42.2 C
Phnom Penh

សកម្មជ​ន​ប្រឆាំ​ង​​ការ​​​បណ្តេញ​​ចេញ ត្រូវ​បានស្វាមីចាក់សោក្នុង​​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី យ៉ោម បុប្ផា ​ដែលជាសកម្មជ​ន​ប្រ​ឆាំងការ​​បណ្តេញ​ចេញ​​​ ​ដែល​ត្រូ​វ​បាន​ដោះ​លែង​ឲ្យមា​ន​សេរី​ភាព​​​កាល​​ពី​​ពេល​​ថ្មីៗ​នេះ ​​​​​ហើយកាលពីម្សិលមិញ​មាន​ជម្លោះ​​​​​ក្នុ​ង​គ្រួសារមួយបានកើតឡើងដោយ​​បើក​ចំហ​​​​​ជាមួ​យ​​ស្វាមី​​​របស់​​អ្នក​ស្រី​ ​ហើយ​​​កា​ល​ពី​​​ម្សិល​​មិញនេះ​​​ក្រុ​ម​​អ្នក​សារ​​ព័ត៌មា​ន​ត្រូ​វ​បាន​​តំ​ណា​ង​​​​​អ​ង្គការ​ក្រៅ​រដ្ឋាភិបាល​មួយរូប​​​អញ្ជើញ​ទៅ​កាន់​​លំនៅដ្ឋាន​របស់​​​ពួ​ក​គាត់​​នៅ​​ក្នុង​តំ​បន់​​បឹង​កក់ ​ហើយតំណាង​រូប​នោះ​បាន​​អះ​​អាង​​​ថា ​ស្វាមីរបស់​អ្នក​ស្រី​​ បុប្ផា ​​កំពុង​ព្យា​​យា​ម​​​​សម្លាប់​​អ្នក​ស្រី។

លោក សៀ ភា​រម្យ ប្រធា​ន​ក្រុ​ម​​ការ​ងារ​ពិ​សេស​​សិទ្ធិ​​លំ​នៅ​ដ្ឋាន បា​ន​ឲ្យ​ដឹង​ថា ​លោក​​​បា​ន​ប្រកាស​ជូនដំណឹង​ដល់ប្រព័ន្ធផ្សព្វផ្សាយ​​​​ ពីព្រោះ​លោក​​បារម្ភថា ​អ្នក​ស្រី បុប្ផា ​​ដែល​ត្រូវ​​បា​ន​ដោះ​លែង​​​ចេញពី​ពន្ធនាគារ​​កា​ល​​ពី​ឆ្នាំ​មុន​ បន្ទាប់​​​ពី​​​ជាប់​​​ពន្ធនាគារ​រយៈ​ពេល​មួ​យឆ្នាំ​ ​ ​នឹង​​​ធ្លាក់​ក្នុង​​ល្បិចកល​ដ៏​​កខ្វក់​​របស់អាជ្ញា​ធរ​​មូ​ល​ដ្ឋាន​។ គួរ​បញ្ជាក់ថា អង្គការ​សិទ្ធិមនុស្ស​នា​នា​បាន​លើកឡើងថា បទ​ចោទ​ប្រកាន់​អ្នក​ស្រី  យ៉ោម បុប្ផា មានគោលបំណង​បញ្ចប់​សកម្ម​និយម​របស់​អ្នកស្រី។

លោក ភា​​រម្យ ​​​បា​ន​​ថ្លែង​ថា “លោក [លួស​ សុខន អា​យុ​៥២ឆ្នាំ​] ​ដែល​​ជា​​​ប្តី​​របស់​អ្នក​​ស្រី ​​បុប្ផា ​បា​ន​ចាក់​សោឲ្យ​​​អ្នក​ស្រី​​​នៅ​ក្នុ​ង​ផ្ទះ​ ហើយ​​គ្មាន​រណា​ម្នាក់​​ក្នុង​សហ​គ​មន៍​ដែលអា​ច​ឮ​អ្នក​ស្រី ស្រែក ​​អាច​ចូ​ល​ក្នុង​ផ្ទះនេះ​បា​ន​​​ឡើយ”។​ លោក​បា​ន​​​ថ្លែង​​ថា “[លោក សុខន] ​មាន​ភាពស្និទ្ធស្នាល​ខ្លាំងជាមួយ​​​អា​ជ្ញា​​ធរមូល​ដ្ឋាន​ហើយ​យើង​​​បា​​រម្ភ​ថា ​នេះ​ជា​ល្បិច​ កល​មួ​យ​របស់​​ពួ​ក​គេ​ក្នុ​ង​ការ​​​​បង្ក​​​អំពើហិង្សា​​នៅ​ក្នុង​សហ​គមន៍​​នេះ ​ដើម្បី​​អាច​ឲ្យ​​​ពួក​គេ​​​ចាប់​​ខ្លួន​ ​និ​ង​បង្ក្រាប​​អ្នក​​តវ៉ា​​​នៅ​ក្នុង​ពេល​​​អ​នា​គត”។

សារ​​ព័ត៌មា​ន​​​ដែល​គាំ​​ទ្រ​រដ្ឋា​​ភិ​បាល​​ចំ​នួន​​បី គឺ​​សារ​​ព័ត៌​មា​ន​ កម្ពុជាថ្មី កោះ​សន្តិភាព និង​ដើម​​អម្ពិល កា​ល​​ពី​ម្សិល​មិញ​ក៏​​​បា​ន​ចេញ​ផ្សាយ​រឿង​​​រ៉ា​វ​​​នេះ​ដែរ ​​ដោ​យ​អះ​​អា​ង​ថា អ្នក​ស្រី បុប្ផា ​មា​នសាហាយស្មន់​​​​ជា​​មួ​យ​អ្នក​​ភូមិ​​​បឹង​កក់​​ម្នាក់​​ទៀត។ នៅ​ពេល​​ក្រុ​ម​អ្នក​យក​ព័ត៌មា​ន​​ទៅ​​​ដល់​​លំ​នៅ​ដ្ឋាន​​​​របស់​​​អ្នក​ស្រី ​បុប្ផា កា​ល​​ពី​ម្សិល​មិញ​ ​បន្ទាប់​​ពី​លោក ភា​រម្យ ​​បា​ន​ប្រកាស អ្នក​ស្រី​ បុប្ផា ​កំ​ពុ​ង​ត្រូ​វ​​​វេជ្ជ​​បណ្ឌិតម្នាក់​ព្យា​​បាល​​ស្នាម​រលាត់​លើកែង​ដៃ និង​​​ដៃរបស់​អ្នក​ស្រី។

តំ​​ណា​​ង​​ក្រុ​ម​ការ​ងារ​សិទ្ធិ​លំ​នៅ​ដ្ឋាន​​ នឹង​មិន​​អនុញ្ញាត​ឲ្យក្រុម​អ្នកសារ​​ព័ត៌មា​ន​សម្ភាស​​អ្នកស្រី បុប្ផា ​នៅ​ក្នុង​ផ្ទះ​​​របស់​​អ្នក​ស្រីឡើយ​ ប៉ុន្តែ​នៅពេល​​​​ទាក់​​ទង​​​នាពេល​ក្រោយ​មក អ្នក​ស្រីបុប្ផា ​​បា​ន​ឲ្យដឹង​ថា ជម្លោះ​​​​បង្ក​​របួស​ស្នាម​​ជាមួ​យ​ស្វាមី​​​របស់​​អ្នក​ស្រី ​បា​ន​ចាប់​​ផ្តើម​ បន្ទាប់​​ពី​​អ្នក​ស្រី​​​បា​ន​ត្អូញ​ត្អែរ​​ថា ស្វាមីរូ​ប​នេះ​​មា​ន​​​បញ្ហាល្បែង​ស៊ី​​សង។

អ្នក​ស្រី​ បុប្ផា ​បា​ន​​​មា​ន​​ប្រ​សាស​ន៍​ថា “គាត់​​បា​ន​ប្រាប់​ខ្ញុំ​​ថា ​​គាត់​ចង់លក់​ផ្ទះ​ ហើយ​មិន​​​ត្រូ​វ​​​ រស់​​នៅ​ក្នុង​តំ​បន់​​​បឹង​កក់​ទៀត​​ទេ”។ អ្នក​ស្រី ​បុប្ផា ​បា​ន​ច្រាន​ចោ​ល​​​កា​រ​​ចោទ​ប្រកាន់​​​នៅ​ក្នុ​ង​ទំព័រ​សារ​ព័ត៌មានក្នុង​ស្រុក​ ​​​ថា​ អ្នកស្រី​មាន​សាហាយស្មន់​នោះ ​​ដោ​យ​អះអា​ង​​​ថា សារ​ព័ត៌មា​ន​​​ទាំង​នោះ “មា​ន​​​បំ​ណង​​បរិ​​​ហា​​កេរ្តិ៍”​​ អ្នក​ស្រី ពី​ព្រោះ​​​ពួ​ក​គេ​​មា​ន​របៀប​​វារៈ​​នយោបា​យ​មួ​យ។ អ្នក​​ស្រី​​​​​ឲ្យដឹង​​​ទៀត​ថា “អ្នក​ទាំ​ង​នោះ​ មិ​នមែន​ជា​​អ្នក​​សារ​​ព័ត៌មា​ន​​​​ទេ​ ពួ​ក​គេគ្មាន​មន​សិកា​រ​​​ទេ។ ​​ពួ​ក​​​​គេ​​​ចេញ​​ផ្សាយ​​​​រឿង​គ្មាន​ខ្លឹម​សារ​​​​​នៃ​​រឿ​​ង​​ពិត​​”។

អ្នកស្រី យ៉ោ​ម ​បុប្ផា ​​បា​ន​​អះ​អា​ង​​​កា​ល​ពី​យម់​មិញ​ថា ​​អ្នក​ស្រី​​​បា​ន​​លែ​ង​​លះ​​​ស្វាមីរបស់​​ អ្នក​ស្រីកា​ល​​ពី​ថ្ងៃ​​ទី​២៣ ខែ​​វិច្ឆិ​កា មួ​យ​ថ្ងៃ​បន្ទាប់​​ពី​​​អ្នក​ស្រី​​​ត្រូវ​បា​ន​​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​​​ជា​​បណ្តោះ​អា​សន្ន​​​ពី​​​ពន្ធនាគារ។ ទោះ​​​ជា​​យ៉ាង​ណា លោក សុខន ​បា​ន​បដិ​សេធ​​​ថា ​អ្នក​​ទាំ​ងពីរ​មិ​ន​បា​ន​លែ​ង​លះ​គ្នា​​​ទេ ក៏ប៉ុន្ត​បាន​​ទទួល​ស្គាល់​​ថា លោកបា​ន​ស្នាក់​​​​នៅ​​​ជាមួ​យ​​ក្មួ​យ​​ប្រុស​​​​របស់​​លោកអស់រយៈ​ពេល​​យ៉ាង​តិច​មួ​យ​ខែមក​ហើយ​ ហើយ​លោក​​​ចង់​ឲ្យ​ អ្នក​ស្រី បុប្ផា ​ឈប់​​​ពី​​សកម្ម​​​និ​យម​​​​របស់​អ្នក​ស្រី​។

លោក​​ឲ្យដឹ​ង​ទៀត​ថា “រយៈ​ពេល​បី​ឆ្នាំ​​​ដែល​​ពួ​ក​គេ​ឈរ​ស្រែក​​នៅ​​មុខ​សាលារាជ​​​​​​ធានី​ ពួ​ក​​គេ​មិ​ន​បាន​​ទទួល​អ្វី​សោះ​។ វា​គ្រប់​​គ្រាន់​​ហើយ​។ ប្រសិ​នគាត់ ​[ស​ក​ម្ម​​​ជន ទេព វន្នី] ព្យា​យាម​នាំ​ប្រពន្ធ​​​របស់​ខ្ញុំ​​ទៅ​​តវ៉ា​​ទៀត ខ្ញុំ​នឹង​វាយ​គាត់​ ហើយ​​ចាក់​សោ​ទុក​នៅ​​ក្នុ​ង​ផ្ទះ​គ្រប់​​ពេល”។ អ្នកស្រី ​បុប្ផា ​​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​​ពី​យប់​មិញ​​​ថា ​​អ្នកស្រី​មិន​ប្តឹង​នគរបាល​​​​​អំ​ពី​​​ជម្លោះ​​បង្ក​របួស​ស្នាម​​នេះទេ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស