28.5 C
Phnom Penh

អ្នកភូមិ​​​តវ៉ា​​​នៅ​​​ក្រៅ​​​តុលាការ​​​ខេត្ត​​​កណ្តាលពេល​​​សាកសួរអំពី​​​ជម្លោះដី​​​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​២០០​​​នាក់មក​​​ពី​​​ស្រុក​​​ពញាឮ​​​បាន​​​តវ៉ានៅ​​​ខាងក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ម្សិលមិញ អំឡុងពេល​​​តុលាការ​​​សាកសួរ​​​​​​តំណាងរបស់ខ្លួនពាក់ព័ន្ធនិងទំនាស់​​​ដីធ្លីដែលអូសបន្លាយជាយូរមកហើយ។

តុលាការ​​​បាន​​​កោះហៅ​​​អ្នក​​​ភូមិ១២​ ​​នាក់​​​កាល​​​ពី​​​ថ្ងៃទី​​​៣០​​​ខែ​​​មិថុនា បន្ទាប់ពី​​ក្រុមហ៊ុន​​​អ​ភិវឌ្ឍន៍ផានអុីមុិច​​​បាន​​​ប្តឹង​​​ប្រជាជន​​​ជា​ច្រើន​​​​​គ្រួសារ ដែល​​​បាន​​​ដឹកនាំ​​​ការតវ៉ាប្រឆាំង​​​ក្រុម​​​ហ៊ុន​​​នេះ ថា​​​បានរំលោភយក​​​ដី៦៣​​​ហិកតា​​​របស់​​​អ្នក​​​ភូមិ​​​១៨០​​​គ្រួសារ ក្នុង​​​ភូមិ​​​ចំនួន​​​ពី​​​នៅ​​​ឃុំ​​​ពញាឮ។

លោក វង្ស ប៊ុនវិសុទ្ធ ព្រះ​រាជអាជ្ញា​រង​​​អមសាលាដំបូងខេត្តបាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បានសាកសួរ​​​អ្នក​​​ភូមិ​​​បួន​​​នាក់​​​កាលពី​​​ម្សិលមិញ ហើយ​​​នឹង​​​សាកសួរ​​​ប្រាំបី​​​នាក់​​​ទៀត​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ចោទ​​​នរណា​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ ពីព្រោះ​​​តុលាការ​​​នឹង​​​បន្ត​​​សាកសួរ​​​អ្នក​​​ដែល​​​ពាក់ព័ន្ធ​​​ក្នុង​ទំនាស់​​​ដីធ្លីនេះ​​​នៅ​​​ពេល​​​ពីរបី​​​ថ្ងៃ​​​បន្ទាប់​​​ទៀត”។

លោក ឈឹម សុវណ្ណាវុធ អាយុ​​​៤៩ឆ្នាំជាឧត្តម​​​សេនីយ៍​​​ទោនៅ​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក​​  យុល គឹមសេង អាយុ​​​៥៤ឆ្នាំត្រូវ​​​បាន​​​សាកសួរ​​​រួម​​​ជាមួយ ធី ណារិន អាយុ​​​៤៦ឆ្នាំ និង​​​ ស សូ អាយុ​​​៥៦​​​ឆ្នាំ។

លោក​ យូ​ ផាត់ មេឃុំ​ពញាឮក៏ស្ថិត​ក្នុងចំណោម​អ្នកភូមិ៨នាក់​ដែលត្រូវបានគេសាកសួរ​ផងដែរ។​

អ្នកភូមិបានបដិសេធថា ​អ្នកភូមិមិន​ធ្លាប់​បាន​លក់​ដី​នោះ​ទៅឲ្យ​ក្រុមហ៊ុននោះទេ​​ ហើយបានធ្វើការតវ៉ា​ជាច្រើនលើក​ក្នុងពេល​ប៉ុន្មាន​ខែថ្មីៗនេះ ​ដោយអំពាវនាវ​ដល់អាជ្ញាធរ​ឲ្យស៊ើប​អង្កេត​។

អ្នកភូមិ​ជាង២០០នាក់​បានបិទកំណាត់​ផ្លូវជាតិ​លេខ៥ក្នុងតំបន់នោះកាលពីចុងខែ​មេសា​ ដោយបាន​ដុត​កង់ឡាន​ និងឈើ​​ រំខាន​ដល់​ការធ្វើចរាចរណ៍​។

អ្នកភូមិបាន​ដាក់ញត្តិរួមជាមួយស្នាមមេដៃជាង៤០០ផង​កាលពី​ថ្ងៃ​ទី១​ខែឧសភា​ទៅ​អាជ្ញាធ​រស្រុក​ឲ្យរក​ដំណោះស្រយ​ចំពោះជម្លោះនេះ។

លោក លី លាង អាយុ៣៨ឆ្នាំជា​អ្នក​ភូមិ​ម្នាក់​ដែលជាប់ពាក់​ព័ន្ធក្នុងជម្លោះនេះ​ បាន​និយាយថា ឥឡូវនេះ​ក្រុមហ៊ុន​ចោទអ្នកភូមិថា​រំលោភយកដី​របស់ក្រុមហ៊ុនទៅវិញ។ “តុលាការ​បានសាកសួរ​អ្នក​ភូមិ​អំពីមូល​ហេតុ​បិទ​ផ្លូវជាតិ​ ហើយ​និងដក​បង្គោល​ព្រំដី​របស់ក្រុមហ៊ុន”។

កាលពីឆ្នាំ២០០៧ ​ ក្រុហ៊ុននេះ​ទទួល​បាន​ដី២,៦​ហិក​តា​នៅ​បូរីកីឡា​​ ក្រុងភ្នំពេញ ប៉ុន្តែ​មិនបាន​សង់​អគារ​លំ​នៅ​ដ្ឋានគ្រប់គ្រាន់​ឲ្យស​ហគម​ន៍បូរីកីឡា​នោះទេ ជាហេតុ​ធ្វើឲ្យ​មាន​ការតវ៉ា​ជា​ច្រើន​លើក និង​ការប្រ​ឈមមុខ​គ្នា​រវាង​អ្នក​ភូមិ​បុរីកីឡានិង​សន្តិសុខ​ក្រុមហ៊ុន​ហើយ​និង​នគរបាលដែលមាន​អំពើ​ហិង្សាជាញឹក​ញាប់ ។មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស