29.6 C
Phnom Penh

បុរស​​ពី​​រនាក់​​ត្រូ​វ​​​បា​ន​​ធ្វើ​​​ឃាត​​​នៅ​ក្នុ​ង​ឧបទ្ទវ​ហេតុ​​ដោ​យ​ឡែ​ក​​​ពី​គ្នា​​​​​នៅ​ក្នុ​ង​រាជ​​ធា​​​នី​ភ្នំ​​ពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​បា​ន​​រាយ​កា​រណ៍​​ថា​ ​បុ​​រស​​ចំ​នួ​ន​ពីរ​​នាក់​​​ត្រូ​​វ​បា​ន​​ធ្វើ​​ឃាត​​​នៅ​​ប៉ុន្មាន​​ម៉ោង​​​ពី​គ្នា​ក្នុ​ង​​​ឧ​​បទ្ទ​វហេតុ​​បាញ់​​ប្រ​ហារ​និ​ង​​​​ចាក់​សម្លាប់​​ដោ​យ​ឡែ​ក​​ពី​គ្នា​​​​​នៅ​ក្នុ​ង​​រាជ​ធា​​នី​ភ្នំ​​ពេញ​​កា​ល​​​ពី​យប់​​ថ្ងៃ​​​សុ​ក្រ ​និ​ង​​​​​ព្រលឹម​​ថ្ងៃ​​​សៅរ៍​។

​ឧបទ្ទវ​ហេតុ​​​ដំ​​បូ​ង​​បា​ន​​​កើ​ត​ឡើង​​ ​កា​ល​​ពី​យប់​​ថ្ងៃ​សុក្រ​​​ ​នៅ​​ពេល​​​អ្នក​​បើក​​​រថ​​យន្តតាក់​ស៊ី​ម្នាក់​​​ឈ្មោះ ​ស៊ុន ​វ៉ាន់​​ធី ​​ត្រូ​វ​បា​ន​​ម៉ូ​យចំនួ​ន​​​​ពី​​រ​​នាក់ចាក់​ ​បន្ទាប់​​ពី​​​​ពួ​ក​​គេ​​​ឡើង​​ជិះ​​រថ​យន្ត​តា​ក់​​ស៊ី​(Choice Taxi )របស់​​​​គាត់​​​នៅ​ក្នុ​ង​​ខ​ណ្ឌ​​ទួ​ល​គោក​។

​​នៅ​​​​អំ​ឡុ​ង​ពេល​​​ជិះ​​នោះ​ ​​អ្នក​​ទាំ​ង​​បី​​​បា​ន​​ឈ្លោះ​​ប្រកែក​​គ្នា។ ម្នាក់​​ក្នុ​ង​ចំ​​ណោម​​អ្នក​​ទាំ​ង​បី​​​បា​ន​ក្របួ​ច​​ក​អាវ​​​ ​វ៉ាន់​​ធី​​​ ​​ហើយ​ក្រៀ​ក​គាត់​​​ទៅ​​​នឹង​កៅ​​​អី​ ​​ឯ​​បុ​​​រស​​ម្នាក់​​ទៀត​​​បា​ន​​​​​យក​​ដែកអ​ង្រូ​សមួ​យ​​ចាក់​​គាត់​​ត្រូ​វ​​​បី​ ​ឬ​​​បួ​ន​កន្លែ​ង។​ ​​វ៉ាន់​ធី​ ​​​បា​ន​ស្លាប់​ ​បន្ទាប់​​ពី​​​​​​បញ្ជូ​ន​​ទៅ​​​កាន់​​មន្ទីរ​​​​ពេទ្យ​​​​កា​ល់​​ម៉ែត។

លោក ​​អេង សុភា ​នា​យ​​​នគរ​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​រាជ​ធា​​​នី​​ភ្នំពេញ ​​បា​ន​ឲ្យ​ដឹង​ថា ​​នគរបា​ល​កំ​ពុ​ង​តាម​​​​រក​​​បុរស​​ទាំ​​ង​ពីរនាក់​នេះ​ និ​ង​​កំ​ពុ​ង​តែ​​​ព្យា​យា​ម​​​កំ​ណត់​​​ពី​មូ​ល​​​ហេតុ​​ដែ​ល​​នាុំឲ្យ​កើត​មាន​​ឧក្រិដ្ឋ​កម្ម​នេះ​។ ​​គ្មាន​​អ្វី​​ត្រូ​វ​បា​ន​លួ​ច​​ពី​រថយន្ត​​​នេះ​ទេ​។ លោក សុភា ​​បា​ន​​​មា​ន​​ប្រ​សាស​​ន៍​ថា “​គរ​​​​បា​ល​កំ​ពុ​ង​​​តែស៊ើប​​​អង្កេត​ ដើម្បី​​​​ចា​​ប់​​ខ្លួ​ន​​​​ជ​ន​​​សង្ស័​យ​។ ខ្ញុំ​​គិត​ថា ​​មិន​​មែ​ន​​​ជា​​​អំ​​ពើ​ប្លន់​​ទេ​មើ​ល​​​ទៅ​​​ដូ​ច​​ជា​ការសង​សឹក​​​”។

លោក ​​គង់ សារ៉ាត់ អ្នក​​​ចាត់ការ​​​​​របស់​​ក្រុ​ម​​ហ៊ុនតាក់​​ស៊ី​​ ​បា​ន​ឲ្យដឹងថា អ្នក​​បើក​​​បរ​រថ​​យន្ត​តាក់​ស៊ី Choice Taxi ​​​បី​នាក់​  រា​ប់​​ទាំ​ង​ ​វ៉ា​ន់​​ធី ផង ត្រូ​វបា​នម៉ូយ​​​​​​ជិះ​​​រថ​យន្ត​​តា​ក់​ស៊ី​​​​វាយ​ប្រហារ​​​ក្នុ​ង​​រយៈ​ពេល​​​បី​​​ខែ​​​ចុ​ង​ក្រោ​យ​នេះ​។

នគរបាល​​​​កំ​ពុ​ង​បន្ត​​​​កា​រ​​ស៊ើប​អង្កេត​​​របស់​​​ខ្លួ​ន​​​និ​ង​មា​ន​ផែន​កា​រ​​​​ត្រួ​ត​​​ពិ​និត្យ​​ខ្សែ​​វី​ដេ​​អូរ​​​របស់​​ហា​ងមួ​យ​​ ជា​​​ទី​ដែល​​ជ​ន​សង្ស័យ​ហៅ​​​​រថ​យន្ត​តាក់​ស៊ី​នេះ​។ លោក ​ហម ​កា​ នាយ​នគរ​​បា​ល​​​សង្កាត់​បឹង​កក់​​១ ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “គ្មាន​តម្រុ​យ​​អំពី​​​ជ​ន​​​សង្ស័​យទេ​ ​ប៉ុន្តែ​​​​​នគរបា​ល​​​កំ​ពុ​ង​​​ធ្វើ​ការ​​តាម​​​រក​​​​​ចាប់​​ខ្លួ​ន​​ពួ​ក​គេ​”។

​​ប៉ុន្មាន​ម៉ោង​​​ក្រោយ​​មក ​​នៅ​​​ព្រលឹម​​ថ្ងៃ​សៅ​រ៍ ​​បុរស​​​បី​នាក់​​ត្រូ​វ​​បាន​​ខ្មាន់​​កាំ​ភ្លើង​ម្នាក់​បាញ់​​​ក្រៅ​ក្រសួ​ង​​​ព័ត៌​មា​ន​​ ​សង្កាត់​ស្រះ​​​ចក​។

​​ឈ្មោះ​ ​​វ៉ាន់ សុ​ធា​រ៉ា ​​​អា​យុ២៦​ឆ្នាំ​​​បា​ន​ស្លាប់​​​នៅ​​ក្នុ​ង​មន្ទីរពេទ្យ។ ​ឈ្មោះ ​ថៃ ម៉េង ​​អា​យុ​​២៧​​ឆ្នាំ ​និ​ង​ឈ្មោះ​ ហួត ​រ៉ាឌី ​​អាយុ​២៧​ឆ្នាំ​​​បា​ន​​រង​របួស​ ​ប៉ុន្តែ​​​រួច​ផុត​​​ពី​ស្លាប់​។

លោក កាន ​​វណ្ណៈនាយ​​​នគរបាល​​សង្កាត់ស្រះ​ចក ​​បា​ន​មាន​​ប្រ​សាស​ន៍​ថា “នគរបាល​​​កំ​ពុ​ង​​​សាក​សួរ​​​​​អ្នក​​ឃើញ​ហេតុ​ការណ៍ ​និ​ង​​​​ជ​ន​​រង​គ្រោះ​”៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស