30.4 C
Phnom Penh

ព្រះ​អង្គ​ម្ចាស់​នរោត្តម រណប្ញទ្ធិ អំពាវនាវ​ឲ្យ​យុវជន​គាំទ្រ​គណបក្ស​ថ្មី​របស់​ព្រះ​អង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កាល​​​ពីម្សិលមិញ ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ព្រះជន្ម​​​៧០​​​វស្សា​​​បាន​​​អំពាវ​​​នា​​​វ​​ឲ្យ​​​យុវជន​​​ប្រហែល​​​៣០០នាក់ ផ្សព្វ​​​ផ្សាយ​​​អំពី​​​គណបក្ស សង្គម រាស្ត្រ  រាជាធិបតេយ្យ ដែលជា​គណបក្ស​ថ្មី​របស់​ព្រះអង្គ​​​ ​​​ដោយ​​​សន្យា​​​បង្កើត​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​ច្រើន​​​​​ ប្រសិន​​​បើ​​​គណបក្ស​​​ព្រះ​​​អង្គ​​​បាន​​​ឡើង​​​កាន់​​​អំណា​​​ច​​​នៅក្នុងការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ក្រោយ​​​។

នៅ​​​ឯពិធី​​​នៅ​​​សណ្ឋាគារ​​​សាន់​​​វេ ក្នុង​​​ទីក្រុង​​​ភ្នំពេញ ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ  បាន​​​កត់​សម្គាល់ពីការ​​​វិល​​ត្រឡប់​​​នាពេល​​​ថ្មីៗ​​​នេះ​​​របស់​​​កម្មករ​​​កម្ពុជា​​​រាប់​​​មឺុន​​​នាក់​​​មក​ពី​ប្រទេស​ថៃ​ដែល​​​បាន​​​ទៅ​​​រក​​​ការ​​​ងារ​​​​ប្រាក់​​​ឈ្នួល​​​ខ្ពស់​​​​នៅ​ទីនោះ។

ព្រះ​​​អង្គ​​​បាន​​​ប្រាប់​​​យុវជន​​​រាប់​​​រយ​​​នាក់​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​ ដែល​​​ត្រូវ​​​បាន​​​ផ្តល់​​​ការ​​​ដឹក​​​ជញ្ជូន​​​ អាហារ​​​ថ្ងៃ​​​ត្រង់​​​ និង​​​អំណោយ​​​ជា​​​ថវិកា​​​បន្តិច​​​បន្តួច​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ពិធី​​​នេះ​​​ថា ” ការ​​​អត​​​់​​​ការងារ​​​ធ្វើ​​​គឺ​​​ជា​​​រឿងអយុត្តិធម៌​​​។យើង​​​ត្រូវ​​​រួម​​​គ្នា​​​ដោះស្រាយ​​​បញ្ហា​​​នេះ”។ ព្រះ​​​អង្គ​​​បាន​​​មាន​​​បន្ទូល​​​ថា ” ខ្ញុំ​​​គិត​​​ថា ការងារ​​​សំខាន់​​​ណាស់​​​សម្រាប់​​​យុវជ​​​ន​​​”​​​។

ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ​​​ក៏​បាន​​​សន្យា​​​ដែរ​​​ថា ប្រសិន​​​បើ​​​ព្រះ​​​អង្គ​​​មិន​​​បាន​​​ឈ្នះ​​​ឆ្នោត​​​​​​លើក​​​ក្រោយ​​​នេះ​​​ទេ​​​ ព្រះ​​​អង្គ​​​នឹ​​​ង​​​មិន​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ណា​​​មួ​​​យ​​​ឡើយ​​​។ ព្រះ​​​អង្គ​​​បាន​​​មា​​​ន​​​ព្រះ​​​បន្ទូល​​​ថា ” គោល​​​ការណ៍​​​សំខាន់​​​របស់​​​ខ្ញុំ​​​គឺ​​​រាជា​​​និយម​​​ និង​​​ជាតិ​​​និយម​​​ ហើយ​​​ខ្ញុំ​​​នឹង​​​មិន​ចូល​​​រួ​​​ម​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​ជនកម្ពុជា​​​ ឬគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​ ប្រសិន​​​បើ​​​ខ្ញុ​​​ំ​​​មិន​​​ឈ្នះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៨​​​ទេ​​​”។

យុវជន​​​ដែល​​​បាន​​​ចូល​​​រួម​​​ពិធី​​​នេះ​​​បាន​​​និយាយ​​​ថា ពួកគេ​​​ជឿ​​​លើ​​​បន្ទូល​​​​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ដែល​​​មាន​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​ និង​​​មាន​​​ការ​​​បញ្ចាំង​​​​​​ស្លាយ​​​ បង្ហាញ​​​ពី​​​ការ​​​ចូល​​​រួ​​​ម​របស់​​ព្រះ​​​អង្គ​​​នៅក្នុង​​​ចលនា​​​នយោបាយ​រាជានិយម​​​ដែល​​​ដឹក​​​នាំ​ដោយ​​​ព្រះ​​​បិតា​​​ព្រះ​​​អង្គ​​​គឺ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​​​​ នរោត្តម​​​ សីហនុ។

ប្អូន​​​ស្រី​​​ ឡាយ​​​ អេង​​​ អាយុ​​​១៧​​​ឆ្នាំ មក​​​ពី​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​និយាយ​​​ថា ប្អូន​​​មក​​​ចូល​​​រួម​​​ពិធី​​​នេះតាម​សំណើពី​​​ជីតា​​​របស់​​​ប្អូន​​​ ប៉ុន្តែ​​​ចូល​​​ចិត្ត​​​អ្វី​​​ដែល​​​ប្អូន​​​​​​បាន​​​ឮពី​​​ព្រះអង្គ។ ប្អូនស្រី​​​បាន​​​និយាយ​​​ថា ” យើង​​​គិត​​​ថា​​​​​​ ព្រះ​​​អង្គ​​​គឺ​​​ជា​​​មេដឹក​​​នាំ​​​ល្អ​​​ ហើយ​​​យើង​​​សង្ឃឹម​​​ថាព្រះ​​​អង្គ​​​អាច​​​ជួយ​​​អ្នក​​​ក្រ​​​បាន​​​”។

ប្អូន​ស្រី ឡែន គឹម​​​ច័ន្ទ​​​លីដា អាយុ​​​២៦​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា  ប្អូនពិចារណា​អំ​ពី​​ព្រះរាជ​បន្ទូល​​របស់​​​​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ដែល​​​ថា ប្រសិន​​​បើ​​​មិនមាន​​​ការ​​​ចូល​​​រួម​​​ពី​ព្រះ​​រាជ​វង្សានុវង្ស​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទីក្រុង​​​បា៉រីស​​​ឆ្នាំ​​​១៩៩១​​​ទេ ​​​ក៏​​​មិន​​​មាន​​​កម្ពុជា​​​សម័យ​​​ទំនើ​​​ប​​​នេះដែរ។ ប្អូន​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​មើល​​​ព្រះ​​​អង្គម្ចាស់​​​ នរោត្តម​​​ រណប្ញទ្ធិ ​​​នៅ​​ព្រឹក​​​នេះ​​​។ ព្រះអង្គ​​​មាន​​​ព្រះជន្មច្រើនហើយ​​​ និង​​​មាន​​​ព្រះរាជ​​​បន្ទូល​​​យូរ​​​។ ប៉ុន្តែ ព្រះ​​​អង្គ​​​បាន​​​អំពាវ​​​នាវ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ឲ្យ​​​យុវជន​​​ចូល​​​រួម​​​ជាមួយ​​​ព្រះ​​​អង្គ​​​ដើម្បី​​​ការពារ​​​ប្រទេស​​​ជាតិ​​​៕ គឹមហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស