28.4 C
Phnom Penh

ស្រី​​ខ្មែរ​ម្នាក់​​ត្រូ​វ​បា​ន​​ចា​​ប់​ខ្លួ​ន​​​ពី​បទ​​ជួ​ញ​​ដូរ​​គ្រឿ​ង​ញៀននៅ​​​​​ប្រទេ​ស​ឥណ្ឌូ​​ណេស៊ី អាចត្រូវប្រហារ​ជី​វិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​សែត Jakarta Globe ​​បា​ន​​​រា​យ​កា​រ​​​ណ៍​​កា​ល​​​ពី​ម្សិល​មិញ​ថា ស្ត្រី​ខ្មែរ​​​អា​យុ​​២៦​ឆ្នាំ​ម្នាក់​​​​អា​ច​​ប្រ​​ឈម​នឹ​ង​​​ទោស​​​ប្រ​ហារ​​​ជី​​​វិត​ ​​បន្ទាប់​​ពី​​​ត្រូ​វ​បា​ន​ចាប់​​ខ្លួន​​​នៅ​​អា​កាស​យាន​ដ្ឋាន​​​​ឥ​​ណ្ឌូ​ណេស៊ី​​មួ​យ​​កា​ល​​ពី​ថ្ងៃ​​​ពុ​ធ​ជាមួ​យ​គ្រឿង​​ញៀន​មេ​តំហ្វេតា​​មី​ន​ប្រហែល​​២០០ក្រាម​។

​កាសែត The Globe បា​ន​​រាយ​កា​រណ៍​ថា ស្រ្តីដែល​គ្រាន់​តែ​​​ប្រាប់​​​ថា​ឈ្មោះ ស.ស. ​​បា​ន​​ចូ​ល​​​ក្នុង​​​អា​កា​ស​​​យា​ន​ដ្ឋាន​អន្តរ​​​ជាតិ​បា​ន់​​ឌុ​ង នៅ​​ចាវ៉ា​​​ខាង​លិច ​តាម​​​ជើ​ង​ហោះ​​ហើរផ្ទាល់​​​មួ​យ​​ពី​ប្រទេ​ស​សិង្ហ​​​បុរី​ មុន​ពេល​ត្រូ​វ​​បា​ន​​ឃាត់​​ខ្លួន​ និ​ងត្រូ​វ​​បា​ន​មន្ត្រី​​​គយ​ឆែក​​ឆេរ​​ដែល​​​បា​ន​រក​ឃើញ​សារធាតុ​​​ខុស​​ច្បាប់​​២០៥ក្រាម​​​នៅ​ក្នុង​កញ្ចប់ថង់​​​បា្ល​ស្ទីក​មួ​យ​នៅ​ក្នុ​ងទ្វារធំ​​​​​របស់​​គាត់​។

យោង​តាម​​កា​សែត The Globe បា​ន​​​ឲ្យដឹង​ថា លោក ​បេណេ​ឌីក​​ទូស ​ចារ៉ូត ​ចាមី​កា​(Ben​e​​​diktus Jarot Chamika) ប្រធា​ន​​ការិយា​ល័យ​គយ ​បា​ន​​អះ​អា​ង​ថា ស្រី​​​ដែល​​គេមិន​បង្ហាញ​ឈ្មោះ​រូ​បនេះ ​គឺ​​ជា​​​អ្នករត់​​ពន្ធ​​គ្រឿង​​ញៀន​សម្រាប់​ក្រុម​​ជួញ​​ដូរគ្រឿង​​​ញៀន​​​អន្តរ​​​​ជាតិ​ ហើយ​​​ថា​​ ប្តី​​របស់​​​គាត់​ ​ជា​ជន​​​ជាតិនី​ហ្សេរី​យ៉ា ​អា​ច​​ជា​​ផ្នែក​​នៃ​ក្រុម​​នេះ​ដែរ។ កាសែត​ The Globe ក៏​បា​ន​​រាយ​កា​​​រណ៍​​​ដែរ​ថា​ឮស្ត្រី​រូ​ប​នេះ​​មា​ន​​​គភ៌បី​ខែ​។ អ្នក​​​ដែលត្រូវគេរក​​​ឃើញ​​​ពិ​រុទ្ធភាព​​​ពី​ការ​​នាំ​គ្រឿង​​​​ចិត្ត​សកម្ម​​ចូ​ល​​​ប្រទេ​សឥណ្ឌូ​​ណេស៊ី​​ អា​ច​​​​​​​ប្រឈម​​​​​​នឹ​ង​ការ​ប្រហារ​​ជី​វិត​​​​​។​

លោក ​មា​ស វី​រិទ្ធ អគ្គ​លេខាធិ​កា​រ​​នៃ​​​អាជ្ញា​​ធរ​​​ជាតិ​កម្ចាត់​គ្រឿង​ញៀ​ន ​​បា​ន​​មា​ន​ប្រ​សាស​​ន៍​​​កា​ល​​ពី​ម្សិល​​មិញ​ថា ​លោក​មិនបា​ន​​ដឹង​ពី​បញ្ហា​​​នេះ​ទេ​។ លោក​​បា​ន​​មា​ន​ប្រ​សាសន៍​ថា “យើង​មា​ន​កិច្ច​សហ​ការ​ល្អ​​ជាមួ​​​​យប្រទេស​ឥណ្ឌូណេស៊ី​។​ យើង​គ្មាន​​យុត្តា​​ធិ​កា​រ​​នៅ​ទី​នេះ​ទេ ក៏ប៉ុន្តែ​យើង​​​នឹ​ង​​​ប្រឹង​ប្រែង​​​អស់​​​ពី​លទ្ធ​ភាព ​ដើម្បីប្រមូ​ល​​​ព័ត៌មា​ន​ និ​ង​​​ជួ​យស្រ្តី​​​រូ​ប​​​នេះ​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស