28.5 C
Phnom Penh

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំណត់​តម្លៃសំបុត្រ​​ចូល​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​​ទួលស្លែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះជា​ជនបរទេស​​បាន​បង់​ថ្លៃ​​​ចូល​ទស្សនា​​សារមន្ទីរ​​ទួល​ស្លែង​ក្នុងរាជធានីភ្នំពេញ​ជា​យូរ​មកហើយ​ក៏ដោយ ក៏ក្រសួង​​វប្បធម៌​និង​វិចិត្រសិល្បៈ​​បាន​ប្រកាស​​ថា ថ្លៃ​​​ចូល​ទស្សនា​​​ពន្ធ​នាគារ​​ខ្មែរក្រហម​​ដ៏​ឃោរឃៅ​​ដោយ​មិន​​​គិតថ្លៃ​​​ ត្រូវ​​​បាន​បញ្ចប់ហើយ​​​ ហើយពេល​នេះ​​នឹង​ត្រូវបង់​​៣ដុល្លារ។

យោងតាមប្រកាសមួយ​ចុះ​​ថ្ងៃ​ទី​១០ ខែ​មិថុនា និង​ចុះ​ហត្ថលេខា​ដោយ​លោកស្រី ភឿង សកណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ​​​បាន​ឲ្យដឹងថា “ជនបរទេស​ចាប់ពីអាយុ​១៨​ឆ្នាំ​ឡើងទៅ​ត្រូវតែ​ទិញ​សំបុត្រ​ចូល​​ទស្សនា​មាន​តម្លៃ​៣ដុល្លារ​​សម្រាប់​មនុស្សម្នាក់​” ចាប់​ពីថ្ងៃ​ទី១​ខែ​សីហា​តទៅ។ ប្រកាសនេះ​មាន​ខ្លឹមសារថា ​អ្នក​ស្រាវ​ជ្រាវ​ សិស្សនិស្សិត​និង​គណៈប្រតិភូ​បរទេស​​រួមទាំង​​​ជនជាតិ​ខ្មែរ​ផងដែរ​​​នឹង​​ត្រូ​វ​លើកលែង​។

ប្រកាសនេះ​​ក៏សំដៅដល់​​សេចក្តីប្រកាស​​ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា​ដែលគេមិន​បាន​ឃើញ​កន្លងមក​​​​​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​​ផងដែរ ដែល​ដំបូង​​​ដាក់​​​ចេញ​​​តម្លៃសំបុត្រចូល​ទស្សនា​ផ្លូវការ​ និង​កែ​​​ប្រែ​​​​ប្រកាស​​​ចុះ​​​ខែ​ធ្នូ​ឆ្នាំ​២០១២ ដែល​​​មាន​ខ្លឹម​​​សារ​​​ថា ភ្ញៀវ​ទេសចរ​និង​​​ជនបរទេស​​អាច​ចូល​ទស្សនា​​សារមន្ទីរ​ដោយ​​​មិន​ចាំបាច់​”បង់ថ្លៃ”។

បេឡាករ​​​ម្នាក់​នៅ​សារមន្ទីរនេះ​​​កាល​ពីម្សិលមិញ​​បាន​ឲ្យដឹងថា ជនបរទេស​តម្រូវ​បង់​​២ដុល្លារ​សម្រាប់ការ​ចូលទស្សនា​ នៅ​​​ពេល​​​​ខ្លួន​​បាន​អាប់​១៨ដុល្លារឲ្យទៅ​ភ្ញៀវ​ទេសចរ​ម្នាក់​​​ដែល​ឲ្យ​ប្រាក់​២០​ដុល្លារ​ ដើម្បី​ចូល​ទៅក្នុង​​សារមន្ទីរ។ លោក ប៊ូ ម៉េង ​​ជាអ្នក​រួច​ផុត​ពីពន្ធនា​គារ​​នេះ​​​ក៏បានមាន​ប្រសាសន៍ថា ភ្ញៀវទេស​ចរ​ត្រូវបាន​យក​ថ្លៃ​ចូលទស្សនា​ ប៉ុន្តែ​តម្លៃ​៣ដុល្លារ​ទេ​​ដូចឆ្នាំ​២០០៣​​ដែរ ​នៅពេល​​គាត់​បាន​វិល​ត្រឡប់​មកកាន់​​សារមន្ទីរ​វិញ​​ដើម្បី​សង់តូប​លក់​សៀវភៅ​។ លោកបានមាន​ប្រសាសន៍ថា “តាម​ខ្ញុំ​យល់ ប្រាក់​ចំណូល​​ពីការ​លក់​សំបុត្រ​ត្រូវ​បាន​ប្រើ​សម្រាប់​​ការ​កែលម្អអគារ​​ចាស់​ទ្រុឌ​ទ្រោម​ និង​សង់​បង្គន់​។ គ្មាន​​ភ្ញៀវទេសចរបរទេស​ណា​​​អាច​ចូល​ទស្សនា​​ទួលស្លែង​ដោយមិន​បង់លុយ​នោះ​ទេ​”។

លោក ឆាយ វិសិដ្ឋ នាយក​​សារមន្ទីរ​​ទួលស្លែង​ ដែល​​ទើប​នឹង​តែង​តាំង​ថ្មី​​មិនអាច​​​ទាក់​ទង​សុំ​​​ការ​​អត្ថា​​​ធិប្បាយបាន​​​​​នោះ​​​ទេ​ ប៉ុន្តែ​លោក គង់ វីរៈ ប្រធាន​នាយក​ដ្ឋាន​​​​គ្រប់​​​គ្រង​​​សារមន្ទីរ​ទួល​​​ស្លែង​​​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​​ ​បានមាន​ប្រសាសន៍ថា តម្លៃ​បច្ចុប្បន្ន​មិនផ្លូវការ​​​ទេ។ លោក​​​បាន​លើកឡើងថា ” កន្លងមក គ្មានការលក់​សំបុត្រផ្លូវការ​​ទេ​ វាគ្រាន់​​តែ​​ជា​​​រូប​​​ភាព​​​​បរិច្ចាគ​ដោយ​ស្ម័គ្រ​ចិត្ត​ប៉ុណ្ណោះ​​”។

លោក វីរៈ បានមាន​ប្រសាសន៍ថា ​”ការ​​បរិច្ចាគ​បែបនេះ ​​ពិត​​ជាមានការ​​​ពិបាក​​ក្នុងការ​​គ្រប់​គ្រង​​ណាស់​​​ ជា​ពិសេស​​​ពីព្រោះ​​ទីភ្នាក់​ងារ​​ទេស​ចរណ៍​​​ដែល​​រៀប​ចំ​​កញ្ចប់​​ទេសចរ​​ប្រឈម​នឹង​ការ​​​លំបាក​​ក្នុង​កា​រ​​កំណត់​ថ្លៃ​ជាកញ្ចប់​​សម្រាប់​ភ្ញៀវទេស​ចរ​”។ លោកបាន​បន្ថែម​​ថា លោក​មិន​​​ដឹង​​​​ថា​ប្រាក់​ចំណូល​ចំនួន​​ប៉ុន្មាន​​បាន​មក​ពី​​ការលក់​សំបុត្រ​មិន​ផ្លូវ​ការ​នេះ​​​ទេ​៕ ប៊ុននី​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស