30 C
Phnom Penh

ផែនការ​​​ទេសចរណ៍​​​ដើម្បី​​​ទាក់​​​ទាញ​​​ទេសចរ​​​ចិន រង​​​ការគំរាម​​​កំហែង​​​ ខណៈ​​​ថៃ​​​មានចលាចល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ទេសចរណ៍​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពីម្សិលមិញថា ខណៈ​​​ដែល​​​វិស័យ​​​ទេសចរណ៍​​​ក្នុង​​​ប្រទេស​​​ថៃ​​​អន់​​​ថយ​​​ ចំពេល​​​មាន​​​​​​ស្ថាន​​​ភាព​​​ចលាចល​​​ផ្នែក​​​នយោបាយ​​​ដែល​​​ធ្វើ​​​ឲ្យចំ​​​នួន​​​ភ្ញៀវ​​​ទេសចរ​​​ចិន​​​ធ្លាក់​​​ចុះ​​​យ៉ាង​​​ខ្លាំ​​​ងនោះ​​​ កម្ពុជា​​​ត្រូវ​​​តែ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ឲ្យខ្លាំង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ការ​​​ខិតខំ​​​ប្រឹង​​​ប្រែ​​​ងរបស់​​​ខ្លួន​​​ ដើម្បី​​​ប្រែ​​​ក្លាយ​​​ប្រទេស​​​​​​នេះ​​​ឲ្យទៅ​​​ជា​​​កន្លែង​​​មាន​​​សុវត្ថិភាព​​​សម្រាប់​​​ភ្ញៀ​​​វ​​​ទេសច​​​រ​​​ចិន​​​ មិន​​​ត្រូវ​​​បានរារាំង​​​។ 

អំឡុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​ ទាំង​​​នៅ​​​ក្នុង​​​ប្រទេសថៃ​​​ និង​​​ប្រទេស​​​កម្ពុជាមាន​​​ការ​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​នូវ​​​ចំនួន​​​ភ្ញៀវ​​​ទេស​​​ចរ​​​មក​​​ពី​​​ប្រទេសចិន ដែល​​​ជាទី​​​ផ្សារ​​​ដ៏​​​ធំ​​​មួយ​​​សម្រាប់​​​បណ្តា​​​ប្រទេស​​​នៅ​​​អាស៊ី​​​អាគ្នេយ៍ និង​​​ដែល​​​ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ផែនការ​​ពង្រីក​​​វិស័យ​​​ទេស​​​ចរណ៍​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​។

របាយការណ៍​​​មួួយ​​​ដែល​​​ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីម្សិល​​​មិញ​​​ បង្ហាញ​​​ថា “ភ្ញៀវ​​​ទេសចរ​​​ចិន​​​ ដែល​​​កាន់​​​តែ​​​មាន​​​សារៈសំខាន់​​​​​​​​​ខ្លាំង​​​ឡើង​​​ៗ​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ​​​ទំនង​​​ជា​​​នឹង​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​”។

ខណៈ​​​ដែល​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ចិន​​​មក​​​ទស្សនា​​​នៅ​​​ប្រទេសកម្ពុជា​​​បាន​​​បន្ត​​​កើន​​​ឡើង​​​នៅ​​​ឆ្នាំ​​​នេះ​​​ កំណើន​​​យ៉ាង​​​ឆាប់រហ័ស​​​កាល​​​ពីឆ្នាំ​​​មុន​​​បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ ដោយ​​​ចំនួន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ចិន​​​នៅក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​កើន​​​ឡើង​​​តែ​​​១៨,២ភាគ​​​រយប៉ុណ្ណោះ ​​​បើ​​​ធៀប​​​នឹង​​​៥៥​​​ភាគ​​​រយអំឡុង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពីឆ្នាំ​​​២០១៣​​​។

កាល​​​ពីឆ្នាំ​​​មុន​​​ជន​​​ជាតិ​​​ចិន​​​ដែល​​​មក​​​ទស្សនា​​​ប្រទេស​​​កម្ពុជា​​​មាន​​​ចំនួន​​​ត្រឹម​​​តែ​​​ជាង​​​៤៦៣​​​.​០០០នាក់​​​ប៉ុណ្ណោះ​​​។ រដ្ឋាភិបាល​​​បាន​​​ដាក់​​​ចេញ​​​ផែនការ​​​ប្រកប​​​ដោយ​​​មហិច្ឆតា​​​ដើម្បី​​​ទាក់​​​ទាញ​​​​ភ្ញៀវ​​​ទេសចរ​​​ចិន​​​ឲ្យ​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​១,៣​​​លាន​​​នាក់​​​នៅ​​​ត្រឹម​​​ឆ្នាំ​​​២០១៨ ជាមួយ​​​នឹង​​​ការ​​​បង្កើន​​​យុទ្ធ​​​នាការ​​​ទីផ្សារ​​​ ការ​​​បង្កើន​​​ជើង​​​ហោះ​​​ហើ​​​រផ្ទាល់​​​ បូក​​​រួម​​​មគ្គុទេសដ៍​​​ទេសចរ​​​និយាយ​​​ភាសាចិន និង​​​តំបន់​​​ជន​​​ជាតិ​​​ចិន​​​រស់​​​​​​នៅ​​​ដែល​​​មាន​​​​​​ការ​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវការ​​​នៅតាម​​​ទីក្រុង​​​ដែល​​​មាន​​​ភ្ញៀវ​​​ទេសចរច្រើន​​​ផង​​​ដែរ​​​​​​។

ប៉ុន្តែ ជំនួស​​​ឲ្យការ​​​អស់​​​សង្ឃឹម​​​ដោយសារ​​​តែ​​​ស្ថាន​​​ភាព​​​​​​នៅក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​អន្តរជាតិ​​​បា​​​ន​​​ធ្លាក់​​​ចុះ​​​ចំនួន​​​៦​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​នេះ​​​ វិស័យ​​​សាធារណៈ​​​ និង​​​ឯកជន​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គួរ​​​តែ​​​ប្រើ​​​ប្រាស់​​​ស្ថាន​​​ភាព​​​នេះដើម្បី​​​ពង្រឹង​​​​​​កេរ្តិ៍​​​ឈ្មោះ​​​របស់កម្ពុជា​​​​​នៅ ក្នុង​​​ទី​​​ផ្សារ​​​ចិន​​​ ដែល​​​ជា​​​ទី​​​ផ្សារ​​​ដ៏​​​​​​សំខាន់​​​ នេះ​​​បើ​​​តាម​​​ប្រសាសន៍​​​របស់លោក នឹប សាមុត អគ្គ​​​នាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ទេសចរណ៍​​​នៃ​​​ក្រសួងទេសចរណ៍​​​​​​។

អំឡុ​​​ងកិច្ច​​​ពិភាក្សា​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា “ស្ថានភា​​​ពចលាចល​​​ផ្នែក​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​ជិត​​​ខាង​​​៖​​​ តើវា​​​មាន​​​ផល​​​ប៉ះពាល់​​​អ្វី​​​ខ្លះ​​​ដល់​​​វិស័យ​​​ទេសចរណ៍​​​កម្ពុជា​​​?” លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គួរ​​​តែ​​​ពង្រឹង​​​កិច្ច​​​សហ​​​ការ​​​របស់​​​យើង​​​ជាមួយ​​​​​​ក្រុមហ៊ុន​​​រៀប​​​ចំ​​​ដំណើរ​​​ទេសចរណ៍​​​ចិន​​​។ នេះ​​​គឺជា​​​ឱកាស​​​សម្រាប់​​​យើង​​​​​​បង្កើត​​​កញ្ចប់​​​ទេស​​​ចរណ៍​​​គួរ​​​ឲ្យទាក់​​​ទាញ​​ ដើម្បី​​​ទាក់​​​ទាញ​​​ប្រជា​​​ជន​​​ចិន”។

លោក នឹប សាមុត បាន​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន​​​រៀបចំ​​​ដំណើរ​​​ទេសចរណ៍​​​ និ​​​ងក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​នានា​​​ខិត​​​ខំប្រឹង​​​ប្រែង​​​រួម​​​គ្នា​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជាមួយ​​​បណ្តា​​​ក្រុមហ៊ុន​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​សិង្ហបុរី​​​ ដើម្បី ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​​​ភ្ញៀវ​​​ទេសចរ​​​អន្តរ​​​ជាតិ​​​ធ្វើ​​​ដំណើរ​​​វាង​​​ប្រទេស​​​ថៃ​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​មក​​​​​​កាន់​​​តំបន់នេះ។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ​​​”យើង​​​គួរ​​​តែ​​​ពង្រឹង​​​កិច្ច​​​សហ​​​ការ​​​ជាមួយ​​​បណ្តា​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​ដែល​​​យក​​​តម្លៃ​​​ទាប​​​ ហើយជំរុញ​​​ឲ្យ​​​​​​ក្រុមហ៊ុន​​​អាកាសចរណ៍​​​នានា​​​ផ្តល់​​​ជើង​​​ហោះ​​​ហើរ​​​ពិសេស​​​ដែល​​​ភ្ជាប់​​​ប្រទេស​​​កម្ពុជា​​​ផ្ទាល់​​​ទៅ​​​កាន់​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​ ដើម្បី​​​ឲ្យ​​​ភ្ញៀវ​​​ទេសចរ​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ជា​​​ផ្នែក​​​នៃ​​​​​​កញ្ចប់​​​ទេសចរណ៍​​​។ ប្រសិន​​​បើ​​​យើង​​​អាច​​​ទាក់​​​ទាញ​​​ជើង​​​ហោះ​​​ហើរ​​​ប្រភេទ​​​នេះ​​​បាន​​​ វា​​​នឹង​​​ជួយ​​​ដោះ​​​ស្រាយ​​​វិបត្តិ​​​នាពេល​​​អនាគត​​​”។

លោក ខែក​​​ នរិនដា ​​​ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​​​​នៅ​​​ក្រុម​​​ហ៊ុន​​​អាកាសយានដ្ឋាន​​កម្ពុជា​​​ (CambodiaAirport) បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លុប​​​ជើង​​​ហោះ​​​ហើរ​​​ពីក្រុង​​​បាង​​​កក ​​​មក​​​កាន់​​​អាកាសយាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ និ​​​ងអាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​សៀម​​​រាប​​​ បាន​​​កើ​​​ន​​​ឡើង​​​ចាប់​​​តាំង​​​ពីខែ​​​មីនា​​​មក​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា ទាំង​​​ក្រុមហ៊ុន​​​បាងកក​​​ អ៊ែរ​​​វ៉ែ និង​​​ក្រុម​​​ហ៊ុន ខេមបូឌា អង្គរអ៊ែរ​​​ បាន​​​រាយការណ៍​​​ថា “មាន​​​ភ្ញៀវ​​​ជិះ​​​តិច​​​”។

លោក​​​ ធួន​​​ សីុ​​​ណាន ប្រធាន​​​សមាគម​​​ទេសចរណ៍​​​អាស៊ី​​​ប៉ាសីុ​​​ហ្វិក​​​ ហៅ​​​កាត់​​​ថា ប៉ាតា បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​ភ្ញៀវ​​​ទេសចរ​​​ចំនួន​​​៣៥​​​ភាគ​​​រយ​​​ដែល​​​មក​​ទស្សនាកម្ពុជា​​​ឆ្លង​​​កាត់​​​តាម​​​ក្រុង​​​បាង​​​កក​​​ក្តី ក៏​​​លោក​​​មាន​​​សុទិដ្ឋិនិយម​​​ថា វា​​​ជា​​​រឿង​​​ងាយ​​​ស្រួល​​​ក្នុងការ​​​ជំរុញ​​​ឲ្យ​​​ភ្ញៀវ​​​ទេស​​​ចរ​​​បង្វែរ​​​ផ្លូវ​​​ធ្វើ​​​ដំណើរ​​​របស់​​​ពួកគេ​​​។  លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ភ្នាក់​​​ងារ​​​ទេសចរ​​​គួរ​​​តែ​​​ឆក់​​​យក​​​ឱ​​​កាស​​​នេះ​​​បញ្ចុះ​​​បញ្ចូល​​​​​​ដៃ​​​គូ​​​​​​របស់​​​ខ្លួន​​​ឲ្យ​​​ណែ​​​នាំ​​​​​​ភ្ញៀវ​​​របស់​​​ពួកគេ​​​ឲ្យ​​​មក​​​ទស្សនា​​​កម្ពុជា​​​ ឆ្លង​​​កាត់​​​តាម​​​ប្រទេស​​​ផ្សេង​​​ៗ​​​ក្រៅ​​​ពី​​​ប្រទេស​​​ថៃ​​​”។

ប៉ុន្តែ លោក​​​  ចូណាថាន់ បន (JonathanBond) អ្នក​​​គ្រប់​​​គ្រងទូទៅ​​​ផ្នែក​​​លក់​​​ និ​​​ងផ្នែក​​​ទី​​​ផ្សារ​​​នៃ​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​ CenterforAsia-Pacific Aviation ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​សីុ​​​ដនី​​​ បានមាន​​​ប្រសាសន៍ថា ការ​​​បញ្ចុះ​​​បញ្ចូ​​​លឲ្យ​​​ភ្ញៀវ​​​ទេសចរ​​​ចៀសវាង​​​ប្រទេស​​​ថៃ​​​នៅពេល​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​កម្ពុជា​​​នោះ​​​ គឺ​​​មាន​​​មហិច្ឆតា​​​ពេក​​​ហើយ​​​។  លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “បាង​​​កក​​​ គឺជា​​​ចំណុច​​​ឆ្លង​​​កាត់​​​ដ៏សំខាន់​​​ ដូច្នេះ​​​កុំ​​​អាល​​​លុប​​​វា​​​ចោល​​​អី​​​ នៅ​​​ពេល​​​មាន​​​រឿង​​​អាក្រក់​​​កើត​​​ឡើង​​​។ អ្នក​​​ត្រូវ​​​រង់​​​ចាំ​​​មើលវា​​​​​​សិន​​​ថា តើ​​​ផល​​​ប៉ះ​​​ពាល់​​​ជាអ្វី​​​”៕ សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស