42.2 C
Phnom Penh

ជន​សង្ស័យម្នាក់​​​ត្រូវបានចាប់ខ្លួន​ក្នុង​​​ករណី​ប្លន់​រថយន្ត​កុងតឺន័រ​នៅ​ផ្លូវ​ជាតិ​លេខ​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​​ថ្ងៃសុក្រ​បន្ទាប់ពី​ប្លន់​រថយន្ត​​កុងតឺ​ន័រ​មួយ​គ្រឿង​ដឹក​សម្លៀកបំពាក់ពេញ​បើក​បរ​ឆ្ពោះ​ទៅកាន់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហ​នុ​ដើម្បី​​នាំ​ចេញ ចំណែក​ជន​សង្ស័យ​មួយ​ចំនួន​ទៀត​ដែល​មិនទាន់ស្គាល់​អត្ត​សញ្ញាណ​​នៅ​ក្នុង​​អំពើប្លន់​នោះដែរ ​នគរ​បាល​កំពុង​ស្វែង​រក​ចាប់ខ្លួន​នៅ​ឡើយ។

លោក សំ​ សាមាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់សិលា​បាន​មាន​ប្រសា​សន៍ថា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ជន​សង្ស័យ​ឈ្មោះ ជោគ សំអឿន អាយុ​៣២​ឆ្នាំ​និង​អ្នក​សម​គំនិត​ប្រហែល​ប្រាំនាក់​ទៀត​​បាន​ក្លែង​ជា​មន្ត្រី​នគរបាល​ ហើយ​បាន​ដាក់​ប៉ុស៌្តិត្រួត​ពិនិត្យ​ដោយ​ប្រើរថ​យន្ត​តូ​​យ៉ូតាកាមរី​​​ពីរ​​​គ្រឿង​ ហើយ​បាន​ឃាត់​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ ចុន សុជាតិ ខណៈគាត់​កំពុង​បើ​ក​​តាម​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ខេត្ត​ព្រះ​សីហនុ។

លោក សាមាន ​មាន​ប្រសា​សន៍​ថា  “នៅ​​​ពេល​​​​អ្នក​បើក​រថយន្ត​កុងតឺន័រ​បាន​ឈប់​រថ​យន្ត​​​ជន​សង្ស័យ​បាន​ចាប់​អ្នក​បើកនោះ​រុញ​គាត់​ចូលក្នុង​រថយន្ត​របស់​ពួកគេ​ ហើយ​បាន​ឡើង​បើក​រថយន្ត​​កុងតឺន័រ​ដែល​ដឹក​សម្លៀក​​បំពាក់​​ពេញ​បាន​ចម្ងាយ​ប្រហែល​ប្រាំ​គីឡូ​ម៉ែត្រទៅ​តាម​ផ្លូវ​ក្នុង​តំបន់​ជន​បទ” ​ជាមួយ​រថយន្ត​​កាមរី​ពីរ​គ្រឿង​នោះ។

លោក សាមាន បាន​បន្ថែម​ថា ក្រុម​អ្នក​ភូមិ​រស់នៅ​តាម​ផ្លូវ​ក្នុ​​ងតំប​ន់ជន​បទ​នោះ​មាន​ការ​សង្ស័យ​ ហើយ​បាន​រាយការ​ណ៍​ទៅ​អាជ្ញា​ធរ​ពី​វត្ត​មាន​រថយន្ត​កុងតឺន័រ​នោះ ប៉ុន្តែ​នៅ​ពេល​កង​រាជ​អាវុធ​ហត្ថ​ទៅដល់​កន្លែង​កើត​ហេតុ ជន​សង្ស័យ​មួយ​ចំនួន​បាន​គេ​ចខ្លួន​តាម​រថយន្ត​កាមរី​ពីរ​គ្រឿង​ ដោយនៅសល់​តែ​ឈ្មោះ សំអឿន​ ដែល​កំពុង​បើក​បរ​រថយន្ត​កុង​តឺន័រ​ ត្រូវ​បាន​​ចោទ​ប្រកាន់។

លោក សុខ រិទ្ធ​ ​​​មេបញ្ជា​​​​ការ​អង្គភាព​កង​រាជ​អាវុធ​ហត្ថ​លេខ​៤០២​ដែល​ទទួលខុស​ត្រូវ​​មួយផ្នែក​នៅផ្លូវ​ជា​តិ​លេខ​៤​បាន​មាន​ប្រសា​សន៍ថា ជន​សង្ស័យ​ដែលបានគេ​ច​ខ្លួន​នោះ​​មាន​កាំភ្លើង​ជាប់ខ្លួន។ លោក​មាន​ប្រសាសន៍ថា “យើង​កំពុង​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​ចាប់ខ្លួន​ជន​​សង្ស័យ​​​​បន្ថែម​ទៀត​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស