38 C
Phnom Penh

មន្ត្រី​គណបក្ស​ប្រឆាំង​រងការ​គំរាម​ធ្វើឃាត​បន្ទាប់​ពី​បញ្ឈប់​សកម្ម​ភាព​ជន​ជាតិ​វៀត​ណាម​ជីក​រកកំ​ណប់​មាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​គណបក្ស​​​ប្រឆាំង​​​ពីរ​​​រូប​​​នៅ​​​ក្នុង​​​ខេត្តបាត់ដំបង បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​នគរ​​​បាល​​​ និងការិយាល័យ​​​សិទ្ធិមនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ បន្ទាប់ពីទទួល​​​ការ​​​គំរាម​​​ធ្វើ​​​ឃាត​​​ ដោយសារ​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់ពួកគេ​​​កាលពីថ្ងៃសៅរ៍ ដើម្បីបញ្ឈប់​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​បីនាក់​​​ដែល​​​កំពុង​​​ធ្វើ​​​សកម្មភាព​​​ជីក​​​រក​​​កំណប់​​​ក្រោម​​​ស្ពាន​​​មួយ​​​ក្នុង​​​ក្រុង​​​បាត់ដំបង។ 

កាលពី​​​ថ្ងៃច័ន្ទ អ្នក​​​ប្រើ​​​ប្រាស់​​​ហ្វេសប៊ុក​​​ម្នាក់​​​ឈ្មោះ រិទ្ធី ផាច (Rithy Phach) បាន​​​គំរាម​​​ធ្វើ​​​ឃាត​​​សមាជិក​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ឈ្មោះ​ សួន ចំរើន  និង  ឈ្មោះ ចាន់ពៅ​រ៉ូហ្ស៊េត ដែល​​​ជា​​​មន្ត្រីក្រុម​​​ប្រឹក្សា​​​សង្កាត់អូរចារ។

ឈ្មោះ រិទ្ធី ផាច បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រហ្វេសប៊ុក​​​របស់​​​កញ្ញា ចាន់ពៅរ៉ូហ្ស៊េត ថា “អូន​​​ឯង​​​កុំខ្លាំងពេក​​​ ប្រយ័ត្ន​​​ក្បាល​​​អូនឯង​​​ប្រហោង​​​ និង​​​កន្លែង​​​លក់​​​ទឹក​​​អំពៅ​​​ក្រោម​​​ដើម​​​ចាន់គិរីនឹង​​​ខ្ទេច​​​គ្មាន​​​កន្លែង​​​លក់​​​ទៀត​​​ ឈរមើល​​​នឹងមាន​​​តែ​​​​​​ម៉ែឪជីដូនជីតាង៉ែងនឹង​​​ឯង”។

ជន​​​នេះ​​​ក៏បាន​​​សរសេរ​​​សារ​​​គំរាម​​​កំហែង​​​ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​នៅ​​​លើ​​​ទំព័រ​​​​​​ហ្វេសប៊ុក​​​របស់​​​លោក សួន ចំរើន។

ដំបូង​​​ឡើយ​​​​​​លោកស្រី មូរ សុខហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​នៅគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បានទៅ​​​រារាំង​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ទាំង​​​នេះ​​​ដែលកំពុង​​​ធ្វើ​​​សកម្មភាព​​​ជីក​​​រក​​​កំណប់​​​មាស​​​អំឡុង​​​ពេល​​​​​​លោកស្រី​​​ធ្វើ​​​ដំណើរ​​​កាត់​​​តាម​​​ខេត្ត​​​នេះ​​​កាលពីថ្ងៃទី​​​៤ ខែឧសភា។

លោក ជា ជីវ មន្ត្រីក្រុម​​​ប្រឹក្សា​​​​​​ខេត្ត​​​បាត់​​​ដំបង​​​តំណាង​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រោយ​​​មក​​​សមាជិក​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​​មានជម្លោះ​​​ជាមួយ​​​លោក ចាន់ ម៉ាណៃ ប្រធានមន្ទីរ​​​សាធារណការ​​​ និង​​​ដឹកជញ្ជូន​​​ខេត្ត ដោយសារ​​​តែការ​​​ជីក​​​រក​​​កំណប់​​​នេះ​​​ ដែល​​​អាជ្ញាធរ​​​អះអាង​​​​​​ថា គ្រាន់តែ​​​ជាការ​​​ជីក​​​ដី​​​ដើម្បី​​​ជួស​​​ជុល​​​ស្ពាន​​​ប៉ុណ្ណោះ៕សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស