42.2 C
Phnom Penh

នគរបាល​​​ត្រៀម​​​បញ្ជូន​​​​​​នាយក​​​សាលា​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ធ្វើ​​​សញ្ចរ​​​កម្ម​​​​​​លើ​​​សិស្ស​​​ខ្លួន​​​ឯង​​​ទៅ​​​តុលាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​ខេត្ត​​​សៀម​​​រាប​​​ ដែល​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ប្រតិបត្តិការ​​​​​ចាប់​​​ខ្លួន​​​នាយក​​​សាលា​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  ពួក​​​គេ​​​នឹង​​​បញ្ជូន​​​បុរស​​​ជា​​​នាយក​​​សាលា​​​នេះ​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​បុរស​​​រូប​​​នេះ​​​ពី​​​បទ​​​​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​។

នាយក​​​សាលា​​​ដែល​​​មាន​​​ឈ្មោះ​​​ថា ឡុង វេហា អាយុ​​​៣២​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ បន្ទាប់​​​ពី​​​ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ដោយ​​​​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​ជា​​​ច្រើន​​​ លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​សំណាក់​​​អតីត​​​បុគ្គលិក​​​ស្ម័គ្រ​​​ចិត្ត​​​ម្នាក់​​​នៅ​​​សាលា​​​ Underprivileged ChildrenSchool ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​ថា សិស្ស​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​សញ្ចរ​​​កម្ម​​​ឲ្យ​​​រួម​​​ភេទ​​​ជា​​​មួយ​​​ភ្ញៀវ​​​បរទេស​​​ដែល​​​បរិច្ចាគ​​​ដល់​​​សាលា​​​រៀន​​​នេះ​​​។

លោកស្រី ដួង​​​ ថាវរី នាយ​​​ការិយាល័យ​​​​​​នគរ​​​បាល​​​​​​ប្រឆាំង​​​​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិជន​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មាន​​​សមត្ថ​​​កិច្ច​​​បាន​​​នាំ​​​ខ្លួន​​​ ឡុង​​​ វេហា​​​ ទៅ​​​កាន់​​​ផ្ទះ​​​ជួល​​​របស់​​​គាត់​​​នៅ​​​ក​​​្នុង​​​ក្រុង​​​សៀម​​​រាប កន្លែង​​​ដែល​​​គាត់​​​ស្នាក់​​​នៅ​​​ជាមួយ​​​កូន​​​សិស្ស​​​វ័យ​​​ជំទង់​​​ប្រាំ​​​បួ​​​ន​​​នាក់​​​នៅ​​​ពេល​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ដើម្បី​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​ទៀត​​​ មុន​​​ពេល​​​បញ្ជូន​​​គាត់​​​ទៅ​​​តុលាការ​​​។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ក្នុង​​​កំណត់​​​ហេតុ​​​របស់​​​យើង យើង​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ពី​​​បទ​​​ [ លក់ ] ពេស្យា​​​ចារ​កុមារ។ ជន​​​សង្ស័យ​​​មិន​​​បាន​​​សារភាព​​​ទទួល​​​ស្គាល់​​​ទោស​​​កំហុស​​​របស់​​​ខ្លួ​​​ន​​​ទេ ប៉ុន្តែ យើង​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​បញ្ជាក់​​​ថា គាត់​​​ពិត​​​ជា​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើ​​​ស​​​នេះ​​​មែន​​​” ដោយ​​​រួម​​​ទាំង​​​ភ័ស្តុ​​​តាង​​​ ” តាម​​​អីុន​​​ធើ​​​ណិត​​​” ដែល​​​បង្ហាញ​​​ថា  ឡុង វេហា បាន​​​រៀប​​​ចំ​​​ឲ្យ​​​ភ្ញៀវ​​​ទេស​​​ចរ​​​រួម​​​ភេទ​​​ជាមួយ​​​កូន​​​សិស្ស​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​។

លោក​​​ស្រី​​​ថ្លែង​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ នគរបាល​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ​​​មាន​​​ពីរ​​​នាក់​​​ គឺ​​​ក្មេង​​​ប្រុស​​​ជំទង់​​​វ័យ​​​១៧​​​ឆ្នាំ​​​ ដូច​​​គ្នា​​​ដែល​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​ក្មេង​​​ជំទង់​​ទាំង​​​ប្រាំ​​​បួន​​​​នាក់ ដែល​​​រក​​​ឃើញ​​​នៅ​​​ផ្ទះ​​​ជួល​​​របស់​​​លោក ឡុង​​​ វេហា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​ដោះ​​​លែង​​​ប្អូន​​​ស្រី​​​របស់ ឡុង​​​ វេហា ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​ម្នាក់​​​នៅ​​​សាលា​​​នេះ បន្ទាប់​​​ពី​​​សន្និដ្ឋាន​​​ថា ប្អូន​​​ស្រី​​​រូប​​​នេះ​​​មិន​​​ដឹង​​​ពី​​​បទ​​​ល្មើស​​​នេះ​​​ ប៉ុន្តែ នគរបាល​​​កំពុង​​​បន្ត​​​សើុប​​​អង្កេត​​​តាម​​​ហ្វេ​​​ស​​​ប៊ុក​​​រក​ជន​​​បរទេស​​​ដែល​​​ជាប់​​​សង្ស័យ​​​ពី​​​បទ​​​រំ​​​លោភ​​​​​​បំពាន​​​​​​​​​​​​​​​​​​​​​សិស្ស​​​ទាំង​​​នេះ។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ” យើង​​​នឹង​​​តាម​​​ស្វែង​​​រក​​​ជន​​​បរទេស​​​ទាំង​​​នោះ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​អ្វី​​​បាន​​​ទេ ពីព្រោះ​​​នេះ​​​ជា​​​រឿង​​​សម្ងាត់​​​របស់​​​នគរបាល​​​”។

សិស្ស​​​ទាំង​​​ប្រាំ​​​បួន​​​នាក់ រួម​​​ទាំង​​​ជន​​​រង​​​គ្រោះ​​​ពីរ​​​នាក់​​​ផង​​​ ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​មន្ទីរ​​​សង្គម​​​កិច្ច​​​ខេត្ត​​​សៀម​​​រាប​​​ ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​បន្ថែម។

លោក​​​ស្រី​​​ ឆេង​​​ វណ្ណា អនុ​​​ប្រធាន​​​មន្ទីរ​​​សង្គម​​​កិច្ច​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រៀន​​​របស់​​​ ឡុង​​​ វេហា​​​ បាន​​​បិទ​​​ទ្វារ​​​កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ពេល​​​លោកស្រី​​​ចុះ​​​ទៅ​​​សាក​​​សួរ​​​កូន​​​សិស្ស​​​ ប៉ុន្តែ លោក​​​ស្រី​​​​​​មិន​​​បាន​​​ដឹង​​​ថា សាលា​​​រៀន​​​នេះ​​​នឹង​​​ត្រូវ​​​បិទ​​​ទ្វារ​​​រហូត​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ។

លោកស្រី​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា ” យើង​​​មិន​​​ប្រាកដ​​​ថា តើ​​​សាលា​​​រៀន​​​នេះ​​​នឹង​​​ត្រូវ​​​បិទ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។ យើង​​​នឹង​​​ពិភាក្សា​​​ពី​​​បញ្ហា​​​នេះ​​​ជា​​​មួយ​​​មន្ទីរ​​​អប់​​​រំ​​​ខេត្ត​​​ ពីព្រោះ​​​មាន​​​កូន​​​សិស្ស​​​ជាច្រើន​​​នៅ​​​តែ​​​មក​​​រៀន​​​នៅ​​​សាលា​​​នេះ ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​ក្រីក្រ”។

គេហ​​​ទំព័​​​រ​​​របស់​​​សាលា​​​នេះ​​​សរសេរ​​​ថា សាលា​​​រៀន​​​នេះ​​​បាន​​​បើក​​​ដំណើរ​​​ការ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ម្លេ៉ះ​​​  ដោយ​​​ផ្តល់​​​ ” កម្មវិធី​​​សិក្សា​​​ពិសេស​​​សម្រាប់​​​កុមារ​​​ក្រី​​​ក្រ​​​​​​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​ ដែល​​​ងាយ​​​រង​​​គ្រោះ​​​បំផុត”។ សាលារៀន​​​នេះ​​​ស្នើ​​​សុំ​​​ជំនួយ​​​បរិច្ចាគ​​​ និង​​​ជំរុញ​​​ឲ្យ​​​មាន​​​អ្នក​​​ធ្វើ​​​ការ​​​ស្ម័គ្រ​​​ចិត្ត។

ស្ត្រី​​​ម្នាក់​​​ដែល​​​បាន​​​លើក​​​​​​ទូរស័ព្ទ​​​របស់​​​សាលា​​​នេះ​​​អះ​​​អាង​​​ថា ខ្លួន​​​គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​សាលា​​​នេះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ដឹង​​​រឿង​​​សាលា​​​នេះ​​​ដែរ​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​​​​មួយ​​​របស់​​​អង្គភាព​​​គាំពារ​​​កុមារ​​​ ដែល​​​មាន​​​ការ​សហ​​​ការ​​​គ្នា​​​រវាង​​​នគរ​​​បាល​​​ជាតិ​​​ និង​​​មូល​​​និធិ​​​កុមារ​​​កម្ពុជា​​​ លើក​​​ឡើង​​​ថា ការ​​​ឆ្មក់​​​បង្ក្រាប​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​ធ្វើ​​​ឡើង​​​ដែរ​​​កាល​​​ពីម្សិលមិញ ហើយ​​​ថា ទីភ្នាក់​​​ងារ​​​ដែល​​​ពាក់​​​ព័ន្ធ​​​ ” កំពុង​​​​​​ធ្វើ​ទំនាក់​​​ទំនង​​​គ្នា​​​ជាមួយ​​​បណ្តា​​​ទី​​​ភ្នាក់​​​ងារ​​​ធ្វើ​​​គោល​​​នយោបាយ​​​អន្ត​​​រជាតិ​​​”។

លោក​​​ ជេម ម៉ាក​​​ឃេប (James McCabe) នាយក​​​ប្រតិបត្តិ​​​ការ​​​របស់​​​អង្គភាព​​​នេះ​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លម្អិត​​​លើ​​​អ្វី​​​ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ជា​​​ការ​​​សើុប​​​អង្កេ​​​ត​​​ដែល​​​កំពុង​​​ដំណើរ​​​ការ​​​នោះ​​​ទេ​​​៕សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស