39.4 C
Phnom Penh

ក្រុមហ៊ុន ម៉ុង ឫទ្ធី ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុម​ហ៊ុន​ម៉ុង ឫទ្ធី​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ម្សិល​មិញ​ ក្រុមហ៊ុនម៉ុង ឫទ្ធី​​ បាន​នាំ​ចេញ​ស្វាយ​ទម្ងន់​២០តោន​ទៅ​កាន់​ប្រទេស​ចិន​ ដោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះក្លាយ​​ជា​ក្រុម​​ហ៊ុន​ទី​១​មិន​​ធ្លាប់​មាន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​បាន​នាំ​ចេញ​ផ្លែ​ឈើ​ទៅ​កាន់​ទីនោះ​។

លោក​ ម៉ុង​  ឫទ្ធី​​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ម៉ុង  ឫទ្ធី​ គ្រុប​ បាន​មាន​ប្រសាសន៍​ថា “កាល​ពី​ព្រឹក​មិញ​នេះ យើង​បាន​នាំ​ចេញ​ស្វាយ​ទម្ងន់២០​តោន​​ទៅ​កាន់​ប្រទេស​ចិន​”។ ប្រភេទ​ស្វាយ​​ដែល​ត្រូ​វ​បាន​នាំ​ចេញ​នេះ​គឺ​ស្វាយ​កែវ​រមៀត​ដែល​មាន​សាច់​ពណ៌​លឿង​ហើយស្រួ​យ​។

លោក​ ម៉ុង  ឫទ្ធី​​ បាន​ឲ្យ​ដឹងទៀត​ថា លោក​ ក៏​មាន​ផែន​ការ​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ប្រទេស​​សិង្ហបុរី​ និង​ប្រទេស​កូរ៉េ​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​​ថា “ខ្ញុំ​កំពុង​សម្លឹង​មើល​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​និង​ប្រទេស​កូរ៉េ​ សម្រាប់​ធ្វើ​ជា​ដៃ​គូ​នាំចេញ​ស្វាយ​”។

បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​បាន​នាំ​ស្វាយ​ចេញ​ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូ​ច​ជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម​ជា​ដើម​។ លោក​ អៀន​ ម៉ៅ​ អាយុ​ ៤៥​ឆ្នាំ​ ជា​អ្នក​នាំ​ចេញ​​​ស្វាយ​ម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផ្លែ​ឈើ​ដែល​ត្រូវ​បាននាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​គឺ​ជា​ផ្លែ​ឈើ​ដែល​លើស​​​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ អៀន​ ម៉ៅ​ បាន​និយាយថា “ហេតុ​ផល​ដែល​យើង​នាំ​ចេញ​ស្វាយ​ទៅ​ប្រទេស​ថៃ​ និង​ប្រ​ទេស​វៀត​ណាម គឺ​ដោយ​សារ​តែ​ស្វាយ​មាន​ច្រើន​ពេក​នៅ​ទី​នេះ[ប្រទេស​កម្ពុជា​]​ ហើយ​យើង​មិន​អាច​ទទួល​ទាន​អស់​”។ លោក អៀន​ ម៉ៅ​ បាន​ឲ្យ​ដឹង​​​ទៀត​ថា ប្រសិន​បើ​ស្វាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​អាច​មាន​ទី​ផ្សារ​ន្ថែម​ទៀត​នោះ​ កសិករ​​នឹង​បង្កើនការ​ដំា​ស្វាយ​របស់​ខ្លួន​។ លោក​បាន​និយាយបន្ត​ទៀត​ថា​ “ប្រសិន​បើ​ស្វាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​​​កូរ៉េ​ និង​ប្រទេស​សិង្ហ​បុរីនោះ​ កសិករ​​​​របស់​យើង​ និង​បង្កើ​ន​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស