30 C
Phnom Penh

រដ្ឋាភិបាល​​​យោធា​​​ថៃ ​​​ជួយ​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទទួ​ល​​​បាន​​​ព័ត៌​​មាន​​​ច្បាស់​ស្តី​​​ពី​​​ពល​​​ករចំណាក​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រះ​​​កែវ,ប្រទេស​​​ថៃ​​​-​​​នៅ​​​ឯ​​​សន្និសីទ​​​សារ​​​ព័ត៌​​​មាន​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ធ្វើ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ ” លើក​​​កម្ពស់​​​​​​ការ​​​យល់​​​ដឹង​​​ផ្នែក​​​សង្គម​​​” មន្ត្រី​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ បាន​​​ជួប​​​ជា​​​មួយ​​​អ្នក​​​កាសែត​​​ខ្មែរ​​​ជិត​​​១០០​​​នាក់​​​នៅ​​​​​​ទី​​​នេះ​​​​​ដើម្បី​​​និយាយ​​​ការ​​​ពារ​​​ការ​​​បង្ក្រាប​​​របស់​​​រដ្ឋាភិ​​​បាល​​​យោធា​​​លើ​​​ការ​​​ងារ​​​ខុស​​​ច្បាប់​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​​​កាល​​​ពី​​ដើម​​​ខែ​​​នេះ​​​។

ចាប់​​​តាំង​​​ពី​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ដណ្តើម​​​អំណាច​​​បាន​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​មក​​​ រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​ចាប់​​​ផ្តើម​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជាមួយ​​​សាធារណជន​​ ហើយ​​​បង្ក្រាប​​​ការ​​​ប្រឆាំង​​​នឹង​​​របប​​​របស់​​​ខ្លួន​​​ដែល​​​មាន​​​បំណង​​​ ” នាំ​​​​​​​​​មក​​​នូវ​​​សេចក្តី​​​សុខ​​​ដល់​​​ប្រជា​​​ជន​​​​​​ឡើង​​​វិញ​​​”។កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​ ​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​បង្កើត​​​គណៈ​​​កម្មការ​​​ឃ្លាំ​​​មើល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ដើម្បី​​​រក​​​សញ្ញា​​​ប្រឆាំង​​​នឹង​ខ្លួន​។

អំឡុង​​​សន្និសីទ​​​​​​សារព័ត៌មាន​​​កាល​​​ពីថ្ងៃ​​​សុក្រ នៅ​​​ឯទី​​​បញ្ជាការ​​​យោធា​​​ខេត្ត​​​ស្រះ​​​កែវ​​​ ទាហា​​នថៃ​​​ ចាក់​​​សាក់​​​​​​និង​​​ដែល​​​ស្លៀក​​​ឯកសណ្ឋាន​​​យោធា ​​​បាន​​​លើក​​​កាហ្វេ​​​ និង​​​នំ​​​ដាក់​​​លើ​​ថាស​​​ពណ៌​​​ផ្កា​​​ឈូក​​​បម្រើ​​​ភ្ញៀវ ។ផ្ទាំង​​​រូបភាព​​​ធំៗ​​​​​​នៅ​​​ច្រក​​​ចូល​​​​​​ទី​​​បញ្ជាការ​​​យោធា​​​​​​​នេះ បង្ហាញ​​​ពី​​​ទិដ្ឋភាព​​​ទាហាន​​​ថៃ ​​​ជួយ​​​ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​ ​​​លើក​​​អី​​​វ៉ាន់​​​ និងជួយ​​​​បី​​​កូន​​​តូច​​​របស់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ម្នាក់​​​។

លោក ផាការ៉ាថន ទានឆៃ (Phakrarathorn Tianchai) អភិបាល​​​ខេត្ត​​​ស្រះ​​​កែវ​​​​​​​​​​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​កាសែត​​​ថា ” រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទាំង​​​អស់​​​របស់​​​កម្ពុជា ​​​ចុះ​​​ផ្សាយ​​​​​អត្ថ​​​បទ​​​មួយ​​​ដែល​​​​​​សរសេរ​​​ថា រដ្ឋាភិបាល​​​ថៃ ​​​មិន​​​បាន​​​បង្ក្រាប​​​ពលករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ ដើម្បី​​​សង​​​សឹក​​​​​​ទេ​​​។ វាមិន​​​មែន​​​ជា​​​គោល​​​នយោបាយ​​​​​​របស់​​យើង​​​ទេ​​​។ រដ្ឋាភិបាល​​​ថ្មី​​​ចង់​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រដ្ឋាបាល​​​របស់​​​ខ្លួន​​​។ រដ្ឋាភិបាល​​​យោធា​​​ចង់​​​រៀប​​​ចំ​​​ឡើង​​​វិញ​​​ និង​​​រស់​​​នៅ​​​ដោយ​​សន្តិ​​​ភាព​​​”។

​​​​​​អ្នក​​​រៀប​​​ចំ​​​កម្ម​​​វិធី​​​ឈ្មោះ សុខ សុវណ្ណ និង​​​ ប្រាសីុ​​​ត សាងរុងរឿង​​​ (Prasit Sangrungrueng) ​​​មក​​​ពី​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អាស៊ាន (Union Mediaof Asean) ​​​ដែល​​​ជា​​​សមា​​​គមអ្នក​​​កាសែត​​​ថៃ​​​និង​​​ខ្មែរ​​​ មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្រះ​​​កែវ ​​​បាន​​​​​រំឭក​​​ដាស់​​​តឿន​​​បណ្តា​​​អ្នក​​​កាសែត​​​ដែល​​​ចូល​​​រួម​​​ក្នុងពិធី​​​​​នេះ​​​មិន​​​ឲ្យ​​​​​​សួរ​​​សំណួរ​​​ស្តី​​​ពី​​​នយោបាយ​​​ថៃ​​​ឡើយ​​​។

ទោះ​​​បី​​​ជា​​​បែ​​​ប​​​នេះ​​​ក្តី​​​ ក៏​​​មន្ត្រី​​​ថៃ នៅ​​​តែ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​សំណួរ​​​ធ្ងន់​​​ៗ​​​មួយ​​​ចំនួន​​​ដដែល​​​​​​អំពី​​រំហូរ​​​ពល​​​ករ​​​ចំណាកស្រុក​​​យ៉ាង​​​គំហុក​​​ ដែល​​​បាន​​​មក​​​ដល់​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច និង​​​​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​មន្ត្រី​​​កម្ពុជា​​រកតែ​ត្រៀម​​​ខ្លួន​​​ទុក​មុន​ក៏​​​មិន​​​ទាន់​​​។

លោក ផាការ៉ាថន បាន​​​អះ​​​អាង​​​ថា ” រដ្ឋាភិបាល​​​ថៃ​​​ ថ្មី​​​នេះ​​​មិន​​​បាន​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ទេ​​​។ រដ្ឋាភិបាល​​​ថៃ​​​ រីករាយ​​​​​​នឹ​​​ងឆ្លើយ​​និង​​​យល់​​​ពី​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​។ រដ្ឋាភិបាល​​​សូម​​​បញ្ជាក់​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ថា វិធី​​​ល្អបំផុត​​​គឺ​​​ត្រូវ​​​បង្កើត​​​មណ្ឌល​​​សម្រាប់​​​ពល​​​ករ​​​ចំណាកស្រុក​​​ស្វែងរក​​​ការ​​​ងារ​​​ធ្វើ​​​​​ដែល​​​មាន​​​សុវត្ថិភាព​​​យោង​​​​​​ទៅ​​​តាម​​​ច្បាប់​​​រដ្ឋ​​​ និង​​​ផ្តល់​​​ប្រាក់​​​ខែ​​​ខ្ពស់​​​។ នោះគឺ​​​ជា​​​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ថ្មី​​​ ហើយ​​​វា​​​នឹង​​​ប្រសើរ​​​ឡើង​​​ជាង​​​ពី​​​មុន​​​” ។

ពេល​​​សួរ​​​អំពី​​​សេចក្តី​​​រាយការណ៍​​​ដែល​​​​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ថៃ​​​បាន​​​បាញ​​​់​​​បំ​​​បែក​​​​​​កង់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដឹក​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ពេញ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​មិថុនា ដែល​​​បណ្តាល​​​ឲ្យ​​​​​​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​បាត់​​​បង់​​​ជី​​​វិត​​​ លោក​​​ សុរិយា ផាវវ៉ារី (Suriya Paowaree) មេបញ្ជាការ​​​យោធា​​​ខេត្ត​​​ស្រះ​​​កែវ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ដឹងពី​​​​ឧបទ្ទវហេតុ​​​នេះ​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” អំឡុ​​​ងពេល​​​នោះ ​​​យើង​​​កំពុង​​​ពង្រឹង​​​សន្តិសុខ ទាហាន​​​បាន​​​ព្យាយាម​​​ឃាត់​​​ពួកគេ​​​ ប៉ុន្តែ អ្នក​​​បើក​​​រថយន្ត​​​បាន​​​ព្យាយាម​​​បើក​​​គេច​​​ខ្លួន​​​។ យើង​​​ចាត់​​​វិធាន​​​ការ [ ដោយសារ​​​ ]​​​​​​ ទង្វើ​​​របស់​​​ពួកគេ​​​ឈ្លើយ​​​ពេក​​​”។

​​​បន្ទាប់​​​ពី​​​ការ​​​ប្រកាស​​​ពី​​​ទំនាក់​​​ទំនង​​​មិត្ត​​​ភាព​​​ ” កម្ពុជា និង​​​ថៃ​​​ដូច​​​ជា​​​បង​​​ប្អូន​​​” ពិធី​ថត​​​រូប​​​​​​អនុស្សាវរីយ៍​ និង​ទទួល​ទាន​អាហារ​​​ថ្ងៃ​​​ត្រង់​​​ គឺ​​​សម្ល​ការី និង​​​មាន់​​​បំពង​​​ អ្នក​​​កាសែត​​​ត្រូ​​​វបាន​​​ដឹក​​​ទៅទស្សនានៅ​​​​​​​​​​​​​”ការិយាល័យ​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ” ថ្មី​​​មួយ​​​ដែល​​​អាជ្ញាធរ​​​ថៃ​​​បាន​​​​​​បង្កើត​​​ឡើង​​​នៅ​​​ជិត​​​ចំណុច​​​ឆ្លង​​​ព្រ​​ំ​​​ដែន​​​អារ៉ាញ់។ ការិយាល័យ​​​នេះ​​​មាន​​​គោល​​​បំណង​​​នាំ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ចូល​​​ទៅ​​​​​​ក្នុង​​​ប្រទេស​​​ថៃ​​​វិញ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ និង​​​ដោយ​ស្រប​​​ច្បាប់​​​។

អនុពល​​​បាល​​​ឯក​​​ សាកន ស៊ូ​​​កូស៊ី (Sakorn Sukosi) មក​​​ពី​​​ផ្នែក​​​នគរបាល​​​អន្តោប្រវេសន៍​​​ថៃ​​​បានមាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​ថ្មី​​​ៗប្រហែល​​​១១០​​​នាក់​​​ត្រូ​​​វបាន​​​នាំ​​​ចូល​​​ឲ្យ​មក​ធ្វើការ​នៅ​មណ្ឌល​នេះ​​​​។ ពល​​​ករ​​​ខ្មែរ​​​ប្រហែល​​​១០០នាក់​​​ត្រូវ​​​បាន​​​ឆ្លង​​​កាត់​​​ដំណើរ​​​ការ​​​ធ្វើ​​​លិខិត​​​ស្នាម​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ ជាថ្ងៃ​​​ដំបូង​​​ដែល​​​មណ្ឌល​​​នេះ​​​បើក​​​ផ្តល់​​​សេវាកម្ម​​​ ។

នៅ​​​ពេល​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដើរ​​​ឆ្លង​​​ព្រំ​​​ដែន ​​​ពួកគេ​​​ត្រូវ​​​បាន​​​ផ្តល់​​​កាត​​​មាន​បង់​​​លេខ​​​ពាក់​​​នៅ​​​នឹង​​​ក​​​។ បន្ទាប់មក​​​ពួកគេ​​​តម្រង់​​​ជួរ​​​គ្នា​​​ចូល​​​ទៅ​​​ក្នុង​​​ការិយាល័យ​​​ម៉ាសីុន​​​ត្រជាក់​​​ កន្លែង​​​ដែល​​​ពួក​​​គេ​​​រង​​​់ចាំ​​​ពិនិត្យ​​​ឯកសារសម្គាល់​ខ្លួន​​​​ និង​​​ថត​​​រូប​​​ ហើយ​​​​ផ្តិត​​​ម្រាម​​​ដៃ។​​​ ថ្លៃ​​​លិខិត​​​អនុញ្ញាត​​​ថ្មី គឺ​​​ត្រឹម​​​តែ​​​៨០​​​បាត ឬ​​​ប្រហែល​​​២,៥០​​​ដុល្លារ​​​ប៉ុណ្ណោះ ហើយ​ពី​មុន​ពេល​បង្ក្រាប​គឺ​៨០០បាត ឬ​​​ប្រហែល​​​២៥​​​ដុល្លារ ។

បន្ទាប់​​​ពី​​​បញ្ចប់​​​ដំណើរការ​​​ធ្វើ​លិខិត​ស្នាម​នេះ​ យុវជន ស៊ុន ភារម្យ​​​ អាយុ​​​២៣​​​ឆ្នាំ​​​ និង​​​បង​​​ប្អូន​​​ប្រុស​​​បី​​​នាក់​​​របស់​​​ខ្លួន​​​ឈ្មោះ ភារ៉ា  ភា និង ​​​រ័ត្ន បាន​​​សម្រាក​​​​​​ក្រោម​​​កៅស៊ូ​​​តង់​​​​​​​​​​​​​​​​​​ នៅ​​​ពេល​​​ពួកគេ​​​កាន់​​​អត្ត​​​សញ្ញាណប័ណ្ណ​​​ថៃ​​​ពណ៌​​​ផ្កា​​​ឈូក​​​ជាប់​នៅ​ក្នុង​ដៃ​។ ពួក​​​គេ​​​ទាំង​​​អស់​​​បាន​​​ធ្វើ​​​ចំណាកស្រុក​​​ជា​​​លើក​​​ដំបូង​​​​​​​​​កាល​​​ពីខែ​​​មេសា​ចេញ ចេញ​ពី​ស្រុក​​​​​​កំណើត​​​របស់ខ្លួន​​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​តាម​​​រយៈ​​​មេខ្យល់​​​ម្នាក់​​​នៅ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​នាំ​​​ពួកគេ​​​ឆ្លង​​​ដែន​​​ និង​​​រក​​​ការ​​​ងារ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​នៅក្នុង​​​ក្រុង​​​បាង​​​កក​​​ ដោយ​​​គិត​​​តម្លៃ​​​ក្នុង​​​ម្នាក់​​​ៗ​​​ប្រហែល​​​៦៧​​​ដុល្លារ​​​។

ពួកគេ​​​រីករាយ​​​ជា​​​មួយការ​​​ងារ​​​ថ្មី​​​របស់​​​ខ្លួន​​​នៅ​​​ផ្សារលក់​​​ចំណី​​​អាហារ​​​ដ៏​​​ធំ​​​មួយ​​​នៅក​​​្នុង​​​ក្រុង​​​បាង​​​កក​​​ ដោ​​​យ​​​ទទួល​​​បាន​​​កម្រៃ​ប្រហែល​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ ពួកគេ​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ស្រុក​​​វិញ​​​កាល​​​ពី​​​ពីរ​​សប្តាហ៍​​​មុន តាមបញ្ជារបស់​​​​​​​ឪពុក​​​ម្តាយ​​​។

ភារម្យ​​​ និយាយ​​​ថា ” យើង​​​ឮថា យោធា​​​ថៃ​​​បាន​​​បាញ់​​​ប្រជាជន​​​ខ្មែរ​​​។ យើង​​​ឮពីមាត់​​​មួយ​​​ទៅ​​​មាត់​​​មួយ​​​ ហើយ​​​វា​​​បាន​​​ធ្វើ​​​ឲ្យ​​​ឪ​​​ពុក​​​ម្តាយ​​របស់ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​។ ហើយ​​​ពួកគាត់​​​ក៏ទូរស័ព្ទ​​​ឲ្យ​​​ពួក​​​យើង​​​ត្រឡប់មក​​​ស្រុកវិញ”។

បង​​​ប្អូន​​​បង្កើត​​​ទាំង​​​នេះ និយាយ​​​ថា ពួកគេ​​​ទទួល​​​បាន​​​សៀវ​​​ភៅ​​​សម្គាល់​​​អត្ត​​​សញ្ញាណ​​​បណ្តោះ​​​អាសន្ន​​​ ដែល​​​អាជ្ញាធរ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ចេញ​ឲ្យ​ជំនួស​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​លិខិត​​​ឆ្លង​​​ដែន​​​កម្ពុជា​​​ផ្លូវការ​​​ ប៉ុន្តែ វា​គឺ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​ពួកគេ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដោយស្រប​​​ច្បាប់​​​បាន​សម្រាប់​​​ឆ្នាំ​​​ក្រោយ​​​។ សៀវ​​​ភៅ​​​នេះ​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​២៥.០០០​​​រៀល ឬ​​​ប្រហែល​​​ប្រាំ​​​មួយ​​​ដុល្លារ​​​។  ភារម្យ​​​ និយាយ​​​ទៀត​​​ថា​​​ ” ខ្ញុំ​​​មាន​​​អារម្មណ៍​​​ស្រួល​​​ចិត្ត​​​មិន​​​ដូច​​​ពី​​​មុន​​​ទេ  ពីព្រោះ​​​ពេល​​​នេះ​​​ខ្ញុំ​​​ធ្វើ​​​ការ​​​ដោយ​​​ស្រប​​​ច្បាប់ គឺ​​​មិន​​​មែន​​​ខុស​​​ច្បាប់ទៀត​ទេ។ ខ្ញុំ​​​មាន​​​អារម្មណ៍​​​ថា មាន​​​សុវត្ថិភាព”។

លោក​​​ អ៊ុំ​​ រាត្រី អភិបាលរង​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ ​​​ដែល​​​បាន​​​ចូល​​​រួ​​​ម​​​ពីធី​​​នេះ​​​ដែរ​​​ បាន​​​ចំណាយ​​​ពេល​​​ជជែក​​​លែង​​​ជាមួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដែល​​​វិល​​​មក​​​វិញ ហើយ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្ញប់ស្ញែង​​​ចំពោះ​មណ្ឌល​​​នេះ​​​ ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀ​​​ត​​​ថា “នោះ​​​គឺ​​​​​​ផ្នែក​​​មួយ​របស់​​​យោធា​​​ថៃ​​​ ពួក​​​គេ​បាន​​​​​​ល្បួង​លួង​លោម​បង​​​ប្អូន បងប្អូន​​​ស្គាល់​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ ពួកគេ​​​កំពុង​​​ព្យាយាម​​​លុប​​​បំបាត់​​វិធានការ​​​មុនៗ​​​របស់​​​ពួក​​​គេ​​​”។

បន្ទាប់ពី​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ លោក សុវណ្ណ ដែល​​​មក​​​ពី​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​អាស៊ាន ដែល​​​និយាយ​​​ភាសា​​​ថៃ​​​​​​យ៉ាង​​​ស្ទាត់ជំនាញ​​​ និង​អាណិត​​​ចំពោះ​​​រដ្ឋាភិបាល​​​យោធា​​​ថៃ​​​ថ្មី​​​នេះ​​​ បាន​​​ឲ្យ​​​ស្វាយ​​​មួយ​​​ចំនួន​​​ទៅ​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​ដែល​​​បះ​​​ពី​​​ដើម​​​មួយ​​​ដែល​​​គាត់​​​និយាយ​​​ថា មាន​​​អាយុ​​​កាល​​​​​​១០០ឆ្នាំ​​​។ លោក​​​បាន​​​ពន្យល់​​​ថា លោក​​​ត្រូវ​​​បា​​​ន​​​ជំរុញ​​​ឲ្យ​​​រៀប​​​ចំ​​​ព្រឹត្តិ​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយសារ​​​តែ​​​ការ​​​ចុះ​​​ព័ត៌​​​មាន​​​ខុស​​​ក្នុង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សា​​​យ​​​កម្ពុជា​​​ជុំ​​​វិញ​​​គោល​​​នយោបាយ​​​ការងារ​​​របស់​​​ថៃ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” រដ្ឋាភិបាល​​​យោធា​​​បាន​​​ប្តេជ្ញា​​​បោស​​​សម្អាត​​​រាល់​​​សកម្មភាព​​​អំពើ​​​ពុក​​​រលួយ​​​ រួ​​​ម​​​ទាំង​​​មន្ត្រី​​​នគរបាល​​​ ឬ​​​ក្រុមហ៊ុន​​​ដែល​​​ឃុប​​​ឃិត​​​ជាមួយ​​​ពួកគេ​​​ដើម្បី​​​នាំ​​​ពល​​​ករ​​​ចំណាកស្រុក​​​ដើម្បី​ទទួល​បាន​សំណូក​​​។ រដ្ឋាភិបាល​​​ថៃ ដែ​​​លគ្រប់​​​គ្រង​​​អំណាច​​​ចាំបាច់​​​ត្រូវ​​​តែ​​​បោស​​​សម្អាត​​​​រឿង​​​នេះ​​​។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​កម្ពុជា​​​របស់​​​យើង​​​ខ្វះ​​​ព័ត៌​​​មាន​​​សម្រាប់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ នោះ​​​គឺ​​​ជា​​​បញ្ហា​​​។ យើង​​​មិន​​​អាច​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​បាន​​​ទេ”។

លោក សុវណ្ណ បាន​​​បន្ថែម​​​ទៀត​​​ថា ដំណើរ​ទស្សនកិច្ច​​​​ដែល​​​រួម​​​មាន​​​ការ​ធ្វើ​ដំណើរ​​​មួយ​​​​​​ទៅ​​​ជន​បទ​សម្រាក​រយៈ​​​ពេល​​​មួយ​​​យប់​​​​នៅ​​​រមណីយដ្ឋាន​​​ភ្នំ​ ហើ​​យ​​​​​​កាល​​​ពី​​ព្រឹក​​​ថ្ងៃ​​​សៅរ៍  ចេញ​ទៅ​មើលកី​ឡា​​​​ម៉ារ៉ាតុន ត្រូវ​​​បាន​​​ចេញ​​​ថ្លៃ​​​ឲ្យ​​​ដោយ​​​អ្នក​​​កាសែត​​​ថៃ​​​មាន​​​ស្តុក​​​ស្តម​​​ ដែល​​​ជា​​​សមាជិក​​​របស់​​​សហភាព​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អា​ស៊ាន​។

លោក​​​បាន​​​បន្ត​​​ថា ” អស់​​​លោក​​​ត្រូវ​​​តែ​​​ទទួល​​​ស្គាល់​​​ថា តើ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​មានៗ​ណាស់​​​​”។ ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ថៃ​ដែល​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ទាំង​នេះ​​​​ គឺ​​​លោក​​​ ប្រាសីុត អគ្គលេខាធិការ​​​របស់ UMA ដែល​​​បាន​​​កោត​​​សរសើរ​​​អាជ្ញាធរ​​​ខេត្ត​​​ស្រះ​​​កែវ នៅ​​​ថ្ងៃ​​​នោះ​​​ចំពោះការ” ធ្វើ​ការ​បាន​យ៉ាង​ល្អ​ដើម្បី​​​ជួយ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ មិន​​​ថា​​​ភ្លៀង​​​ ឬ​​​ព្រះ​​​អាទិត្យ​​​រះក្តៅឡើយ​​​​”។

យោង​​​តាម​​​លោក​​​ សុវណ្ណ បាន​​​ឲ្យដ​​​ឹង​​​ថា លោក​ ប្រាសីុត​ មាន​បទ​ពិសោធ​ចេញ​ពី​អ្នក​​​កាសែត​​​ម្នាក់​​​ដែល​​​ចុះ​​​ផ្សាយ​​​ព័ត៌​​​មាន​​​អំពី​ខ្មែរ​​​ក្រហម​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​​​​ មុន​​​ពេល​​​ក្លាយ​​​ជា​​​ពាណិជ្ជករ​​​ដ៏​​​ស្តុក​​​ស្តម្ភ​។ លោក​បាន​​​ពន្យល់​​​ថា “គាត់​​​ក្លាយ​​​ជា​​​អ្នក​​​មាន​​​ ដូច្នេះ​​​ពេល​​​នេះ​​​គាត់​​​ចាំបាច់​​​ត្រូវ និង​​​ជួយ​​​បង្កើត​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ខ្មែរ​​​”។

ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ហាក់​​​ដូច​​​ជា​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ជំនួញ​​​ទេ។ លោក ថន សំណាង មក​​​ពី​​​កាសែត​​​ដំណឹង​​​ថ្ងៃ​​​នេះ និយាយ​​​ថា លោក​​​មាន​​​គម្រោង​​​សរសេរ​​​អត្ថ​​​បទ​​​មួយ​​​រៀប​​​រាប់​​​ពី​​​ប្រសិទ្ធ​​​ភាព​​​នៃ​​​មណ្ឌល​​​ដំណើរ​​​ការ​​​ជ្រើ​​​ស​​​រើស​​​ពល​​​ករ​​​ថ្មី​​​នេះ​​​។ លោក​ថ្លែង​ថា “វា​​​បាន​​​ផ្លាស់​​​ប្តូ​​​រ​​​ចិត្ត​​​របស់​​​ខ្ញុំ​​​ ពី​​​ព្រោះ​​​រដ្ឋាភិបាល​​​ថៃ​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​ថៃ​​​​​​បង្ក​លក្ខណៈ​ងាយ​ស្រួល​​​​ដល​​​់​​​ពល​​​រដ្ឋ​​​ខ្មែរ។ ខ្ញុំ​​​នឹ​​​ង​​​សរ​​​សេរ​​​វា​​​ដើម្បី​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្ញុំ​​​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស