32.5 C
Phnom Penh

ករណីជំងឺ​​​គ្រុន​​​ឈាមនៅ​ក្នុង​​​​​ឆ្នាំនេះ​​​​​​​​​ធ្លាក់ចុះខ្លាំង​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​​​បើ​​​ប្រៀប​​​ធៀបទៅ​​​​​​នឹង​​​ឆ្នាំមុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ បារ៉ាស៊ីតសាស្ត្រ និង​​​បាណក​​​សាស្ត្រ​​​ បាន​​​លើក​​​​​​​​​ឡើង​​​កាលពីម្សិលមិញ​​​ថា ករណី​​​ជំងឺគ្រុន​​​ឈាម​​​​​​​​​បាន​​​ធ្លាក់​​​ចុះខ្លាំង​​​​​​ក្នុង​​​រយៈ​​​ពេល​​​១១​​​សប្ដាហ៍​​​ដំបូង​​​ដើម​​​​​​ឆ្នាំ​​​នេះ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​​​​កាលពីឆ្នាំមុន។

លោក ង៉ាន ចន្ថា នាយក​​​កម្មវិធី​​​ជាតិ​​​ប្រយុទ្ធ​​​​​​នឹង​​​ជំងឺ​​​គ្រុន​​​ឈាម​​​ បានមាន​​​ប្រសាសន៍​​​ថា ជំងឺ​​​គ្រុនឈាម​​​ចំនួន​​​១៧៣​​​ករណី​​​​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​នៅ​​​ទូទាំ​​​ង​​​ប្រទេស​​​សម្រាប់​​​រយៈ​​​ពេល​​​១១​​​សប្ដាហ៍ដំបូង​​​ដើម​​​ឆ្នាំនេះ ពោ​​​លគឺ​​​ស្មើនឹង​​​១៤​​​ភាគរយ​​​ប៉ុណ្ណោះ​​​នៃ​​​ករណី​​​ជំងឺគ្រុន​​​ចាញ់​​​ចំនួន​​​១.២៧៣​ករណី​​​ដែល​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​ ក្នុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាលពីឆ្នាំមុន​​​។

ឆ្នាំនេះ​​​មាន​​​អ្នក​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​គ្រុន​​​ឈាម​​​តែមួយ​​​ករណី​​​ប៉ុណ្ណោះ​​​​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ករណី​​​ស្លាប់​​​ដែល​​​មាន​​​ចំនួន​​​ប្រាំមួយ​​​ករណី​​​កាល​​​ពីឆ្នាំមុន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្លាក់​​​ចុះ​​​នេះ​​​បណ្ដាល​​​មក​​​ពី​​​អាកាស​​​ធាតុ​​​ក្ដៅ​​​ហួត​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​ ប៉ុន្តែ​​​បាន​​​ក្រើន​​​រំឭក​​​ថា ប្រជា​​​ពល​​​រដ្ឋគួរ​​​តែ​​​រក្សា​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ ពីព្រោះការ​​​ផ្ទុះ​ករណី​​​​​ជំងឺ​​​ចម្លង​​​តាម​​​មូស​​​នេះ​​​អាច​​​នឹង​​​កើត​​​ឡើង​​​នៅ​​​ពេល​​​រដូវ​​​វស្សា​​​ចូល​​​មក​​​ដល​​​់​​​នៅ​​​ក្នុង​​​ខែ​​​ឧសភា។

លោក ង៉ាន ចន្ថា បានមាន​​​ប្រសាសន៍​​​ថា “យើង​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ឆ្នាំនេះ​​​​​​​​​ការ​​​ផ្ទុះ​​​​​​អាច​​​នឹង​​​កើត​​​ឡើង​​​។ ពេល​​​នេះ​​​វា​​​មាន​​​អាកាស​​​ធាតុ​​​​​​ក្ដៅ​​​ ដូច្នេះមូស​​​មិនអាច​​​ពង​​​ ឬញាស់​​​ពង​​​នៅ​​​ក្នុង​​​ទឹក​​​ដក់​​​បានទេ​​​”។ កាលពីឆ្នាំមុន​​​ ជំងឺគ្រុន​​​ឈាម​​​​​​១៧.៥៣៣​​​ករណី​​​ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​អ្នក​​​ស្លាប់​​​៥៩​​​ករណី​​​ត្រូវ​​​បាន​​​កត់​​​ត្រា​​​ទូទាំង​​​ប្រទេស​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស