28.4 C
Phnom Penh

សាលារាជធានីរិះគន់ក្រុមហ៊ុនសីុនទ្រីចំពោះការប្រមូលសំរាមមិនបានត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ លោក​​​ ប៉ា​​​ សុជាតិ​​​វង្ស អភិបាល​​​រាជ​​​ធានី​​​ ភ្នំពេញ​​​បាន​​​រិះគន់​​​ក្រុម​​​ហ៊ុន​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រី​​​  ចំពោះ​​​ដំណើរការ​​​មិន​​​ល្អ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្នុ​​​ងការ​ ​​ប្រមូល​​​សំរាម​​​ក្នុង​​​ក្រុង បន្ទាប់​​​ពី​​​កម្មករ​​​ប្រមូល​​​សំរាម​ ​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​សប្តាហ៍​​​មុនម្តង​​​ទៀត​​​ដោយ​​​ ធ្វើ​​​ឲ្យ​​​សំរាម​​​នៅ​​​ពាសពេញ​​​ផ្លូវ​​​។

កម្មករ ​​​ប្រមូល​​​សំរាម​​​ក្រុមហ៊ុន ស៊ីន​​​ទ្រី​​​ បាន​​​បញ្ចប់​​​កូដ​​​កម្ម​​ ​លើក​​​ទី​​​២​​​របស់ខ្លួន​​​នៅ​​​ឆ្នាំ​នេះ​​​កាល​ពី​ថ្ងៃ​ពុធ​​​ បន្ទាប់​ ​​ពីមានការ​​​ព្រម​​​ព្រៀង​​​​​​ចំពោះ​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​១០ ​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។ កូដ​​​កម្ម​​​នេះ​​​បាន​​​បញ្ចប់​​​តែ​​​ ពីរ​​​​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​មុន​​​ព្រះ​​​រាជពិធី​​​ដង្ហែ​​​ព្រះអដ្ឋិ​​​ ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេច​​​ឪ​​ នរោត្តម​​​ សីហនុ​​​ យក​​​ទៅ​​​ តម្កល់ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​សាលា​​​រាជ​​​ធានី​​​ប្រមូល​​​សន្តិសុខ​​​ ខណ្ឌ​​​របស់​​​ខ្លួន​​​ទៅ​​​ជួយ​​​ប្រមូល​​​សំរាម​​​។

នៅ​​​ឯ​​​ជំនួប ​​​ជាមួយ​​​អភិបាល​​​ខណ្ឌ​​​កាល​​​ពីម្សិលមិញ លោក​​​ ប៉ា សុជាតិវង្ស បាន​​​ បន្ទោស​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចំពោះការ​​​មិន​​​ទទួល​​​ខុស​​​​​​ត្រូវ​​​​ ចំពោះ​កង្វះ​​​ខាត​​​របស់​​​ខ្លួន ហើយ​​​មិន​​​គោរព​​​លក្ខខណ្ឌ​​​នៃ​​​ កិច្ច​​​សន្យា ដែល​​​បាន​​​ផ្តល់​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ដល់​​​ការ​​​ ប្រមូល​​​សំរាម​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

ទំព័រ​​​ ហ្វេសប៊ុក​​​របស់​​​​​​សាលា​​​រាជ​​​ធានី​​​បាន​​​ដក​​​ស្រង់​​​សម្តី​លោក​​ ​​​ថា ” នៅ​​​ពេល​​​ណា​​​ដែល​​​មាន​​​បញ្ហា​​​ ក្រុមហ៊ុន​​​នេះ​​​មិន​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ រួម​​​ទាំង​​​​នៅ​ ពេល​ដែល​កម្មករ​​​របស់​​​ខ្លួន​​​ធ្វើ​​​​​​កូដ​​​​​​កម្ម​​​ពីរ​​​លើក​​​នៅ ​​​ឆ្នាំ​​​នេះ​​​ ហើយ​លោក​​​បន្ថែម​​​ថា ក្រុមហ៊ុន​មិន​​​សម​​​ទទួល​​​ការ​​​ងារ​​​នេះ​​​ទេ​​ ​។

នេះ​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ ដែល​​​លោក​​​  បា៉ សុជាតិ​​​វង្ស បាន​​​រិះ​​​គន់​​​ក្រុមហ៊ុន​​​ ស៊ីន​​​ទ្រី ជា​​​ សាធារណៈ ចាប់​​​តាំង​​​ពី​​​លោក​​​​​​ចូល​​​មក​​​កាន់​​​ត​​​ួ​​​នាទី​​​កាល ​​​ពីឆ្នា​​​ំ​​​មុន ប៉ុន្តែ រហូត​​​មកទល់​​​ពេល​​​នេះ​​​សកម្ម​​​ភាព​​​ របស់​​​លោក​​​ប្រឆាំង​​​នឹង​​​ក្រុម​​​ហ៊ុន​​​គ្រាន់​តែ​ជាការ​​​គំរាម​ ប៉ុណ្ណោះ។

កាល​​​ពី​​​ម្សិល​​​មិញ លោក​​​ ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​ នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​អភិបាល​​​ បាន​​​បន្ទោស​​​ចំពោះ​​​សំរាម​​​ដែល​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​លូ​​​ក្នុង​​​រា ​​​ជា​​​ធានី​​​ ប៉ុន្តែ​​​ជា​​​ទូទៅ​​​​មាន​សំរាម​​​គរ​​​ដល់​មាត់​​​ទ្វារ ​​​​ក្រុម​​​ហ៊ុន​​​ ស៊ីន​​​ទ្រី។ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា លោក​​​នឹង​​​ផ្តល់​​​ឱកាស​​​ដល់​​​ក្រុមហ៊ុន​​​នេះម្តង​​​ទៀត។

លោក ​​​បានមានប្រសាសន៍​​​ថា ” យើង​​​នឹង​​​ពិនិត្យ​​​មើល​​​កិច្ច​​​សន្យា​​​​ រវាង​​​សាលា​​​រាជធានី​​​ភ្នំពេញ និង​​​ក្រុមហ៊ុន​​​ ស៊ីន​​​ទ្រី​​​ ឡើង​​​ វិញម្តង​​​ទៀត ប្រសិន​​​បើ​​​នៅ​​​តែ​​​បន្ត​​​បង្ហាញ​​​ឲ្យឃើញ​​​ ថាក្រុមហ៊ុន​​​មិន​​​គោរព​​​កិច្ច​​​សន្យា​​​”។

ក្រុមហ៊ុន​​​ ស៊ីន​​​ ទ្រី បាន​​​ទទួល​​​ស្គាល់​​​ថា ខ្លួន​​​កំពុង​​​មាន​ការ​លំបាក​ក្នុងការ​ គ្រប់​គ្រងបញ្ហា​​​សំរាម​​​ក្នុង​​​រាជ​​​ធានី​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​ ​​ថា ភាព​​​ចលាចល​​​ក្នុង​​​សង្គម និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្នុ​​​ង​​​ រាជធានី​​​ដែល​​​មិន​​​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ ក៏​​ត្រូវ​​បន្ទោស​​​ផង​​​ដែរ​​​។

លោក សេង ប៊ុន​​​រិទ្ធ អ្នក​​​គ្រប់ ​​​គ្រង​​​ជាន់​​​ខ្ពស់​​​នៅ​​​ក្រុមហ៊ុន​​​ ស៊ីន​​​ទ្រី បានមាន​​​ប្រសាសន៍ ​​​កាល​​​ពីម្សិលមិញ​​​ថា ” យើង​​​ចង់​​​ឲ្យរាជ​​​ធានី​​​ស្អាត​​ ដែរ ប៉ុន្តែ តើ​សាលារាជធានី​​​យល់​​​ថា វា​ពិបាក​ប៉ុណ្ណា​ទេ? តើ​​​ពួក​​​គេ​​​ដឹង​​​ថា ​​នៅពេល​​​មាន​​​បាតុកម្ម​​ ​ ការ​​​តវា៉ ឬ​​​ការ​​​ស្ទះ​​​ចរាចរណ៍​​​វា​​​ធ្វើ​​​ឲ្យយើង​​​លំបាក​​​ ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​យើង​ទេ?”។

លោក​​​បាន​​​ បន្ថែម​​​ថា ក្រុម​​​ហ៊ុន​​​ ស៊ីន​​​ទ្រី កំពុង​​​ជួប​​​បញ្ហា​​​ ហិរញ្ញវត្ថុ​​​ដោយ​​​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​​ ហើយ​​​ក្រុមហ៊ុន​​​បាន​​ ​បន្ថែម​​​រថយន្ត​​​ដឹក​​​សំរាម​​​ជា​​​ច្រើន​​​គ្រឿង​​​ទៀត​​​ បើ​​​ទោះ​​​ ជា​​​តម្លៃ​​​ប្រមូល​​​សំរាម​​​ប្រចាំខែ​​​នៅ​​​ដដែល​​​ក៏​​​ដោយ​​​។

លោក ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជំនួស​ឲ្យ​ការ​​​រិះ​​​គន់​​​ ឬការ​​​បន្ទោស​ ​​ក្រុមហ៊ុន សាលា​​​រាជ​​​ធានី​​​គួរ​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ ​​​បោះចោល​​​សំរាម​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ផង​​​ ដើម្បី​​​ឲ្យ​​​ កម្មករ​​​ងាយ​​​ស្រួល​​​ក្នុង​​​ការ​​​ប្រមូល​​​”៕សារុន​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស