថា “ពេល​នេះ​នគរបាល​កំពុងតែ​សើុប​អង្កេត​រឿង​នេះ​និង​ល្បាត​នៅក្បែរ​ផ្ទាំង​ផ្សព្វ​ផ្សាយរង​ការ​ខូច​ខាត​​ដែល​ត្រូវ​បាន​សំអាត​ឡើង​វិញ​​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស