39.4 C
Phnom Penh

សាលាក្តី​ខ្មែរ​ក្រហម​អនុញ្ញាត​ឲ្យ​អ្នកស្រី​ អៀង ធីរិទ្ធ​ ដែល​​​នៅ​​​ក្រៅ​​​ឃុំ​​​ ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ខ្មែរ​ក្រហម ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​​​​​រក​​​​​​ឃើញ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​​​​ថា ​​មិន​​អាច​ចូល​រួម​ក្នុង​សវ​នា​ការ​កាត់​ក្ដី​​​​បាន​​​​ដោយ​សារ​ជំងឺ​ភ្លេច​ភ្លាំង​នោះ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​ដាច់​សរសៃឈាម​​​​តូចៗ​​​ក្នុង​ខួរក្បាល​និង​ធ្លាក់​ពីលើ​គ្រែ​នៅ​ក្នុង​ខេត្ត​បៃ៉លិនមក។

នៅ​ក្នុង​សេចក្ដីជូន​ដំណឹង​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ចេញដោយ​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ លោកចៅក្រម​ និល ណុន ប្រធាន​អង្គ​បុរេ​ជំនុំ​ ជម្រះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​​អំពី​ស្ថាន​ភាព​ជំងឺ​របស់​អ្នក​ស្រី អៀង​ ធីរិទ្ធ ដែល​បាន​ឈាន​ចូល​វ័យ​៨២​ឆ្នាំ​​កាលពី​ថ្ងៃ​ច័ន្ទ។

បន្ទាប់​ពី​រក​ឃើញ​ថា អ្នកស្រី​មិន​​​មាន​​​សុខ​​​ភាព​​​​រឹង​មាំ​អាច​​​ឡើង​​​សវនាការ​​​ពី​​​បទ​​​​ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អ្នកស្រី អៀង ធីរិទ្ធ ត្រូវ​បាន​ដោះ​លែង​ដោយ​​​​​ សារ​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន​ ដែល​​រួម​មាន​ការ​ប្រគល់​លិខិត​ឆ្លង​​អ្នក​ស្រ​​​ី​​​ផងដែរ។

លោក​ចៅក្រម​ និល ណុន ​បាន​សរសេរ​ថា “ តុលាការ​ត្រូវ​បាន​អ្នក​មើល​ថែ​អ្នកស្រី​ជូន​ដំណឹង​​​​​​​ថា អ្នកស្រី អៀង ធីរិទ្ធ កាល​ពីថ្ងៃ​ទី​១ ខែមីនា​​​ ឆ្នាំ​២០១៤​ បាន​ធ្លាក់​ពីលើ​គ្រែ​​​​ធ្វើ​​​​ឲ្យស្ថា​ន​ភាព​ធ្ងន់​ធ្ងរ​​​​របស់​​​អ្នក​​​ស្រី​​​​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ ហើយ​ថា ចាប់​តាំង​ពី​អ្នក​​​ស្រី​​​​រង​របួស​​មក អ្នកស្រី​មិន​អាចងើប​​ពីគ្រែ​ ឬដើរ​ដោយ​ខ្លួន​ឯង​បាន​ទេ”។

លោក​បាន​​​​បន្ថែម​ថា ​គ្រូ​​​ពេទ្យ​​​​ដែល​បាន​ពិនិត្យ​ជំងឺ​អ្នកស្រី​បាន​ផ្ដល់​យោបល់​ឲ្យ​យក​អ្នកស្រី​ទៅ​ព្យា​បាល​នៅ​ប្រទេស​ជិត​ខាង​ព្រោះ​​​​​​គាត់​មិន​អាច​ធ្វើ​ដំណើរ​ផ្លូវ​ដ៏ឆ្ងាយ​​មក​​ទីក្រុង​ភ្នំពេញ​បាន​ទេ។

សេចក្ដីជូន​ដំណឹង​នោះក៏​បាន​សំដៅ​ដល់​​ការ​ស្កែន​ដោយប្រើ​ម៉ាស៊ីន​ CT កាល​ពី​ថ្ងៃ​ទី​១ខែកុម្ភៈ ដែលបាន​រកឃើញ​ថា អ្នកស្រី​មាន​ជំងឺ​ភ្លេច​ភ្លាំង ឬ​ខូច​កោសិកាខួរ​ក្បាល​ ព្រម​ទាំង​មាន​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួ​រ​ក្បាល​តូច​ៗពីរ​សរសៃផងដែរ។

លោក​ចៅក្រម និល ណុន បាន​សរសេរ​ថា “ ផ្អែក​តាម​​​​លិខិត​​​ពី​គ្រូពេទ្យដែល​​​បាន​​​ផ្តល់​​​​​​ឲ្យ​​​​​តុលាការ​បង្ហាញ​ថា អ្នកស្រី​ អៀង ធីរិទ្ធ ត្រូវ​​​​​​ការ​​​ការ​​​​​​​ព្យាបាល​បន្ថែម​ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​​​ ពីខេត្ត​ប៉ៃលិន​ទៅទីក្រុង​បាង​កក ហើយ​​​​តាម​ការ​អះ​អាង​ពីអ្នក​មើល​​ថែ​អ្នក​​​ស្រី​​​​​​​ឲ្យ​ដឹង​ថា ចុង​ចោទ​រូប​នេះ​នឹង​ត្រូវ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ហើយ​តុលាការ​បាន​អនុ​ញ្ញាត​ឲ្យ​យក​អ្នកស្រី​ អៀង ធីរិទ្ធ ទៅ​ព្យាបាល​នៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​”។

បើទោះ​ណាជា​​លក្ខខណ្ឌមួយ​ក្នុង​ចំណោម ​លក្ខខណ្ឌ​ដំបូង​នៃ​ការ​ដោះ​លែង​អ្នក​ស្រី​កាល ពីខែ​កញ្ញា​ ឆ្នាំ​២០១២ គឺត្រូវ​ប្រគល់​លិខិត​ឆ្្លង​​​​ដែន​​​របស់​​​​អ្នកស្រី​​​​នោះ លោក​​​​ចៅក្រម​ និល ណុន បាន​បង្គាប់​ឲ្យ​ការិយា​ល័យ​រដ្ឋបាល​នៅ​តុលាការ​នេះទាក់​ទង​ទៅ​អាជ្ញាធរ​ដើម្បី ធ្វើឲ្យ​ប្រាកដ​ថា ពួកគេ​អនុញ្ញាត​ឲ្យ​អ្នកស្រី​ អៀង ធីរិទ្ធ និង​កូន​ស្រី​របស់​គាត់​ធ្វើ​ដំណើ​រ ទៅ​ប្រទេស​ថៃ ដែល​គាត់​ធ្លាប់​​ទៅ​ព្យាបាល​ជំងឺជា​ប្រចាំ​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ឧក្រិដ្ឋជន​សង្គ្រាម​កាលពីឆ្នាំ​២០០៧។

កូនស្រី​របស់​អ្នកស្រី អៀង ធីរិទ្ធ និង​អ្នក​មើល​ថែ​ឈ្មោះ អៀង វិជីដា​ បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា គាត់​នឹង​ផ្ដល់​ព័ត៌​មាន​អំពី​ស្ថាន​ភាព​ជំងឺនិង​កន្លែង​ស្នាក់នៅ​​របស់​អ្នក​ស្រី​ អៀង ធីរិទ្ធ។

លោក ឡុង បញ្ញាវុធ មន្ត្រី​កម្មវិធី​នៅ​អង្គ​ការ​គំនិត​ផ្ដួច​ផ្ដើម​​យុត្តិធម៌កម្ពុជា​ដែល​ឃ្លាំ​មើល​តុលាការ​នេះ​បាន​មាន​ប្រសាសន៍​ថា គ្មាន​អ្វីដែល​បង្ហាញ​ថា អ្នកស្រី​ អៀង ធីរិទ្ធ រត់​​​គេច​​​ខ្លួន​​​នោះទេ។លោកថ្លែង​​​ថា “ សេច​ក្ដី​សម្រេច​របស់​ចៅក្រម និល ណុន អនុញ្ញាត​ឲ្យ​អ្នកស្រី​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​បាង​កក​នោះ ​គឺជា​​​​​​ទង្វើ​​​មនុស្ស​ធម៌​ ហើយម​ិនមាន​ភ័ស្តុ​តាងណា​ដែល​​​បង្ហាញ​​​​ថា អ្នកស្រី​ អៀង ធីរិទ្ធ ​រត់​គេច​​​ខ្លួន​​​​មុន​ពេល​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​​នោះ​ទេ​។

ក្នុ​ង​ចំណោម​ចុង​ចោទ​ដំបូង​ទាំង​បួន​នាក់​ក្នុង​​សំណុំ​រឿង​០០២ដែលគេ​រង់ចាំ​ជា​យូរ​មក​​​​​​​ហើយ​​នោះ មាន​តែ​លោក ខៀវ សំផន និង​លោក នួន ជា ​ប៉ុណ្ណោះ​ប្រឈម​នឹង​ការ​កាត់​ក្ដី​។ លោក អៀង សារី ប្ដី​របស់​អ្នកស្រី អៀង ធីរិទ្ធ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម​បាន​ស្លាប់​កាល​ពី​ខែ​មីនា​​​​​​​ឆ្នាំ​មុន​៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស