38.8 C
Phnom Penh

នគរ​​​បាល​​​និយាយ​​​ថា មិន​​​មានការ​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​ម្នាក់​​​ដែល​​​បើករថយន្តបុក​​​ហើយ​​​រត់​​​នោះ​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​នឹង​​​មិន​​ធ្វើការ​​​​ចោទ​​​ប្រកាន់​​​លោក ឯក​​​ សុវណ្ណារ៉ា កូន​​​ប្រុស​​អតីត​​​ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​ ដែល​​​​​​កាល​​​ពីថ្ងៃ​​​ទី១២​​​ ខែ​​​មេសា​​​បាន​​​បើក​​​រថយន្ត​​​ លុច​​​សីុស បុក​​​​​​ម៉ូតូ​​​មួ​​​យ​​​គ្រឿង​​​ជិះគ្នា​​​បី​​​នាក់​​​​​​​​​ បណ្តាល​​​ឲ្យ​​​បុរ​​​សម្នាក់​​​ស្លាប់ និង​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវកាត់​​​ជើង​​​ឆ្វេង​​នោះទេ​​​។

​​​យោង​​​តាម​​​សមាជិក​​​ក្រុម​​​គ្រួសារ​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ដំបូង​​​​​​ពួក​​​គាត់​​​ទាម​​​ទារ​​​សំណង​​​៤.០០០ដុល្លារ​​នោះបាន​​​និយាយថា  ក្រុម​​​គ្រួសារ​​​លោក ដោក​​​ ម៉េង អាយុ​​​២៨​​​ឆ្នាំ ដែល​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បន្ទាប់​​ពី​​​គ្រោះថ្នាក់​​​នោះ ​​​ទទួល​​​បាន​​​ប្រាក់​​​ចំនួន​​​៤​​​លាន​​​រៀល​​​ពី​​​អ្នក​​​បើក​​​បរ​​​ឲ្យលោក​​​ សុវណ្ណារ៉ា​​​ ។ បុរស​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​បានកាត់​​​ជើងឆ្វេង​​​ទាំង​​​ពីរ​នាក់​​នោះ​​​ទទួល​​​បាន​​​សំណង​​​​​​២លាន​​​រៀល​​​។

លោក​​​ នឿ​​​ សុខន អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ខ្សាច់​​​កណ្តាល​​​ កន្លែង​​​ដែល​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​ឡើង​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​​​​បញ្ជូន​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទេ ពីព្រោះ​​​ភាគ​​​ី​​​ទាំង​​​ពីរ​​​​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​នៅ​​​ការិយាល័យ​​​របស់​​​យើង​​​កាល​​​ពី​​​ពីរ​​​សប្តាហ​​​៍​​​មុន​​​​​​រួច​​​ហើយ។

​​​លោក សុខន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក អ៊ាវ ចំរើន ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​ទទួល​​​យក​​​អនុសាសន៍​​​របស់​​​លោក​​​ ម៉ែន សុឃឿន អធិការ​​​នគរបាល​​​ស្រុក​​​​​​ ឲ្យ​​​លើក​​​លែងការ​​​ចោទ​​​ប្រកាន់​​​ករណី​​​នេះ។

លោក សុវណ្ណារ៉ា ដែល​​​ជា​​​មន្ត្រី​​​នគរបាល​​​ដែរ​​​​និយាយ​​​ថា លោក​​​បាន​​​ជួប​​​ជាមួយ​​​នគរ​​​បាល​​​​​​មូល​​​​​​ដ្ឋាន​​​ដើម្បី​​​ជម្រាបប្រាប់​​​ពួក​​​គាត់​​​ថា លោក​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នោះ​​​ទេ ដោយ​​​លោក​​​អះអាង​​​ថា នៅពេល​​​កើត​​​ហេតុ​​​លោក​​​មិន​​​នៅ​​​ក្នុង​​​រថ​​​​​​យន្ត​​​នោះ​​​ទេ​​​។ ​​​លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ឮថា អ្នក​​​បើក​​​បរ​​​​​​រថយន្តបាន​​​ដោះស្រាយ​​​បញ្ហា​​​ជា​​​មួយ​​​ក្រុម​​​គ្រួសា​​​រ​​​ជន​​​រងគ្រោះ​​​រួច​​​ហើយ​​​ ហើយ​​​ពួ​​​កគាត់​​​យល់​​​ព្រម​​​បញ្ចប់​​​បញ្ហា​​​នេះ​​​ហើយ​​​”។

លោក​​​ សុវណ្ណារ៉ា បាន​​​និយាយ​​​ថា ឥឡូវ​​​នេះ​​​លោក​​​ស្គាល់​​​ឈ្មោះ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​នោះ​​​ហើយ​​​ ពី​​​ព្រោះ​​​លោក​​​ជា​​​មិត្ត​​​ភក្តិ​​​​​​ផឹក​​​សីុ​​ជា​​​មួយ​​​គ្នា​​​។ ​​​លោក​​​ សុវណ្ណារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​ការ​​​ិយា​​​ល័យ​​​នគរបាល​​​រួច​​​ហើយ​​ហើយ​​​​​​បាន​​​ប្រាប់​​​ពួកគេ​​​ថា ខ្ញុំ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ទេ ពី​​​ព្រោះ​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ទៅ​​​មើល​​​​​​ហេតុការណ៍​​​នោះ​​​តែ​​​ប៉ុណ្ណោះ”។

លោក សុខន អធិការ​​​រង​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​អ្នក​​​បើក​​​បររថយន្ត​​​ឲ្យ​​​លោក​​​ សុវណ្ណារ៉ា​​​ ទេ​​​។

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យដឹង​​​ថា លោក សុវណ្ណារ៉ា និង​​​បុរស​​​មួ​​យ​​​ក្រុម​​​ទៀត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​ប្រាប់​​​នគរបាល​​​ថា ពួកគេ​​​នឹង​​​ ” ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​” បន្ទាប់​​​ពី​​​ប៉ះ​​​កង់​​​រថ​​​យន្ដដែលបែកដោយសារ​​​គ្រោះថ្នាក់នេះ​​​រួច។

យោង​​​តាម​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​បាន​​​ព្យាយាម​​​បើក​​​បុក​​​​​​មន្ត្រី​​​នគរ​​​បាល​​​​​​នៅ​​​ពេល​​​ដែល​​​បើក​​​រថយន្ត​​​ចេញ​​​នោះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា  ប៉ុន្តែនៅ​​​ពេល​​​ប៉ះ​​​កង់​​​រថយន្ត​​​រួច លោក សុវណ្ណារ៉ា និង​​​គូកន​​​របស់​​​ខ្លួន​​​បាន​​​ឡើង​​​ជិះ​​​រថយន្ត​​​ ហើយ​​​បើក​​​ចេញ​​​យ៉ាង​​​លឿន​​​។

លោក សំ លាង​​​ ជា​​​ជីតា​​​របស់​​​ ដោក​​​ ម៉េង​​​ បាន​​​និយាយ​​​ថា គ្រួសារ​​​របស់​​​លោក​​​គ្មាន​​​ជម្រើស​​​ក្រៅ​​​ពី​​​ទទួល​​​យក​​​ប្រាក់​​​១.០០០ដុល្លារ​​​ដើម្បី​​​ធ្វើ​​​បុណ្យ​​​សព​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​យល់​​​ថា ទឹក​​​ប្រាក់​​​៤លាន​​​រៀល​​​នេះ​​​មិន​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ទិញ​​​ជីវិត​​​មនុស្ស​​​បាន​​​ទេ​​​។ ប៉ុន្តែ ប្រសិន​​​បើ​​​យើង​​​នៅ​​​តែ​​​ទាម​​​ទារ​​​៤.០០០ដុល្លារ​​​នោះ​​​ យើង​​​ប្រាកដជា​​​មិន​​​ទទួល​​​បាន​​​អ្វី​​​សោះ​​​ឡើយ​​​ ពីព្រោះ​​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​និយាយ​​​ថា គាត់​​​អាច​​​ឲ្យ​​​បាន​​​តែ​​​ប៉ុណ្ណឹង”។

កាល​​​ពី​​​ខែ​​​សីហា ឆ្នាំ​​​២០០២​​​ លោក សុវណ្ណារ៉ា ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ពី​​​បទ​​​បាញ់​​​អង្គរ​​​ក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ម្នាក់​​​ស្លាប់​​​នៅ​​​ផ្លូវ​​​​​​ដ៏​​​មមាញឹក​​​មួយ​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​ដោយសារ​​​ស្រវឹង​​​ស្រា​​​។ ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ទទួល​​​បាន​​​សំណង​​​៣.០០០ដុល្លារ៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស