42.2 C
Phnom Penh

​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ពីរនាក់​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​លើកឡើង​កាលពី​ម្សិលមិញថា ស្ត្រី​ខ្មែរ​ពីរនាក់​ដែលត្រូវបាន​ជួញដូរ​ទៅធ្វើការ​ជា​ស្ត្រី​បម្រើការ​តាមផ្ទះក្នុង​ប្រទេស​ម៉ាឡេ​ស៊ីនោះ នឹងត្រូវ​បញ្ជូន​មក​ប្រទេស​កម្ពុជាវិញនៅ​ថ្ងៃអង្គារ​បន្ទាប់ពី​អាជ្ញាធរ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី​​បាន​ជួយ​សង្គ្រោះ​ពួកគេ​ពី​ការ​រំលោភបំពាន​របស់និយោជក​។

បើទោះជាព័ត៌មាន​លម្អិតស្តីពី​ការ​ជួញដូរ​ពួកគេ​និង​ទំហំនៃការ​រំលោភបំពាន​មិន​ទាន់ដឹង​ក៏ដោយ ក៏​លោក កុយ គួង បាន​មាន​ប្រសាសន៍ថា ស្ត្រីទាំង​ពីរនាក់ឈ្មោះ សៀម ស្រីង៉ាម មកពីខេត្ត​កំពង់ចាម និង​ ឆយ រុនផែន មកពី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​ពីសប្តាហ៍មុន ហើយ​ត្រូវ​​បាន​បញ្ជូន​មក​កាន់ស្ថាន​ទូត​​កម្ពុជា​ប្រចាំ​ទីក្រុង​គូឡាឡាំពួ។​​ លោក​បាន​មានប្រសាសន៍ថា “​អាជ្ញាធរ​ម៉ាឡេស៊ីបាន​ជួយ​សង្គ្រោះ​ពួកគេ​ទាំងពីរនាក់​​​ ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​ក្រុមមន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី”។

លោក​បានបន្ថែម​ថា អង្គការ​អន្ត​រជាតិ​ទេសន្ត​រប្រវេសន៍នឹង​ជួយ​រៀប​ចំ​ឲ្យ​ស្ត្រី​ទាំង​ពីរនាក់​នេះ​ធ្វើ​ដំណើរតាម​យន្តហោះ​មក​ប្រទេស​កម្ពុជាវិញ។ លោក កុយ គួង បាន​មាន​ប្រសាសន៍ថា “ពួកគេ​នឹង​ត្រូវ​បញ្ជូន​មក​វិញ​នៅ​ម៉ោង​១០និង​៣០នាទី​ព្រឹកថ្ងៃអង្គារ​”។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញបម្រាម​ហាមមិន​ឲ្យ​បញ្ជូន​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ទៅប្រទេសម៉ាឡេស៊ីកាលពី​ខែតុលា ឆ្នាំ​២០១១​បន្ទាប់ពី​​មាន​របាយការ​ណ៍កើនឡើង​ស្តីពីការ​រំលោភ​បំពាន​ស្ត្រីបម្រើការ​តាមផ្ទះ និង​ការ​កេងប្រវ័ញ្ចនៅក្នុង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ និង​ដោយ​ស្នាដៃនិយោជក​របស់ខ្លួន។ រដ្ឋា​ភិបាល​កម្ពុជានិង​ម៉ាឡេស៊ីរំពឹង​ថា នឹង​ចុះហត្ថលេខា លើ​អនុស្សរណៈនៃការ​យោគ​យល់​គ្នា​នៅ​ខែនេះ​ដោយ​អនុញ្ញាត​​ឲ្យបញ្ជូន​ពួកគេ​ត្រឡប់មក​វិញ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស