29.6 C
Phnom Penh

កម្ពុជា​​​មិនមាន​​វត្ត​មា​ន​​​នៅក្នុង​សន្និ​សីទ​​​ពិ​​ភ​ព​លោក​​ស្តី​​ពី​​​សកម្មភាព​ជួញ​​ដូរ​សត្វ​​ព្រៃ​​​ខុស​​​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបា​នឲ្យដឹង​កា​ល​​ពីម្សិល​មិញ​​ថា រដ្ឋា​ភិបាល​មិន​បាន​​​បញ្ជូន​​តំណាងទៅ​ចូល​រួមសន្និ សីទ​ដ៏​ធំ​បំ​ផុត​មិនដែល​មា​ន​ពីមុន​មក​​ស្តី​ពី​ការ​​ជួ​ញ​ដូរ​​សត្វ​ព្រៃ​ខុស ច្បាប់ ដែលធ្វើឡើងក្នុង​ថ្ងៃនេះ និង​ថ្ងៃស្អែកនៅក្នុងទីក្រុង​ឡុងដ៍ដោយ​ មាន​វត្តមានចូលរួម​របស់​​គណៈ​ប្រតិភូមកពី​ប្រទេស​​ជាង​​៥០​។

លោកស្រី ប្រ៊ីអូនី ម៉ាធ្យូ (Bryony Matthews) អ្នក​នាំ​​ពាក្យ​ស្ថាន​ទូត​​​អង់គ្លេស បា​ន​បញ្ជក់​ថារដ្ឋាភិបាល​កម្ពុជា ត្រូ​វ​បាន​អញ្ជើញ​​ទៅ​ចូលរួម​​សន្និសីទ​​ដែលមាន​គោល​បំ​ណង​ទទួលបា​ន​​កម្លាំង​ចល​ករនយោបាយ​ថ្មី​ក្នុងកិច្ចប្រឹងប្រែង​​កម្រិតពិ​ភពលោកក្នុងការ​តាម​ដានការជួញ​ដូរសត្វព្រៃខុសច្បាប់ដែលកំពុង​កើន ឡើង។

លោកស្រីបា​នមាន​ប្រសាសន៍​ថា “យើង​មិនមា​ន​សេចក្តីបញ្ជាក់ច្បាស់ថា ពួកគេនឹង​បញ្ជូន គណៈ​​ប្រតិ​ភូមួយក្រុមឲ្យទៅចូលរួម​ទេ​ ហើយខ្ញុំ​គិត​ថា ពេលនេះ ពួកគេ​មិន​ទំនង​ជា​នឹង​​ចូល​រួម​ឡើយ”។

លោក កែវ អូម៉ាលីស អនុប្រធាននាយកដ្ឋានសត្វព្រៃនិង​​ជីវចម្រុះ នៃរដ្ឋបាលព្រៃ​​ឈើ បាន ឆ្លើយតប​ដោយអារម្មណ៍ភ្ញាក់ផ្អើលនៅពេលទទួល​ដឹង​ថា​សន្និសី ទ​អន្តរជាតិ​កំពុង​ដំណើរ​ការ​។ លោកបា​ន​សួរថា “យើងមានក្រុម​មួ​យដែលយើងនឹង​បញ្ជូនទៅ​ តើសន្និសីទនេះ​​ធ្វើឡើង នៅពេល​ណា​ទៅ?”។ លោក​បន្ថែម​ថា រដ្ឋបាលព្រៃឈើ​​នឹង​ចូល​រួម​។

លោក កុយ គួង អ្នកនាំ​​ពាក្យក្រសួ​ង​​​ការ​​បរទេសបានបដិ​សេធ​កា​ល​​​ពីម្សិល​​មិញ​ថា រដ្ឋាភិ​បាល​មិ​នមែន​មិ​ន​បញ្ជូន​​​គ​ណៈ​​ប្រតិ​​ភូនោះ​​​ទេ ​​ក៏ប៉ុន្តែក្រសួ​ង​​​មិ​ន​បាន​​ដឹង​​ថា ​​ខ្លួន​​ត្រូវ​​​​បាន​​អញ្ជើញ​​ឡើយ ​និ​ង​​​មិន​បា​ន​​​​ដឹង​ថា សន្និ​សីទ​នេះ​​ធ្វើ​​ឡើង​នោះ​ទេ​។

​​សកម្មភាពជួ​ញ​​ដូ​រ​​សត្វ​​ព្រៃខុស​​​ច្បាប់​ គឺ​​​បញ្ហា​ដ៏ធំ​​​មួ​យ​​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​ ​ក៏​​​ដូច​ជា​​​នៅ​​​តំបន់អា​ស៊ី​​​ភាគ​​​អា​គ្នេយ៍​ដែរ ​​ដោយ​មាន​តម្រូវ​ការ​សត្វ​ជិត​ផុតពូជ​របស់ប្រទេស​នេះ​ពីប្រទេស​ចិន​ ដូចជា ​​សត្វ​​​ខ្លា​​ឃ្មុ​ំ​​ខ្មៅ​​​អា​ស៊ី សត្វ​​ពង្រូល សត្វខ្លា​​ដំ​បង និង​សត្វ​​ស្វា​ច្រើន​ប្រភេទ​​​ទៀត​ ​​ដែល​​នាំ​ឲ្យមា​ន​កា​រ​​​វិ​នាស​សា​ប​​សូន្យ​នៅពេលខាង​មុខ​។

លើសពីនេះទៀត​ ​​​ចំនួ​ន​សត្វ​​​ខា្ល​​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា​​ ដែល​​​​​ជា​​ពូជ​​​សត្វ​មួ​យ​​​ក្នុ​ងចំ​ណោម​ពូជ​​​សត្វ​​​ដ៏​សំ​​ខាន់​​​ដែល​​​ជិត​​​ផុត​​ពូ​ជ ​​នឹង​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​នៅក្នុង​សន្និ​សីទ​នេះ ពីព្រោះ​ពូជសត្វនេះ​​​កំពុង​ជិតផុត​ពូជ​ហើយ​។

លោក ​ហេង គឹម​ឆាយ មន្ត្រី​រដ្ឋ​​បាល​​ព្រៃ​​​ឈើ ​​ដែលបាន​ចូលរួម​អស់​​​រយៈ​ពេល​មួយ​​​ទ​ស​​​​វត្ស​​រ៍​មក​ហើយ​​​ក្នុ​ង​កិច្ច​ប្រឹង​​ប្រែ​ង​​​អភិ​រក្ស ​និង​កា​រ​​​ពា​រ​​សត្វ​​​ព្រៃ​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ពី​​ការ​​ប្រ​មាញ់​ ​​បា​ន​​លើក​ឡើង​​កា​ល​ពី​ម្សិល​មិញ​​​ថា លោក​​​​​ខក​​​ចិត្ត​​យ៉ា​ង​​​ខ្លាំង​​​ ដែល​ប្រទេស​កម្ពុជា​មិន​ចូល​​រួ​ម​​ក្នុ​ង​ស​​ន្និសីទ​​​អន្តរ​​​ជាតិ​នេះ​។

លោក​​បា​ន​​មានប្រសាសន៍ថា “ខ្ញុំ​​មា​ន​​បទ​​​ពិសោធន៍​​​រយៈ​ពេល​១០​ឆ្នាំ​​​ក្នុង​​ការ​​ប្រយុទ្ធ​​ប្រឆាំង​នឹង​​ការជួ​ញ​​​ដូ​រ​សត្វ​ព្រៃ​​​ខុស​ច្បាប់​ ​ហើយ​​​នេះ​​ពិត​ជា​​សន្និ​សីទ​​​អន្តរ​​ជាតិ​​ដ៏​​សំ​​​ខាន់​​បំ​ផុត​ ដូច្នេះ​​ខ្ញុំ​​ពិត​​​ជា​ក្រៀម​ក្រំ​ ​ដែល​​​យើង​​មិន​បា​ន​ចូល​រួ​ម​ ហើយប្រហែល​​​នៅ​​​ពេល​​​ខាង​​មុខ ស្ថាន​ទូ​ត​​​អង់​​គ្លេស​​នឹ​ង​​​ទាក់​​ទង​ផ្ទាល់​​​មក​​​នាយក​ដ្ឋាន​ត្រឹម​​ត្រូ​វ​ និ​ង​ឈ្មោះ​មន្ត្រី​​ឲ្យ​​បា​ន​​ច្បាស់​លាស់”។

ប្រទេ​ស​​ថៃ​ ក៏​​ជា​ប្រទេ​ស​​​មួ​យ​​​ទៀត​​​នៅ​ក្នុ​ង​តំ​បន់​​​នេះ​មិ​ន​បា​ន​​​​បញ្ជូន​​​គ​ណៈ​​ប្រតិ​ភូ​​​ទៅ​​​ចូល​​រួ​ម​សន្និ​សីទ​​​​នេះ​​ដែរ ​​ដោ​យ​សារ​​ស្ថាន​ភាព​​នយោ​បា​យ​​​នៅ​ក្នុង​​ប្រទេ​ស​​នេះ​ ប៉ុន្តែ​​​យោ​ងតា​ម​​​កា​សែត​​​ បាង​កក​​ប៉ុស្តិ៍​ ឲ្យ​ដឹង​ថា​ ​​​ឯក​​អគ្គ​​រាជ​ទូត​​​ថៃ​​ប្រចាំ​​ប្រទេ​ស​​អង់​គ្លេសនឹ​ង​​​ចូ​ល​រួ​ម​​សន្និ​សីទ​នេះ។

លោក មា​ស​ គឹម​ហេង ​​ឯក​​អគ្គ​​រាជ​ទូត​​​ដែល​​​ទើ​ប​តែ​ង​តាំ​ង​ថ្មី​​​​របស់​​កម្ពុ​​​ជា ​ប្រចាំ​​នៅ​​ប្រទេ​ស​​អង់​គ្លេស បច្ចុប្បន្ន​​នេះ​​​កំ​ពុ​ង​ស្ថិត​​នៅ​​​ក្នុង​ប្រទេ​ស​កម្ពុជា ពី​ព្រោះ​លោក​មិន​ទាន់​​បា​ន​​​ទទួលតំ​​ណែង​​​​របស់​​លោក​នៅ​ក្នុ​ង​ទី​​ក្រុង​​​ឡុងដ៍​​នៅ​ឡើយ​។

លោក សេង ប៊ុនរ៉ា ​​នា​​​យកប្រចាំប្រទេស​របស់​អង្គការអភិ​រក្ស​​​អន្តរជាតិ​​ ​​បា​ន​លើកឡើង​​​ថា ​វា​​ជា​​​រឿងគួរឲ្យសោកស្តាយ​ ​ដែល​​​រដ្ឋាភិ​បាល​​មិន​បា​ន​​បញ្ជូ​ន​​​គ​ណៈរតិ​ភូ​​​ទៅ​ចូល​​រួម​ក្នុងសន្និសីទ​នោះ។ លោក​បា​ន​​​ថ្លែង​ថា​ “ ​​វា​ជា​​​ការ​​បាត់​​បង់​ឱកាសមួយសម្រាប់​រដ្ឋាភិ​បាល​ ដើម្បី​បង្ហាញ​ថា ​ខ្លួន​បារម្ភ​ខ្លាំងអំពី​​បញ្ហា​នេះ​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស