39.4 C
Phnom Penh

អ្នក​កាសែត​ម្នាក់ត្រូវបាន​គំរាមសម្លាប់បន្ទាប់ពី​សរសេរអត្ថបទពាក់ព័ន្ធការ​កាប់ឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រីតុលាការ​​​បាន​​​បញ្ជាក់​​​កាលពីម្សិលមិញ​​​ថា អ្នក​​​កាសែត​​​ម្នាក់​​​បានដាក់ពាក្យបណ្ដឹង​​​ទៅ​សាលា​​​ដំបូង​​​ខេត្តពោធិ៍សាត់ ចោទ​​​ប្រកាន់​​​ថា ទាហាន​​​ម្នាក់​​​បាន​​​គំរាម​​​សម្លាប់គាត់​​​កាលពី​​​ថ្ងៃ​​​អាទិត្យ បន្ទាប់ពីគាត់​​​បាន​​​សរសេរ​​​អត្ថបទ​​​ជាច្រើន​​​​ភ្ជាប់ទាហាន​​​រូប​​​នេះ​​​ទៅ​​​នឹង​​​កា​​​រ​​​ជួញដូរ​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​។ ទាំង​​​កង​​​យោធពល​​​ខេមរភូមិន្ទ និង​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​នឹង​​​ស៊ើប​​​អង្កេត​​​ករណីនេះ​​​។

លោក សាក់ រុំ អ្នក​​​យកព័ត៌មាន​​​ឲ្យ​​​កាសែត​​​ការពិតជាកាសែត​​​ក្នុង​​​ស្រុក​​​ នៅ​​ស្រុក​​​ភ្នំក្រវាញ​​​ ដែល​​​លោក​​​ក៏បាន​​​សរសេរ​​​ព័ត៌មាន​​​​ឲ្យ​​​កាសែត​​​នគរ​​​វត្ត​​​ផង​​​ដែរ​​​ បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​បានដាក់ពាក្យ​​​បណ្ដឹង​​​កាលពីថ្ងៃច័ន្ទ។

លោក សាក់ រុំ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ នៅម៉ោង​​​៨​​​និង​​​៥នាទីយប់​​​ថ្ងៃ​​​អាទិត្យ លោក​សួស ទូច និង​​​បុរស​​​បួន​​​នាក់​​​ទៀត​​​ស្លៀក​​​ពាក់ស៊ីវិល​​​បាន​​​​ម​​​ក​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ ហើយ​​​បាន​​​គំរាម​​​សម្លាប់​​​ខ្ញុំ​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​បន្ត​​​សរសេរ​​​អត្ថបទ​​​អំពី​​​ការ​​​ជួញដូរ​​​ឈើ​​​ប្រណីត​​​របស់​​​ពួកគេ​​​ទៀត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” លោក សួស ទូច បាន​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​​​​ប្រុង​​​ប្រយ័ត្ន​ចំពោះ​​សេចក្ដី​​​រាយការណ៍​​​របស់ខ្ញុំ ពីព្រោះពីមុន​​​ខ្ញុំធ្លាប់រាយការណ៍ពី​​​សកម្មភាព​​​​​​​ជួញដូរ​​​ឈើ​​​ប្រណីត​របស់​​​ពួកគេ​​​ និង​ចែក​​​រំលែក​​​អត្ថបទ​​​មួយ​ចំនួន​ឲ្យ​​​កាសែត​​​នគរ​​​វត្ត​​​ផង​​​ដែរ”។ លោក​​​បាន​​​បន្ថែម​​​ថា​ទាហាន​​​រូប​​​នេះ​​​មាន​​​កំាភ្លើង​​​ក្នុង​​​ដៃ​​​។

លោក នាក់ សុវណ្ណ ក្រឡាបញ្ជី​​​របស់​​​លោក​​​ តន់ សីហតេជះ ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត បាន​​​បញ្ជាក់​​​ថា ពួកគាត់​​​បាន​ទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះហើយ​​​ ហើយ​​​នឹង​​​ ” បញ្ជូន​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ទៅ​​​ព្រះរាជអាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ស៊ើបអង្កេត​​​នៅ​​​ចុង​​​សប្ដាហ៍​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ” ពាក្យ​​​បណ្ដឹង​​​នេះ​​​ចោទ​​​ប្រកាន់ទាហាន​​​រូប​​​នេះ​​​ពីបទ​​​ប្រមាថ​​​ជា​​​សាធារណៈ​​​ ដោយ​​​ធ្វើការ​​​គំរាម​​​សម្លាប់​​​ ហើយ​​​ចូ​​​ល​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត”។

លោក សួស​​​ ទូច មិន​​​អាច​​​ទាក់​​​ទង​​​សុំអត្ថាធិប្បាយ​​​បានទេ​​​ ហើយ​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​បាន​​​និយាយ​​​ថា ពួកគេ​​​បាន​​​ដឹ​​​ង​​​ពីករណីនេះ​​​ហើយ និង​​​កំពុង​​​ធ្វើការ​​​ស៊ើបអង្កេត​​​។

លោកឧត្តម​​​សេនីយ៍ត្រី ឈុំ សេងហ៊ន នាយ​​​សេនាធិការ​​​កងពលតូច​​អន្តរាគមន៍​​​លេខ​​​១៤ នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​នឹង​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​ប្រសិន​​​បើតុលាការ​​​កោះហៅ​​​គាត់”។

លោក​​​បាន​​​បន្ថែម​​​ថា ” យើង​​​មិន​​​ដឹង​​​ថា តើគាត់​​​ជា​​​អ្នក​​​ជួញដូរ​​ឈើ​​​ប្រណីត​​​មែន ឬមិនមែន​​​ឡើយ ប៉ុន្តែ​​​គាត់​​​មិន​​​អាច​​​គំរាម​​​សម្លាប់អ្នក​កាសែត​​​​​​ទេ”។

លោក​​​ឧត្ត​​​ម​​​សេនីយ៍ទោ គឹម សេងង៉ុន មេបញ្ជាការ​​​ក​​​ងពល​​​តូច​​​អន្តរាគមន៍លេខ​​​១៤​​​នៃកង​​​យោធពល​​​ខេមរភូមិន្ទ​​​ បានមាន​​​ប្រសាសន៍​​​ថា លោក សួស ទូច នឹង​​​ត្រូវ​​​កោះហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​ថ្ងៃនេះ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ខ្ញុំនឹង​​​សាក​​​សួរ​​​ពីមូលហេតុ​​​ដែល​​សេចក្តី​​​រាយការណ៍​​​នោះ​​​​​​ចោទ​​​ប្រកាន់​​គាត់ [ពីបទ​​​ជួញដូរ] និង​​​សួរ​​​គាត់​​​ពីមូល​​​ហេតុ​​​ដែល​​​គាត់​​​មាន​​​កំាភ្លើង​​​” នៅពេលគាត់​​​និយាយ​​​ជាមួយ​​​អ្នក​​​យ​​​កព័ត៌មាន​​​។ ខ្ញុំនឹង​​​មិន​​​លម្អៀង​​​ទេ។ ប្រសិ​​​ន​​​បើគាត់​​​បាន​​​ប្រព្រឹត្ត​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់មែន​​​ គាត់​​​ត្រូវ​​​ប្រឈម​​​មុខ​​​ផ្លូវ​​​ច្បាប់​​​”។

អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​អាដហុក​​​ បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​ក៏នឹង​​​ស៊ើប​​​អង្កេត​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ដែរ។ លោក ហួង សុធា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​​​ជាការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​ធ្ងន់ធ្ងរ ពីព្រោះ​​​អ្នក​​​កាសែត​​​ឬ​​​ប្រជា​​​ពល​​​រដ្ឋ​​​គួរ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រាយការណ៍អំពីព័ត៌មានពិត”។

នៅឆ្នាំនេះ​​​មាន​​​ករណី​​​គំរាម​​អ្នក​​​កាសែត​​​ជាច្រើន​​ដែល​​​សរសេរ​អត្ថបទអំពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។ កាលពីខែមេសា ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​ការណ៍​​​សម្ដែង​​​​​កង្វល់​​​ជុំវិញ​​​ករណីអ្នក​​​កាសែត​​​បីនាក់​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ ពោធិ៍សាត់​​​និង​​​ខេត្ត​​​កំពង់ចាម ដែល​​​ត្រូវ​​​​​​បាន​​​យាយី​​​នៅពេល​​​យក​​​ព័ត៌មាន​​​អំពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​៕ សារុន​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស