38.8 C
Phnom Penh

វីអូឌី​ប្តឹង​ពីការ​វាយ​ដំ​អ្នក​យក​ព័ត៌មាន​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ​​​វិទ្យុ​​​សំឡេង​​​ប្រជាធិបតេយ្យ​​​ (វីអូឌី) បាន​​​ដាក់​​​ពាក្យបណ្ដឹង​​​ប្ដឹង​​​លោក​​​ ប៉ា សុជាតិវង្ស អភិបាល​​​រាជធានីភ្នំពេញ​​​ និង​​​មន្ត្រី​​​ខណ្ឌ​​​ដូនពេញ​​​ពីររូបទៀត​​​ ពីបទ​​​វាយ​​​ដំ​​​អ្នក​​​​​​យក​​​ព័ត៌មាន​​​របស់​​​ខ្លួន​​​ម្នាក់​​​នៅ​​​ជិត​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ ខែ​​​ឧសភា។

ពាក្យ​​​បណ្ដឹង​​​នេះ​​​ គឺ​​​ប្ដឹង​​​លោក​​​ ប៉ា សុជាតិវង្ស ព្រម​​​ទាំង​​​លោក​​​ សុខ សម្បត្តិ​​​ អភិបាល​​​ខណ្ឌ​​​ដូនពេញ​​​ និង​​​លោក​​​ សុខ​​​ ពេញ​​​វុធ​​​ អភិបាល​​​រង​​​ ទាមទារ​​​ឲ្យ​ផ្តល់សំណង​​​ចំនួន​​​៣០.០០០​​​ដុល្លារ​​ដល់​​​លោក​​​ ឡាយ សាមាន​​​ ដែល​​​បាន​​​រង​​​របួស​​​ដោយ​​​សារ​​​ស្នាដៃ​​​កម្លាំង​​​សន្ដិសុខ​​​ខណ្ឌ​​​ដូនពេញ។របួស​​​ទាំង​​​នោះ​​​រួម​​​មាន​​​ការ​បាក់​​​ឆ្អឹង​​​ថ្ពាល់ ដែល​​​ត្រូវ​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរពេទ្យ​​​បំរុង​​​រ៉ាដ ក្នុង​​​ទីក្រុង​​​បាងកក។

លោក ប៉ា ងួនទៀង នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​កម្ពុជាដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ឯករាជ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ប្រទេស​​​របស់​​​យើង​​​មិន​​​គួរ​​​ជា​​​ឋានសួគ៌​​​សម្រាប់​​​ជន​​​សង្ស័យ​​​ទេ។ ខ្ញុំ​​​ជឿថា កម្លាំង​​​សន្ដិសុខ​​​ស្ថិត​​​ក្រោម​​​​​​​​​បញ្ជា​​​សាលា​​​រាជធានី​​​”។

លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជធានី​​​បាន​​​ព្រមាន​​​ថា វីអូឌី ត្រូវ​​​តែ​​​បង្ហាញ​​​ភ័ស្តុតាងថា អភិបាល​​​ខណ្ឌ និង​​​អភិបាល​​​ក្រុង​​​ ជាអ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​ធ្វើឲ្យ​លោក​ឡាយ សាមាន​ របួស​​​។ លោក​​​ ឡុង​​​ ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ ប៉ុន្តែ​​​ប្រសិន​​​បើ​​​តុលាការ​​​សាកសួរ ​​​ថាតើ​​​ពួក​​​គេ​​​មាន​​​ភ័ស្ដុតាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញ​​​ឬ​​​អត់​​​នោះ​​​  ប្រហែល​​​ជា​​​យើង​​​នឹង​​​ត្រូវ​​​ប្ដឹង​​​បក​​​ពួក​​​គេ​​​វិញ៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស