29.6 C
Phnom Penh

នគរបាល​ឆ្មក់ចូល​ផ្ទះ​ជន​ជា​តិ​វៀត​ណាមម្នាក់​រឹបអូសបាន​ឈើ​ប្រណីត​៥ម៉ែត្រគូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ឆ្មក់ចូល​ផ្ទះ​ជន​ជាតិ​វៀត​ណាមម្នាក់​កាលពី​ថ្ងៃអង្គារ​ ហើយ​រឹប​អូសបាន​ឈើ​ប្រណីត​ខុស​ច្បាប់​ប្រហែល​៥ម៉ែត្រគូប ប៉ុន្តែ​មិន​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ណាម្នាក់ទេ។

លោក ម៉ម វ៉ាន់ដា ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍ថា “ឥឡូវនេះ​យើង​កំពុង​ស្វែង​រក​ចាប់ខ្លួន​ជន​ជាតិ​វៀត​​ណាម​ដែលបាន​លោត​ផ្លោះ​របង​ផ្ទះ ហើយ​គេ​ចខ្លួន​ដោយ​ថ្មើរជើង​មុនពេល​អាជ្ញាធរ​របស់យើង​ចូលដល់​ក្នុង​ផ្ទះ”។

លោក​បាន​បន្ថែមថា សន្តិសុខ​ជា​ជន​ជាតិ​វៀត​ណាម​ម្នាក់​​ត្រូវ​បាន​ឃាត​់ខ្លួន​រយៈពេល​ខ្លី ហើយ​បាន​ដោះលែង​វិញ។ លោក​ វ៉ាន់ដា បាន​មាន​ប្រសាសន៍ថា លោក​បាន​ចេញ​ដីកាចាប់ខ្លួន​បុរស​ជន​ជាត​ិ​វៀតណាម​​​នោះ​ដែល​លោក​បាន​បដិសេធ​​​មិន​ប្រាប់​​​ឈ្មោះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ឈើ​ប្រណីត​ខុសច្បាប់​ត្រូវ​បាន​លាក់ទុក​នៅក្នុង​ផ្ទះ​នេះ​ក្នុង​សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង។

លោក វ៉ាន់ សង្វាត ស្នង​ការ​រង​នគរបាល​ខេត្ត​​បាន​មាន​ប្រសាសន៍ថា ​អាជ្ញាធរ​បាន​ផ្តោត​គោល​ដៅ​លើ​ផ្ទះ​នោះ​បន្ទាប់ពី​រថយន្ត​ធុនធំ​មួយ​គ្រឿង​បាន​ដឹក​ឈើ​មិន​ព្រម​ឈប់ត្រង់​ចំណុច​ត្រួតពិនិត្យ ហើយ​​​បាន​បើក​បុក​រថយន្ត​នគរបាលទៀត​​។ លោក សង្វាត បានមាន​ប្រសាសន៍ថា នគរបាល​បាន​តាម​ដាន​ម្ចាស់​រថយន្ត​​ទៅ​ដល់​ផ្ទះ​​របស់គាត​់​ក្នុង​ក្រុង​បាន​លុង។

លោក ផន ភឿន អនុប្រធាន​រដ្ឋបាល​ព្រៃឈើខេត្ត​បាន​មាន​ប្រសាសន៍ថា ឈើ​ប្រណីត​ទម្ងន់១.២៩០គីឡូក្រាម​​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើស្រុក​លំផា​ត់ ប៉ុន្តែលោក​បាន​បដិសេធ​មិន​និយាយថា តើ​អាជ្ញាធរ​នឹង​ចាត់​ការ​រឿង​នេះដូចម្តេចឡើយ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស