29.6 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​ជន​សង្ស័យ​​ជាប់​   ពាក់​ព័ន្ធ​​គ្រឿង​ញៀន​ និង​លួច​រថយន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃសុក្រ កង​រាជអាវុធ​ហត្ថ​បាន​ចុះ​បង្ក្រាប​ក្រុម​​ប្រព្រឹត្តបទ​ល្មើស​នៅ​ផ្ទះ​សំណាក់​ មួយ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ទីដែល​​កង​រាជ​អាវុធ​ហត្ថ​ទាំង​នេះ​បាន​រក​ឃើញ​ថ្នាំ​ញៀន​ និង​ឧបករណ៍​ប្រើ​សម្រាប់​លួច​រថយន្ត​។

លោក ទូច​ ទី នាយ​រង​ប៉ុស្តិ៍​សង្កាត់​កាកាប​បាន​ឲ្យ​ដឹង​ថា  ​​បុរស​ចំនួន​ប្រាំបួន​​នាក់​ និង​ស្ត្រី​ចំនួន​ប្រាំ​នាក់​​មាន​អាយុ​ចន្លោះ​ពី១៧​ឆ្នាំ​ទៅ​២៥​ឆ្នាំ​​ត្រូវបានចាប់ខ្លួន​ពី​បទសង្ស័យ​ថា បាន​ប្រើ​ប្រាស់​ និង​​មាន​គ្រឿង​ញៀន​ជាប់​ខ្លួន​ និង​ពី​បទ​សង្ស័យ​ថា លួច​រថយន្ត​បន្ទាប់​ពីកង​រាជ​អាវុធ​ហត្ថ​បាន​ឆ្មក់​ចូល​ផ្ទះ​សំណាក់​ឈ្មោះ​​ម៉េង​មានជ័យ​ ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោក ពូ ដាវី មេបញ្ជាការ​រង​កង​រាជ​អាវុធ ហត្ថ​រាជធានី​បាន​ឲ្យដឹង​ថា ជន​សង្ស័យ​ព្យាយាម​​ចាក់​សោបន្ទ​ប់​​ផ្ទះ​សំណាក់​ដើម្បី​កុំ​ឲ្យ​នគរ​បាល​ចូល​រួច​ ប៉ុន្តែ នគរបាល​បាន​​ទម្លុះ​ទ្វារ​​​រួច​ចាប់​ជន​សង្ស័យ​បាន​១៤​នាក់​។

នគរបាល​រកឃើញ​ដបទឹក​សុទ្ធ​ បំពង់​ជក់ និង​ថង់​ប្លាស្ទីក​ប្រើ​សម្រាប់​ដាក់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​សោដែល​អាច​បើក​ទ្វា​ររថយន្ត​បាន​។ ជន​សង្ស័យ​ពីរនាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​១៤​នាក់​ដែលមាន​ម្នាក់​ឈ្មោះ ជា​ ដេវីដ អាយុ​២១​ឆ្នាំ​ និង​ម្នាក់​ទៀត​ ឈ្មោះ សែម សំណាង​ អាយុ​១៧ឆ្នាំ​បាន​​សារភាព​ថា បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​លួច​រថយន្ត​​​ ហើយ​ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​នាំទៅកាន់​​សាលាដំបូង​រាជធានី​ជា​ទី​ដែល​ពួក​​គេ​ត្រូវ​បាន​ចោទ​​ប្រកាន់​ពីបទ​ចោរ​កម្ម និង​ពីបទ​​មាន​គ្រឿង​ញៀន​កាល​ពីម្សិល​មិញ​។

រីឯជន​សង្ស័យសេស​សល់​ទាំង​១២នាក់​​​បាន​បដិសេធ​ចំពោះការ​ចោទ​ប្រកាន់នេះ​​​។​លោក​ ដាវី បានឲ្យ​ដឹង​ទៀត​ថា ពួកគេ​​នឹង​ត្រូវ​យក​ទៅ​អប់រំ​សាជាថ្មី ហើយនឹ​ងត្រូវ​ដោះលែង​ប្រសិន​បើ​គ្មាន​ភ័ស្តុ​តាង​ណា​អាច​ដាក់​បន្ទុក​លើ​ពួកគេ​​៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស