28.4 C
Phnom Penh

តុលាការ​​​ច្រាន​​​ចោល​​​សំណើ​​​សុ​​​ំឲ្យ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ចុ​​​ះពី​​​តំណែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ច្រាន​​​​​​ចោល​​​សំណើ​​​របស់​​​អតីត​​​សមា​​​ជីក​​​ពីរ​​​រូប​​​នៃ​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិប​​​តេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា(សីុ​​​ខៅ​​​ឌូ) សុំ​​​ឲ្យ​​​បង្ខំ​​​ប្រធាន​​​សហជីព​​​នេះ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​ ខណៈ​​​ពេល​​​លោក​​​កំពុង​​​ត្រូវ​​​គេ​​​សើុប​​​អង្កេត​​​ពី​​​បទ​​​កិប​​​កេង​​​លុយ។

លោក អ៊ុំ វិសាល និង​​​អ្នក​​​ស្រី​​​ រឿន ច័ន្ទ​​​ថន អតីត​​​មន្ត្រី​​​​​​​​​​​​ សីុខៅ​​​ឌូ បាន​​​ប្តឹង​​​លោក អាត់​​ ធន ប្រធាន​​​ស៊ីុខៅឌូ កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​ ដោយ​​​​​​បាន​​​ចោទ​​​រូប​​​គាត់​​​ និង​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ពី​​​រ​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ពី​​​បទ​​​កិប​​​កេង​​​លុយ​​​ជាង​​​៩២.០០០​​​ដុល្លារ ពី​​​ការ​​​ដោះ​​​ស្រាយ​​​មួយ​​​សម្រាប់​​​កម្មករ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ជម្លោះ​​​រោង​​​ចក្រ។

លោក វិសាល និង​​​អ្នក​​​ស្រី ច័ន្ទ​​​ថន ក៏​​​បាន​​​ស្នើ​​​តុលាការ​​​ឲ្យ​​​អនុវត្ត​​​អធិបញ្ជា​​​ ដែល​​​បង្ខំ​​​លោក អាត់ ធន ឲ្យ​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​ និង​​​ឲ្យ​​​​​​លោក វិសាល ជំនួស​​​វិញ​​​។ ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា លោក​​​ លី លីបម៉េង ប្រធាន​​​ចៅ​​​ក្រម​​​​​​​​​​​​​​​​​​ជំនុំ​​​ជម្រះ​​​បាន​​​បដិសេធ​​​សំណើ​​​នេះ។

ចៅក្រម​​​ លីប​​​ម៉េង បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​សេចក្តី​​​សម្រេច​​​ជា​​​លាយ​​​លក្ខណ៍​​​អក្សរ​​​ថា “ដើម​​​ចោទ​​​​​​ អ៊ុំ​​​ វិសាល និង​​​ រឿន ច័ន្ទ​​​ថន ត្រូវ​​​បាន​​​​​​សហជីព​​​ ស៊ី​​​ខៅ​​​ឌូ បណ្តេញ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​មីនា ហើយ​​​សកម្ម​​​ភាព​​​របស់​​​ពួក​​​គេ​​​បាន​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​សហជីព​​​នេះ”។

លោក គីម សុជាតិ មេធាវី​​​របស់​​​លោក អាត់ ធន បាន​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​នេះ​​​ ដោយ​​​លើក​​​ឡើង​​​ពី​​​កង្វះ​​​ភ័ស្តុ​​​តាង​​​ក្នុង​​​រឿ​​​ង​​​ក្តី​​​នេះ​​​។ តុលាការ​​​នឹង​​​បន្ត​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​​​​លើ​​​ការ​​​អះ​​​អាង​​​កិប​​​កេង​​​ប្រាក់​​​នេះ​​​តទៅ​​​ទៀត​​​៕ មានិត​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស