32.5 C
Phnom Penh

ប្រទះ​​ឃើញ​សាក​សព​​អ្នក​បើក​បរ​រថយន្ត​​​តាក់​ស៊ី​ ​​នៅ​ព្រះ​វិ​ហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថាសាក​សព​​​អ្នក​បើកបរ​រថ​យន្ត​តាក់​ស៊ី​​ម្នាក់​ ត្រូ​វ​គេប្រទះឃើញ​​​នៅ​ក្នុង​ខេត្ត​ព្រះ​វិ​ហា​រ​​កា​ល​​​ពី​ថ្ងៃ​សុក្រ ​​រយៈ​ពេល​មួយ​​សប្តា​ហ៍​ បន្ទាប់​​​ពី​​​គាត់​​​​បា​ន​ចេញ​ពី​​ផ្ទះរបស់​​ខ្លួន​​​នៅ​ក្នុ​ង​ខេត្ត​​​កំ​ពង់​ធំដឹក​អ្នក​​ដំ​ណើរ​​​ជា​​បុរស​​ចំ​នួ​ន​​ពី​រនាក់​​​ទៅ​កាន់​ក្រុ​ង​សៀម​រាប​។

យោងតា​មលោក ស៊ឹម ​សាយ ​​អធិ​កា​រ​នគរបាល​ស្រុ​ក​ ​ឆែប នៅ​ក្នុ​ង​​ខេត្ត​​ព្រះ​វិ​ហារ​​​បា​ន​ឲ្យដឹង​ថា ​​ជន​​​រង​គ្រោះឈ្មោះ ​​មុយ គី​​អា​យុ​​៣២ឆ្នាំ​ បា​ន​ចាក​ចេញ​​​ពី​ផ្ទះ​​កា​ល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា ​ដើម្បី​​ដឹក​​​បុ​រស​​​ដែល​គេ​មិន​ស្គាល់​​ឈ្មោះទៅ​កាន់​​ខេត្ត​សៀម​​រាប​ ហើយ​មិ​ន​​ដែល​​​ទាក់​​ទង​មក​គ្រួ​សារ​​ទៀត​​​ឡើយ។

សាកសព​ស្អុយ​រលួយ​​​របស់​គាត់​ត្រូ​វ​បា​ន​អ្នក​ភូមិ​ប្រទះ​​​ឃើញ​​​នៅ​ក្នុង​តំ​បន់​ព្រៃ​មួ​យ​ក្នុង​ឃុំ​ ​ឆែប២ កា​ល​ពី​ថ្ងៃ​សុក្រ ​​ដោ​យ​បាត់​នាឡិកា​​ដៃមួ​យ​​គ្រឿង និ​ង​ចិញ្ចៀន​មួយ​វង់ដែល​​​គាត់​​​ពាក់​​ជា​​ប្រចាំ​ ហើយ​​​មិ​នបា​ន​​​ឃើញ​​​​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​​ កាំ​រី​ ​​របស់​​គាត់នៅ​​​ទី​នោះឡើ​យ​។

លោក ស៊ឹម សាយ ​​បា​ន​​មា​ន​ប្រ​សាសន៍​ថាមូ​ល​ហេតុ​នៃ​កា​រ​ស្លាប់​​នេះ មិន​អា​ច​សន្និដ្ឋាន​​បា​ន​​​ភ្លាម​​​ៗ​​ទេ។ លោក​​បា​ន​​បន្ថែ​ម​​​ថា  នគរបា​ល​កំ​ពុង​សន្មត​ថា ឧក្រិដ្ឋ​​​កម្មនេះ​​ចេញ​​​ពី​អំ​ពើ​ប្លន់​ ​ហើយកំ​​​ពុង​​តា​ម​​រកចាប់​ខ្លួ​ន​​​អ្នក​ដំ​​ណើរ​​​ពី​រនាក់​​​ជាប់​​​ពាក់​ព័ន្ធ​ក្នុង​​​​​ឃាត​កម្ម​​នេះ​។

លោក​​ថ្លែ​ង​ថា “​​យើង​​មិ​ន​បា​ន​រក​ឃើញ​​​អ្វី​សោះនៅ​កន្លែង​​​ដែល​យើង​​​បា​ន​​រក​ឃើញ​​សាក​សព​ បើ​​ទោះ​​ជា​ស្នាម​កង់​រថយន្ត​​​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ​ ​បញ្ជាក់​ថា រថយន្ត​​មួ​យ​គ្រឿ​ង​​​បា​ន​​បើក​​​ទៅ​​​ទី​នោះ​ក៏​ដោ​យ​”៕​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស