39.4 C
Phnom Penh

លោក​ សម រង្ស៊ី នឹង​​ជួប​ជាមួយ​ពលករ​ខ្មែរ​បម្រើការ​ងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ​​ជាតិ នឹង​ជួប​ជាមួយ​ពល​ករ​ខ្មែរ​​អំឡុង​ដំណើរ​ទ ស្សន​កិច្ច​លើកទីពីរទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅចុង​សប្ដា​ហ៍​​នេះ​នៅ​ពេល​លោក​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅ​តំបន់​អឺរ៉ុប​ ដែល​រួម​ទាំងពេលឈប់នៅ​ទី ក្រុង​ហ្សឺ​ណែវ ទីក្រុង​ព្រុច​សែល និង​ទីក្រុ​ង​ប៉ារីស។

លោក យឹម សុវណ្ណ សមាជិក​សភា​ជាប់​ឆ្នោត​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា “លោក​ សម រង្ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជួប​ជាមួយ​ពល​ករ​ខ្មែរ​បន្ទាប់ពី​មាន​សំណើ​របស់​ពលករ”​។ លោក​បា ន​បន្ថែម​ថា “លោក​នឹង​ចំណាយ​ពេល​ប្រហែល​បីថ្ងៃ​នៅទីនោះ​ និងជួប​ពិភា​ក្សា​​​ជាមួយ​ពល​ករ​ស្ដីពី​ស្ថាន​ភាព​នយោបាយ​បច្ចុ​ប្បន្ន​ និង​ដំណោះ​ស្រាយ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​​[ភាព​ទាល់​ច្រក​នយោបាយ​]”។

ដំណើរ​ទស្សនកិច្ច​ថ្មីបំផុត​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​តវ៉ា​កាល​ពី​​ខែ​មុន​ដែលគេ​ឃើញ​​ពល​ក​រ​​​​ខ្មែរ​រាប់​រយ​នាក់​​​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅ​សាលាក្រុង​សេអ៊ូល​ ទាម​ទារ​ឲ្យ​ស្វែងរក​យុត្តិធម៌ជូន​កម្មករ​រោង​ចក្ រ​កាត់​ដេរ​ប្រាំនាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​នគរ​បាល​កាលពីថ្ងៃ​ទី​៣ ខែ​មករា និង​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​​ចេញ​ពីតំណែង​។

ការ​​តវ៉ា​នេះ គឺ​ជាការ​ប្រមូល​ផ្ដុំគ្នា​ក្នុង​ចំនួន​​​ដ៏​​ច្រើន​ និង​ការ​តវ៉ា​អហិង្សា​ធ្វើឡើង​ទូទាំង​ពិភព​​​​​លោក​ បន្ទាប់ពីមាន​ការ​បាញ់​សម្លាប​់​កម្មក​រ​រោង​​​​ចក្រ​កាត់​ដេរ​កាលពី​ខែ​មករា​។

លោក សម រង្ស៊ី​ បាន​បង្ហោះ​រូប​ថត​នៅ​ក្នុង​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យ​ពីដំណើរ​ទស្សន​កិច្ច​​ចុង ក្រោយ​របស់​​​​​​លោក​ទៅកាន់​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ខែ​​មិថុនា ឆ្នាំ​២០១៣ ដែល​នៅ​ពេល​នោះ​លោក​​ត្រូវ​បាន​ពល​ករ​ខ្មែរ​ប្រមាណ​៥.០០០​នាក់​ទទួល​​​​​ស្វា​គមន៍​ដោយ​មាន​សរ​សេរសារ​ថា “ខ្ញុំ​​ទន្ទឹង​រង់​ចាំ​ជួប​លោកលើក​ទី២​ម្ដង​ទៀត​ជាមួយ​​​​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ”។

កូរ៉េខាង​ត្បូង​ ​ជា​គោល​ដៅ​សំខាន់​សម្រាប់​​​ពល​ករ​ខ្មែរ ជាពិសេស​អ្នក​ដែល​មាន​ជំនាញ​ខាង​ឧស្សាហកម្ម​ សំណង់ និង​កសិកម្ម​។ យោង​តាម​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋខ្មែរ​គឺ​ជា​ពល​ករ​ទេស​ន្តរ​ប្រវេសន៍​ធំបំផុត​ទី​៤​នៃ​ប្រទេសស្ថិត​ក្នុង​តំបន់​អាស៊ីខាង​កើត​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស