32.5 C
Phnom Penh

​​បើក​​សវនាការ​​​ជ​ំ​​​នុំ​ជម្រះក្តី​របស់​​ស្ត្រី​​ម្នាក់​​​​ពី​បទ​​​​​​​ប្រមា​​ថ​មហា​​សេដ្ឋី​​កង​​​​​យោធ​​ពល​​​ខេម​​រ​​ភ​ូ​ម​ិន្ទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​​មិញ ​សាលា​ដំបូ​​ង​រាជ​​ធា​​​​នី​​​ភ្នំពេញ​​បា​ន​បើ​ក​​សវ​នា​ការ​​​ជ​ំ​​នុំ​ជម្រះ​​ក្តី​​​​​ស្រ្តី​​​​ម្នាក់​ ដែល​​ត្រូ​វ​បាន​​​ចោទ​​ប្រកាន់​​​ពី​បទ​​បរិហារ​​​កេរ្តិ៍​​​ឧត្ត​ម​​សេនីយ៍​​ឯកនៃ​​កង​យោ​ធ​​ពល​​​ខេម​​រភូមិន្ទ  ​នឹម ​​ម៉េង ​ម​ហា​​សេដ្ឋី​​​​ជ​ី​ក​​រ៉ែ​ ​​​ពាក់​​​ព័​ន្ធ​​​​ក្នុង​​ជម្លោ​ះ​​​ដ​ី​ធ្លី​​​មួ​យ​នៅ​ក្នុ​ងខេត្ត​ព្រះ​សី​ហ​នុ។


លោក ​​គឹម ​ដា​នី ​ប្រធា​ន​​​ក្រុម​​ប្រឹក្សា​​​ជ​ំ​នុំ​ជម្រះ​​​​បា​ន​មាន​ប្រ​សាស​ន៍​ថា ​ឈ្មោ​ះ សុខ  នា​ង ហ្គេក ​កំ​ពុ​ង​​​ត្រូ​វ​​​បា​ន​​ចោទ​ប្រកា​ន់​​ពី​​បរិ​ហា​រ​កេរ្តិ៍ និ​ង​ប្រើ​​ភស្តុ​​តា​​​​ង​មិន​ត្រឹម​​​ត្រូ​វ។ លោក ប៊ុន គង់ មេធាវី​របស​់លោក​ នឹម ម៉េង បាន​ថ្លែង​​​​ថា កូន​ក្ដី​របស​​់​លោក​​​​បាន​ដាក​់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នកស្រី នាង ហ្គេក ក្នុង​ឆ្នាំ​២០១១ បន្ទាប់ពី​អ្នកស្រី​បាន​អះអាង​ថា លោក​ នឹម ម៉េង បាន​ទន្ទ្រាន​​យក​ដី​របស​់អ្នក​​​ស្រី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​បាន​ផ្ដល់​ភ័ស្តុ​តាង​ក្លែង​ក្លាយ​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​អ្នកស្រី​ក្នុង​អត្ថបទ​កាសែត​ក្នុង​ស្រុក​មួយ​។

លោក ប៊ុន គង់ បាន​ឲ្យ​ដឹង​ថា “ អ្នកស្រី បាន​បរិហារកេរ្តិ៍​កូន​ក្ដី​របស​​់​ខ្ញុំ​នៅ​ក្នុង​កាសែត​នេះ​ ដោយ​និយាយ​ថា កូនក្ដី​រូប​នេះ​បាន​ចាប់​យក​ដី​របស់​គាត់​ប្រហែល​១០​ហិកតា​នៅ​ក្នុង​ខណ្ឌ​ស្ទឹង​ហាវ ហើយ​ថា លោក​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​អនាធិបតេយ្យ​ដើម្បី​ការ​ពារ​ដីមាន​ជម្លោះ​នេះ​”។
លោក​ ប៊ុន គង់ បាន​មាន​ប្រសាសន៍​ថា កូន​​ក្ដី​របស់​លោក​ដែល​ភរិយារបស់​លោក ជាម្ចាស់​​ក្រុម​ហ៊ុន​ជីក​រ៉ែ​ នឹម ម៉េង​ គ្រុប កំពុង​តែ​ទាម​ទារ​​ប្រាក​់​១០០.០០០​ដុល្លារ​ជាការ​សង​ជំងឺ​ចិត្ត​ពី​អ្នក​ស្រី នាង ហ្គេក។

អ្នកស្រី​ នាង ហ្គេក អាយុ​៤៦​ឆ្នាំ​ ដែល​ធ្វើ​ការ​ជា​អ្នក​បក​ប្រែ​ឲ្យ​រោងចក្រ​កាត់​ដេរ​មួយ​ ត្រូវ​បាន​កាត់​ទោស​កំបាំង​​មុខ​។

លោក​ស្រី ពឿង​ ធីតា មេធាវី​ការ​ពារ​ក្ដី​របស់​អ្នកស្រី នាង ហ្គេក បាន​ឲ្យ​ដឹង​ថា កូន​ក្ដី​របស់​អ្នកស្រី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​១០​ហិកតា ដែល​មាន​វិវាទ​នេះ​ ហើយ​បាន​អះអាង​ថា លោក នឹម ម៉េង យក​ដីនេះ​ដោយ​ខុស​ច្បាប់​។  លោកស្រី ធីតា លើក​ឡើង​អំឡុង​សវ​​​នា​​​ការ​ជំនុំជម្រះ​កាលពីម្សិល​មិញ​ថា “ កូន​​​ក្ដី​របស់​ខ្ញុំ​មាន​ឯកសារ​​​ផ្លូវ​ការ​មួយ​ផ្ដល់​កម្មសិទ្ធិ​ដីនេះ​ ហើយ​ខ្ញុំ​សូម​ស្នើ​តុលាការ​លើក​លែង​ការ​ចោទ​​​​ប្រកាន់​​ ព្រោះ​កូន​ក្ដី​ខ្ញុំ​មិន​បាន​​​​បរិ​​​ហារ​​​​កេរ្តិ៍​ ឬ​ប្រមាថ​លោក នឹម ម៉េង​ នោះ​ទេ​”។ កាលបរិច្ឆេទ​សម្រាប់​សាល​ក្រម​នេះ​មិន​ទាន​់​ប្រកាស​នៅឡើយទេ​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស