38 C
Phnom Penh

​​​សាលាដំបូង​ចេញ​​​ដីកា​​​ចាប់ខ្លួន​មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ដែល​​​ភ្ជង់​​​ក្បាល​​​អភិបាល​​​ស្រុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​អភិបាល​​​ស្រុក​​​កែវសីមា ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ សាលាដំបូង​​​ខេត្ត​​​មណ្ឌលគិរី បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​មន្ត្រីកង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ដែល​​​ដក​​​កាំភ្លើង​​​ភ្ជង់​​​ក្បាល​​​អភិបាល​​​ស្រុក​​​ម្នាក់​​​។

លោក ស៊ិន វ៉ាន់វុធ អភិបាល​​​ស្រុក​​​កែវ​​​សីមា បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់តាំង​​​ពីលោក​​​និង​​​អាជ្ញាធរ​​​ផ្សេង​​​ទៀត​​​បាន​​​ឃាត់​​​រថយន្ត​​​មួយគ្រឿង​​​ដែល​​​ផ្ទុក​​​ឈើ​​​ប្រណីត​​​រត់ពន្ធ​​​ខុស​​​ច្បាប់​​​នៅ​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូ​​ល​​​ថ្ងៃព្រហស្បតិ៍​​​ លោកក៏បាន​​​ទទួលការ​​​គំរាម​​​កំហែង​​​ដល់​​​ជីវិត​​​ពី​​​លោក ស៊ូ ម៉ារិទ្ធ ដែលពេល​​​នេះ​​​ត្រូវបាន​​​នគរ​​​បាល​​​តាម​​​ចាប់​​​ខ្លួន​​​។

លោក វ៉ាន់វុធ បានមាន​​​ប្រសាសន៍​​​ថា “គាត់​​​បាន​​​គំរាម​​​កំហែង​​​ខ្ញុំថា គាត់​​​មិន​​​ឲ្យ​​​ខ្ញុំ​​​រស់​​​នៅ​​​បាន​​​សុខ​​​ឡើយ”​​​។ លោក​​​បាន​​​បន្ថែម​​​ថា ” តុលាការ​​​បានចេញដីកា​​​មួយ​​​។ ប្រសិន​​​បើ​​​រក​​​ឃើញ​​​គាត់​​​ គាត់​​​នឹង​​​​​​ត្រូវ​​​ចាប់​​​ខ្លួន​​​”។

ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​បន្ទាប់ពី​​​ប្រតិបត្តិការ​​​ចម្រុះ​​​មួយ​​​ដោយ​​​នគរ​​​បាល​​​ កង​​​រាជ​​​អាវុធហត្ថ និង​​​មន្ត្រី​​​ខណ្ឌ​​​ព្រៃឈើ​​​បាន​​​​​​ឃាត់​​​រថយន្ត​​​ម៉ាក​​​ Lexus មួយ​​​គ្រឿង​​​​​​ដែល​​​ដឹកឈើ​​​នាង​​​នួន ចំនួន​​​១៦​​​កំណាត់​​​នៅលើ​​​ផ្លូវជាតិ​​​លេខ​​​៧៦​​​​​​ក្នុង​​​ស្រុក​​​កែវ​​​សីមា។ ក្រុម​​​មន្ត្រី​​​បាន​​​ដក​​យក​​​​សោ​រថយន្ត​​​នេះ​​​ ប៉ុន្តែ​​​រថយន្ត​​​ទី២​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​នោះ​។

លោក ម៉ារិទ្ធ បាន​​​ឈប់​​​រថយន្ត​​​ហើយ​​​ដើរ​​​សំដៅ​​​ទៅ​​​រក​​​លោក​​​អភិបាល​​​ស្រុក​​​ ទាញ​​​កាំភ្លើង​​​ភ្ជង់​​​ក្បាល​​​គាត់​​​ និ​​ង​​​ទារ​​​យក​​​សោ​​​ដែល​​​ដក​​​ហូត​​​។ មន្ត្រីផ្សេង​​​ទៀត​​​ស្ងាត់​​​ស្ងៀម​​​ ហើយ​​​លោក ម៉ារិទ្ធ បាន​​​ត្រឡប់ទៅ​​​កាន់​​​រថយន្ត​​​របស់​​​ខ្លួនវិញ​​​ ហើយ​​​បើករថយន្ត​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​នោះ៕ ប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស