32.5 C
Phnom Penh

សកម្មភាព​ប្រារព្ធ​​ពិធី​​ចាប់​ផ្តើម​សម្រាប់​​​ថ្ងៃ​ឈប់សម្រាក​​​ក្រៅ​ផ្លូ​វ​កា​រ​​​ដ៏​ធំ​​​បំ​​​ផុតនៅក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិថីនានា​ក្នុង​​រាជ​ធា​នី​ភ្នំ​​​ពេញ​​មា​ន​សភា​ព​ស្ងប់ស្ងាត់​ជាង​ធ​ម្មតា​កា​ល​​​ពី​ម្សិល​មិញ ​​ដោយ​សារតូប​លក់​​​បា​ន​​​បិទ​​ទ្វារ​ សិស្ស​ឥត​​ទៅ​រៀន និងយុវ​ជន​​​ឈប់​សម្រាក​​​ពី​ការ​​ងារ​​ដើម្បី​ចាប់​​ផ្តើម​​​ប្រា​រព្ធ​​​ពិ​ធី​​បុណ្យ​​ចូ​ល​​ឆ្នាំ​ចិន​ ដែល​ជា​បុណ្យ​ក្រៅ​ផ្លូ​វ​ការដ៏​​ធំ​បំ​ផុត​​​នៅ​ក្នុង​ប្រទេ​ស​នេះ។

ខណៈ​​​ដែល​​ប្រជា​​ពល​រដ្ឋ​នៅ​ទូ​ទាំ​ងប្រ​ទេ​ស​​​​បា​ន​ដុ​ត​​លុយ​​ខ្មោច ​សែ​ន​​​ជ្រូ​ក​ខ្វៃ​ដល់​បុព្វការី​ជន​​​របស់​ខ្លួ​ន​ និ​ង​ត្រៀម​​ចូ​ល​ឆ្នាំ​​មមី ​​ដែល​មក​​ដល់​​ថ្ងៃ​​នេះ ​​ទំនង​​​ជា​​​ថា ​មនុស្ស​​ភាគ​ច្រើន​​​​​មិន​ភ្ញាក់​ផ្អើល​​ឡើយ​ ចំ​ពោះ​​​ការ​ដែល​​ថា ​​​​ថ្ងៃ​​​បុណ្យ​​​នេះ​​មិន​ត្រូ​វ​​​បា​ន​​​ទទួល​ស្គាល់​​​​ជា​​ផ្លូ​វ​ការ​ដោ​យ​រដ្ឋា​ភិ​បាល​​នោះ​។

លោក ផៃ ស៊ីផាន ​​​អ្នក​នាំ​​​ពាក្យ​​​​ទីស្តី​ការ​​​គ​ណៈ​រដ្ឋ​​មន្ត្រី​​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ បុណ្យ​ចូ​ល​ឆ្នាំ​ចិន​​​មិន​ចាំ​​​បាច់​​​ជា​​​​​ថ្ងៃ​​ឈប់​សម្រាក​ផ្លូ​វ​ការ​​នោះ​ទេ​…។ ប្រជា​​​ពល​រដ្ឋ​ឈប់​សម្រាកពី​កា​រ​​ងារ”​។ លោកបានមានប្រសាសន៍ថា មនុស្សភាគច្រើនបំផុតនៅក្នុង​ការិយាល័យរបស់លោកឈប់សម្រាកពេញ​បីថ្ងៃដើម្បី
ប្រារព្ធពិធី​បុណ្យនេះ។ លោក ផៃស៊ីផាន បានមានប្រសាសន៍ថា “វាលំបាកណាស់​ដើម្បី​​រក្សា​ពួកគេ​ឲ្យ​ធ្វើ​ការ​ងារ​ពួកគេត្រឡប់ទៅស្រុកកំណើតរបស់​ពួក​គេ”។ លោក ស៊ីផាន បានមានប្រសាសន៍ថា ការ​រក្សាសិស្សនៅក្នុងថ្នាក់​រៀន មានការលំបាកដូចគ្នា។ លោកថ្លែ​ងថា​ “ពួ​កគេចង់​​ចំ​ណា​យ​​​ពេល​​​​​ឈប់​​សម្រាកជា​​​មួ​យ​​គ្នា​ ​ជា​​​មួ​យ​​ក្រុ​មគ្រួ​សារ​​​របស់ពួកគេ​។ ​យើង​​មិន​​​អា​ចធ្វើ​អ្វី​បា​ន​​ឡើយ​”។

លោក កែ​វ ភា​រម្យ ​គ្រូ​បង្រៀ​ន​​ និ​ង​​​ជាបណ្ណា​​រក្ស​​នៅ​វិទ្យា​ល័យ​​ ជា ស៊ីម ​ចម្រើន​​រដ្ឋនៅ សង្កាត់​​ស្វាយ​​ប៉ាក ​ខណ្ឌ​​​ឫស្សី​កែវ ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​សិស្ស​ប្រ​ហែល​​​៦០​ភាគ​រយ​​​បា​ន​ចូ​ល​រៀន​កា​ល​​ពី​​ព្រឹក​​​ម្សិល​មិញ​ ​ប៉ុន្តែ​​​ពួ​ក​គេ​ចេញ​​​ពាក់​កណ្តាល​ម៉ោ​ង​​​ទាំង​​អស់​គ្នា​​​នៅ​​ថ្ងៃដដែលនោះ​។ លោក​​បា​ន​ឲ្យដឹង​កា​ល​​ពី​រសៀល​ម្សិលមិញ​​ថា “​​ពេល​នេះ​ គ្មាន​សិស្ស​​​​​ទៅ​​រៀ​ន​​​ទេ”។លោក​​បន្ថែម​ថា បុគ្គលិក​​បង្រៀន​​ប្រហែល​​៤០​​ភាគ​រយ​​បា​ន​​ស្នើ​​ឈ​ប់​សម្រាក​​​ថ្ងៃ​​​បុណ្យ​នេះ​។

ស្ថាន​ទូ​ត​​ចិ​ន​​​បា​ន​ប្រា​រព្ធ​​ពិ​ធី​​មួ​យ​កាល​​ពី​ម្សិល​មិញ​​ដើម្បី​​ប្រារព្ធ​​​ពិ​​ធី​ចូ​ល​ឆ្នាំ​​ចិន​ ដោយមា​ន​ការ​​ឡក​​ម៉ុ​ង​សាយ​​​តាមប្រពៃ​​​ណី​​ចិ​ន។ លោក ​ចេង ចុ​ង អ្នក​​នាំ​ពាក្យ​ស្ថាន​​​ទូ​ត​​ចិន​​បា​ន​លើក​ឡើង​បន្ទាប់​​ពី​​​ពិ​ធី​​នេះ​​ថា “ ខ្ញុំ​​គ្រាន់​​តែ​​ចង់​ឲ្យ​​វា​​ទៅ​​ជា​​​​បុណ្យ​​​ឈប់​សម្រាក​ផ្លូ​វ​ការ​មួ​យ​ ​ក៏ប៉ុន្តែ​​​យើង​​មិ​ន​អា​ច​ធ្វើ​​បា​ន​…​​។ យើង
កំ​ពុ​ង​តែ​មា​ន​​​ពិ​ធី​​​នេះ​នៅ​ឡើយ​”។

លោក ជីមមី ហ្គាវ (Jimmy Gao) ប្រធាន​សភា​​​ពា​​ណិជ្ជ​កម្ម​​ចិ​ន​​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុ​ជាបា​ន​​យល់​ស្រប​​​ថា “ ​ខ្ញុំ​​​គ្មាន​កា​រ​​​​អត្ថា​​ធិ​ប្បាយ​​​អំពី​​ថា​ តើ​​រដ្ឋា​​ភិ​បាល​កម្ពុ​ជា​​គួ​រ​​ធ្វើ​​​ឲ្យបុណ្យនេះ​ទៅ​​​ជា​​ផ្លូ​វ​កា​រ​​​ឬមិនគួរ​ទេ​។ សំខាន់គឺ​​ថា ប្រជា​ជន​​ខ្មែរ​កាត់​ចិ​ន និង​ប្រជា​​​ជ​ន​​ខ្មែរ​​​ទាំ​ង​​​អស់​​​គ្នា​​រី​ក​​រាយ​​ក្នុ​ង​កា​រ​ប្រា​រព្ធ​​ពិ​ធី​​​បុណ្យ​​នេះ ​មិ​ន​ថា​​វា​​ផ្លូ​វ​ការ​​ឬ​អត់​​នោះ​ទេ​​​”។

ទោះ​​​ជា​​យ៉ា​ង​ណា ​លោក សុខ ទូច អ្នក​វិ​ភាគ​​​​​នយោបា​យ​ឯក​រាជ្យ និ​ង​ជា​សាកល​វិទ្យា​ធិការ​​​​ សាកល​​​វិទ្យា​​ល័​យ​ ​ខេម​រៈ ​​បា​ន​មា​ន​​ប្រ​សាសន៍​​ថា មិន​គួរ​អនុញ្ញាត​ឲ្យ​​​ប្រជា​​​ពល​រដ្ឋឈប់​​សម្រាក​​​ពី​ការ​ងារ​​ដើម្បី​ប្រា​រព្ធ​​​ពិ​ធី​​បុណ្យ​នេះ​​ទេ។ ​បុណ្យ​​ចូ​ល​ឆ្នាំ​ចិ​ន​មិនមែន​​ជា​​​ពិ​ធី​​​បុណ្យជាតិ​​​ ​ឬ​បុណ្យ​​សាធា​រណៈ​​​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុ​ជា​​​ទេ​ ដូច្នេះ​​វា​មិ​ន​មែ​ន​ជា​​​ថ្ងៃ​សម្រាក​​​ឡើយ​”។ប្រជា​ជន​កម្ពុជា​​​ជា​ច្រើន​​ច្បាស់​​ជា​​មិ​ន​យល់​​ស្រប​ទេ។

លោក ទៀ ខេង ​​អា​​​យុ​​៦២ឆ្នាំ ​ជា​ម្ចាស់​តូប​លក់​រូបចម្លាក់ចិន​ ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក​​នឹង​​ឈប់​សម្រាក​​បី​​ថ្ងៃ​ ​ទៅ​​សែន​ដល់​​​​​បុព្វការី​ជ​ន​​​របស់​លោក ​និង​​ចំ​ណាយ​​​ពេល​​​ដ៏​រី​ក​​រាយជា​​​មួ​យភរិយា ​​និ​ង​កូ​នៗ​​របស់​​លោក។ លោក​​បា​ន​ឲ្យដឹង​ថា “ ​ជី​​ដូន​​របស់​ខ្ញុំ​ ​ជា​ជន​​​ជាតិ​ខ្មែរ​ ​ហើយ​​​ជី​តា​​​របស់​ខ្ញុំ​ ​ជា​​ជ​ន​ជាតិ​​ចិន​។ ​​ពួ​ក​គាត់​​ស្លាប់​យូរ​ហើយ​ ប៉ុន្តែ​​​ពេល​​​នេះ​ ឆ្នាំ​នេះ​​ខ្ញុំ​​ត្រូ​វ​​ទៅ​សែ​នឲ្យ​​ពួ​ក​គាត់។ បុណ្យ​ចូលឆ្នាំ​​​ចិន​​​នាំ​មក​​​នូ​វ​​​ពន្លឺ​ត្រចះ​​ត្រចង់​​ដល់​​ក្រុ​ម​​គ្រួសារ និ​ង​មិត្ត​​​ភក្តិ​​​របស់​​ខ្ញុំ​”៕​ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស