32.5 C
Phnom Penh

ភរិយា​វាយប្រហារ​​ប្តី​ខ្លួន​ឯង​​​ដោយទឹកអាស៊ីត ត្រូវ​បា​នចោទប្រកាន់​ និង​ឃាត់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​បានឲ្យដឹង​កាល​ពីម្សិល​មិញថា​ស្ត្រី​​អាយុ​​២៦ឆ្នាំម្នាក់​ ​​ដែលត្រូវបាន​ចោទ​ថា​បាន​បំផ្លាញ​​ផ្ទៃ​មុខ​និងរាងកាយប្តីរបស់​ខ្លួន​ក្នុង​ការវាយ​ប្រហារ​ដោយ​ទឹក​​អាស៊ីត​​មួយ​កាល​ពី​ថ្ងៃ​​អង្គារ ត្រូវបាន​ចោទ​ប្រកាន់​ និង​​បញ្ជូន​ទៅ​​​ឃុំខ្លួន​ជា​បណ្តោះ​​អាសន្ន​នៅ​ក្នុង​​ខេត្ត​បន្ទាយមាន​​ជ័យ។

ឈ្មោះ តោ រចនី ត្រូវបាន​ចោទ​ប្រកាន់​​ថា​បាន​ជះ​ទឹក​អាស៊ីតខ្លាំង​កន្លះ​លីត្រទៅលើ​ប្តី​របស់ខ្លួន​ឈ្មោះ ហាក់ ​អាយ អាយុ​៤១ឆ្នាំ​បន្ទាប់​មានជម្លោះ​ក្នុង​គ្រួសារ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគាត់។​

លោក ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលា​ដំបូងខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹងថា “យើងបាន​ចោទ​ប្រកាន់​​អ្នកស្រី​​ពីបទ​​ប្រើ​​អំពើ​​ហិង្សា​ដោយ​ចេតនា​ ដោយ​ប្រើ​​ទឹក​អាស៊ីតខ្លាំង​  ហើយ​អ្នកស្រី​ត្រូវឃុំខ្លួន​​​បណ្តោះ​អាសន្ន​ បន្ទាប់​​​ពី​ចៅក្រម​​ធ្វើ​សេចក្តី​សម្រេច​”។

លោក ប៊ុន តុល ប្រធាន​អង្គភាព​ព្រហ្ម​​ទណ្ឌ​កម្រិតធ្ងន់​​​នៅ​ខេត្ត​បន្ទាយមានជ័យ​​បាន​មាន​ប្រសាសន៍ថា ហាក់ អាយ ស្ថិត​ក្នុងស្ថាន​ភាព​​ធ្ងន់​​ធ្ងរ​​​ដដែលនៅក្នុង​មន្ទីរ​​ពេទ្យ​បង្អែក​​សិរី​សោភ័ណ។​ លោក ប៊ុន តុល ​បានមាន​​ប្រសាសន៍ថា “ មុខ​របស់គាត់​​រងរបួស​ធ្ងន់​ធ្ងរ​​​ហើយគាត់​មិនអាច​និយាយ​បាន​ ប៉ុន្តែ​មិន​ស្លាប់​​ទេ​​​”។ លោកបាន​ប​ន្ថែមថា អ្នកស្រី ​រចនី ​​បានឲ្យដឹងថា ខ្លួន​បាន​ឲ្យ​លុយ​ម៉ូតូឌុប​ម្នាក់​​ទៅទិញ​​ទឹក​អាស៊ីតឲ្យអ្នកស្រី​។

នៅពាក់​កណ្តាលឆ្នាំ​២០១៣ ក្នុងការ​ខិត​ខំប្រឹង​ប្រែង​​បញ្ចប់​​ការ​វាយ​ប្រហារ​ដោយ​ទឹក​​អាស៊ីត​​គួរ​ឲ្យរន្ធត់​ ច្បាប់​ថ្មី​បាន​ចូលជាធរ​មាន​​ ដោយកំណត់​​ចំពោះការ​លក់ ទិញ ស្តុក​ការ​ដឹក​ជញ្ជូន ​ការ​វេច​ខ្ចប់​ និងការ​ប្រើ​​អាស៊ីត​ខ្លាំង​​​ទាំង​​អស់​។

ក្រោម​ច្បាប់នេះ ​អ្នកវាយ​ប្រហារ​​​អាច​ត្រូវបាន​​ដាក់​​ទោសជាប់​​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ ​ឬ​​អាចឲ្យ​​ជ​ន​រងគ្រោះ​កាន់តែ​ច្រើន​​ពិការ ចំណែក​​អ្នក​ដែល​លក់​ទឹកអាស៊ីត​​ដោយ​​គ្មានអាជ្ញាប័ណ្ណ​ ក៏​​អាច​ប្រឈម​នឹង​​ការ​ផាក​ពិន័យ និងជាប់​​ពន្ធ​នាគារ​​ដែរ​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស