32.5 C
Phnom Penh

នគរបាល​ស្វែង​រក​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទរំលោភ​ក្មេងស្រី​អាយុ​១១ឆ្នាំ​​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​រាជ​ធានី​ភ្នំពេញ​កំពុង​ស្វែង​រក​ចាប់ខ្លួន​បុរស​អាយុ​២០ឆ្នាំម្នាក់​ដែល​ជាប់​​​ចោទពីបទចាប់​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​នៅពេល​នាង​នៅ​តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់ជួល​កាលពី​ថ្ងៃសៅរ៍។

យោង​​តាម​លោក​ ហ៊ុយ ហ៊ាន នាយ​ប៉ុស្តិ៍​សង្កាត់​​ទួលសង្កែ​​បាន​មាន​ប្រសា​សន៍​ថា ករណី​ចាប់​រំលោភ​នេះបាន​កើត​ឡើង​នៅ​​​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។ លោក​បាន​មាន​ប្រសាសន៍ថា “ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​​បន្ទាប់​ពី​ចាប់​រំលោភ​​ក្មេងស្រី​អនីតិជនរូបនេះ​​។ យើង​កំពុង​ស្វែង​រក​ចាប់​​​ខ្លួនជន​​នេះ”។​ លោក​បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​មិន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទេ​​​រហូត​ដល់​ចាប់​ខ្លួន​ជន​នេះ​បាន​សិន។

ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​នគរបាល​កាលពី​ថ្ងៃអាទិត្យ ដោយ​​​​​​​​អះ​អាង​ថា  កូនស្រី​របស់​គាត់​បាន​ប្រាប់​គាត់​ថា បុរ​សរូបនេះ​ជា​អ្នក​ជិត​ខាង​ដែល​បាន​ជួលបន្ទប់​ស្នាក់នៅ​ក្នុង​ផ្ទះ​នោះ​ដែរ បាន​ចាប់​រំលោភ​នាង។ ក្មេងស្រី​រូបនេះ​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​​​ពេទ្យ​បង្អែក​រាជ​ធានីដើម្បី​ព្យាបាល​មុខ​របួស​​​អំឡុង​ការ​ចាប់​រំលោភ​។

លោកស្រី អ៊ុក គឹមចាន់​តារា មន្ត្រី​កម្ម​វិធី​នៅ​អង្គការ​សិទ្ធិមនុស្ស​​អាដហុក​​បាន​មាន​ប្រសាសន៍ថា លោកស្រី​បាន​​ទទួល​​ករណី​រំលោភ​កុមារ​ចំនួន​១៩​ករណី​​នៅក្នុង​រយៈ​​​ពេល​ពីរខែ​ដំបូង​នៃឆ្នាំនេះ រួមទាំង​ករណី រំលោភ​ហើយ​សម្លាប់​កុមារ​មួយ​ករណី​ផង​​​ដែរ៕​​​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស