32.5 C
Phnom Penh

អ្នក​​​ភូ​មិ​​​ជ​នជាតិ​ដើម​​​ភាគតិចព្នង ឃាត់​​ខ្លួ​ន​​​ជ​ន​​​សង្ស័យ​​កា​ប់​​​​ឈើ​​​ខុស​​​ច្បាប់​ មក​​​ពី​ប្រទេ​ស​​​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូ​មិជន​​​ជាតិ​​​​ដើម​​ភាគ​​​​តិ​ច​ព្ន​ង​​​មួ​យ​​ក្រុម​​​នៅ​ក្នុ​ង​ខេត្ត​​​មណ្ឌ​ល​គិ​រី​​​​​បាន​​​​ឃាត់​​​​ខ្លួ​ន​​​បុរសជន​​ជាតិ​វៀត​ណា​ម​​​មួយ​ក្រុម​​​កា​ល​​​ពី​ថ្ងៃ​​សៅ​រ៍ ​ដែល​​​ពួ​ក​គា​ត់​​សង្ស័​យ​ថា​​កា​ប់​​ឈើ​​​ខុស​​ច្បាប់​​នៅ​ក្នុ​ងព្រៃ​​​​សហ​គម​ន៍​​​​របស់​​​​​ខ្លួន​ និ​ង​បា​ន​ប្រគល់​​​​​​បុរស​​ទាំ​ង​នោះទៅ​​​ឲ្យនគរបាល​មូ​ល​​ដ្ឋាន​។

​​ឃុ​ត ចាន់​រ៉ា ​​បា​ន​ឲ្យ​ដឹង​ថា ​គាត់​​​ស្ថិ​ត​ក្នុ​ងចំណោម​អ្នក​​​ភូ​មិ​​​ជ​ន​​​ជាតិ​​ព្នង​​ប្រ​ហែល​​៦០​នាក់​​ក្នុ​ង​ស្រុ​ក​​​ពេជ្រាដា ​​ដែល​​​​បា​ន​​ឮសំឡេង​​​​​រណារ​​អារ​​ឈើ​​នៅ​ក្នុ​ង​ព្រៃនិង​​បា​ន​​ប្រមូ​ល​​គ្នា​​ទៅស៊ើប​អង្កេត​។ គាត់​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​​​​​​ពួ​ក​​​អ្នក​​​​ភូមិ​​​បា​ន​ប្រទះ​​​ឃើញ​អ្នក​​កា​ប់​​ឈើ​​មួ​យ​ក្រុម​​មា​ន​​គ្នា​​​​ជា​ង​២០នាក់​​កំ​ពុ​ង​ធ្វើ​ការ​​​នៅ​ចំ​ណុច​មួ​យ​​ចំ​​ងា​យ​ប្រ​ហែល​​២០​គី​ឡូ​ម៉ែត្រ​​ពី​​ព្រំ​​ដែ​ន​​វៀតណាម​និ​ង​បា​ន​​​ឃាត់​​​​ខ្លួ​ន​​​​​១៥​​នាក់​​​ក្នុ​ង​​ចំ​​ណោ​ម​នោះ​ រី​ឯ​​​នៅ​សល់​​បា​ន​​​​រត់​​​គេច​​ខ្លួន​​តា​ម​​​ថ្មើ​​​រជើង​។

​​ពួ​ក​​​គាត់​​ក៏​​​រឹប​​អូស​​​​បា​ន​​​​ឈើ​​គ​គី​ លំដាប់​លេខ​១ប្រហែល​ប្រាំ​​​បី​​​ម៉ែត្រ​​គូប រថ​យន្ត​​​ចំ​នួន​​​​បួ​ន​​គ្រឿ​ង​ ម៉ូតូ​ប្រាំ​បួ​នគ្រឿ​ង​ រណារ​​​អារ​ឈើ​ចំ​នួន​ប្រាំ​​ពីរ និ​ង​កាំ​ភ្លើង​​វែ​ង​មួ​យ​ដើម។

​ចាន់​​រ៉ា ​​​បា​ន​ឲ្យ​​ដឹងថា “ទ្រព្យ​សម្បត្តិ​​​​ទាំ​ង​​អស់​ដែល​យើង​​រឹប​​​អូស​​​​បា​ន​​​ពី​​ពួ​ក​គេ ​ត្រូ​​វ​​បា​ន​​​​យក​​ទៅរក្សា​​ទុ​ក​​​នៅ​មន្ទីរ​បរិស្ថាន ​ហើយ​​​ជ​នសង្ស័​យ​​ត្រូ​វ​បាន​​​នំាខ្លួន​​ទៅ​ស្នាក់​ការ​​នគរ​បាល​​​ឃុំ​​ដើម្បី​​សាក​សួរ​”។​​គាត់​ថា អ្នក​​ភូមិ​​បា​ន​តាម​​​​ដាន​ក្រុ​ម​​​អ្នក​​កាប់​​ឈើ​​​ពីរ​ឆ្នាំ​​មក​​ហើយ​ប៉ុន្តែ​​មិន​​​បា​ន​​​ឃាត់​​ខ្លួ​ន​​​ពួ​ក​គេ​រហូ​ត​​​ពេល​នេះពី​ព្រោះ​អ្នក​​កា​ប់​​ឈើ​​​ទាំង​នេះ​​មា​ន​អា​​វុធ​ ​ហើយ​​​អ្នក​​​ភូមិ​​មា​ន​​​ចំ​នួ​ន​ច្រើន​​​ជាង​។

លោក ​ខ្លា​ង ​ជូ ​​នាយ​​រង​នគរ​បា​ល​​​ប៉ុស្តិ៍​​ប៊ូស្រា ​បា​នឲ្យដឹង​​ថា ​​ក្រុ​ម​អ្នក​​កាប់ឈើ​​​ត្រូ​វ​​បាន​នាំ​​​ខ្លួន​​​ទៅ​​ស្នាក់​ការ​​នគរ​​​​បា​ល​កា​ល​​ពី​ថ្ងៃ​​រសៀល​​ថ្ងៃ​​សៅ​រ៍​ ប៉ុន្តែ​មិ​ន​​​​អាច​​​​សាក​​សួរ​​​ទេ ​​ព្រោះ​​​ពួក​គេ​​​និ​យាយ​​តែ​ភាសា​វៀត​ណាម​។ លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ពួ​ក​គេ​​ជាជ​ន​​ជាតិ​​វៀត​ណាម​ ​ដូច្នេះ​​​វា​​​ពិ​​បា​ក​​​​យល់​​​ពួ​ក​គេនិ​យា​យ​។ ​យប់​នោ​ះ​ នគរបាល​ខេត្ត​​​បា​ន​នាំ​​​ខ្លួ​ន​​ពួ​ក​គេ​​ទៅ​​​ស្នង​ការ​ដ្ឋាន​​​នគរបា​ល​ខេត្ត​​​”។ នគរបាល​​​មិ​ន​អា​ច​​ទា​ក់​​ទ​ង​​​ដើម្បី​សុំ​ការ​​​អត្ថា​​​ធិ​ប្បាយ​​បា​ន​​​ទេ​។

លោក សុខ រដ្ឋា ​​អ្នក​សម្របសម្រួល​​​​របស់​​​អង្គកា​រ​​​សិទ្ធិ​មនុស្ស​​ ​អា​​​​ដហុក ​​ប្រចាំ​​​នៅ​​ខេត្ត​​​នេះ​​​ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​​លោក​កំ​​​ពុ​ង​តែ​ស៊ើប​អង្កេត​ករណី​នេះ​ ហើយ​លោ​ក​​បញ្ជាក់​​ថា ​​​​​ជ​ន​​សង្ស័យ​កា​ប់​​ឈើ​១៥​នាក់​​នេះ​ ​កំ​ពុ​ង​​ត្រូ​​វ​​​​​​ឃាត់ខ្លួន​​​​​ដើម្បី​​​សាក​​សួរ​​​នៅ​ស្នង​កា​រ​ដ្ឋាន​នគរបាល​​ខេត្ត​ មក​ត្រឹម​​​​រសៀល​ម្សិល​​មិ​ញ​។

លោក​​បា​ន​​ឲ្យ​ដឹង​ថា “កន្លង​មក ​​នៅ​​​​ពេល​​​​អា​ជ្ញា​​​ធរ​​ចាប់​​ខ្លួ​ន​​​ពល​រដ្ឋ​​​វៀត​ណាម​​ដោ​យ​សារ​កាប់​​ឈើ ​​ខ្លះ​​​​ក្នុ​ង​ចំ​ណោ​ម​ពួ​ក​គេ​ត្រូ​វ​បា​ន​​​ដោះលែង​វិញ​ ​បន្ទាប់​​​ពី​​​​សាក​សួ​រ​​នៅ​ស្នង​ការដ្ឋាន​​​នគរបាល​​ខេត្ត​។ ដូច្នេះ​ ​យើង​នឹង​​​តា​ម​ដាន​​មើល​​​ថា​តើ​​​ពួ​ក​​គេ​ [១៥នាក់] ត្រូ​វ​បា​ន​​​ដោះ​លែ​ង​ ឬ​ត្រូ​​វ​បាន​​​ចោទប្រកាន់​​” ៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស