30.4 C
Phnom Penh

នគរ​បាល​បាញ់សម្លាប់​បុរស​ម្នាក់​ដែល​បាន​ចាប់ឃុំ​ក្មួយ​ប្រុស​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​បាន​​​បាញ់​​​​​សម្លាប់​បុរ​​​សម្នាក់ ដែល​​​បាន​​​សម្លាប់​​​​​​ក្មួយ​​​ប្រុស​​​អាយុ​​​៦ឆ្នាំ​​​របស់​​​គាត់​​​ ដោយ​​ប្រើ​កាំបិត​​​ប៉័ងតោ​​​ អំឡុង​ការ​ប្រឈមមុខ​គ្នា​រយៈ​​​ពេល​​​១២​​​ម៉ោង​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។

លោក ម៉ៅ ពៅ​​​ ស្នង​​​ការ​​​នគរបាល​​​​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា កុមារ​​​ ថា ឆារ៉ាត់ ​​​បាន​​​ទៅ​លេង​ឪពុក​​​មារបស់​​​ខ្លួន ឈ្មោះ ហឹុម សុខណា​​​ នៅ​​​ក្នុង​​​ឃុំកក់ ស្រុកពញា​ក្រែក ស្រាប់តែ​​​ឪពុក​​​មា​​​អាយុ​​​២២​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​ចង​​​ក្មួយ​​​ប្រុស​​​របស់​​​ខ្លួន​​​ជាប់​​​នឹង​​​សសរ​​។

អ្នក​​​ភូមិ និង​​​នគរ​​​បាល​​​បាន​​​ទៅ​​​ជួយ​​​ពេល​​ឮ​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ស្រែក មុន​​​ពេល​​​ ហ៊ឹម សុខណា ដែលប្រដាប់​​​ដោយ​​​កាំបិត​​​ប៉័ង​​​​តោ​​​បាន​​​គំរាម​​​សម្លាប់​​​ក្មួយ​​​ប្រុសរបស់​​​ខ្លួន​​​ប្រសិនបើ​​​នរណា​​​ម្នាក់​​​ចូល​​​ក្នុង​​​ផ្ទះរបស់ខ្លួន។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ម៉ៅ ពៅ បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរបាល​​​ និង​​​អ្នក​​​ភូមិ​​​បាន​​​ឡោម​​​ព័ទ្ធ​​​ផ្ទះ​​​របស់​​​ជន​​​នេះ​​​ពី​​​ម៉ោង​​​១១​​​ព្រឹក​​​ រហូត​​​ដល់​​​ម៉ោង​​​១១យប់ ហើយ​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​ជន​​​នេះ​​​ឲ្យដោះ​​​លែង​​​ក្មួយ​​​ប្រុស​​​របស់​​​ខ្លួន ប៉ុន្តែ ជន​​​នេះ​​​មិន​​​ព្រម​​​ឡើយ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នគរ​​​បាល​​​​​​បាន​​ឲ្យ​​​ភេសជ្ជៈ​​​ដាក់​​​ថ្នាំ​​​សណ្ត​ំទៅ ហ៊ឹម​​​ សុខណា​​​ ផឹក ប៉ុន្តែ​​​បុរ​​ស​​​រូប​​​នេះ​​​មិន​​​ព្រម​​​ផឹកឡើយ។

លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ម៉ៅ ពៅ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​បុរស​​​រូប​​​នេះ​​​មិន​​​ព្រម​​​ផឹក​​​ នគរបាល​​​បាន​​​ប្រើ​​​កាំភ្លើង​​​ឆក់​​​បាញ់​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ឲ្យ​​​សន្លប់​​​ដើម្បី​​​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះ​​​​​ជួយ​​​សង្គ្រោះ​​​ក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុស​​​រូប​​​នោះ”។

លោក​​​បាន​​​បន្ថែម​​​ថា “ប៉ុន្តែ នៅ​​​ពេល​​​មន្ត្រី​​​នគរបាល​​​ចូល​​​ទៅ​​​ក្នុង​ផ្ទះ​ ​​ជន​​​សង្ស័យ​​​នៅ​​​ដឹង​​​ខ្លួន​​​នៅ​​​ឡើយ​​​ ហើយ​​​បា​​​ន​​​យក​​​កាំបិត​​ប៉័ងតោកាប់​​​នគរបាល។ នៅ​​​ពេល​​​ជន​​​សង្ស័យ​​​​​ដេញ​​​កាប់​​​នគរបាល​​​ ពួកគេ​​​បាន​​​ដក​​​ថយ​​​ ហើយ​​​ជន​​​សង្ស័យ​​​ខឹង​​​ពួក​​​យើង​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​យក​​​កាំបិត​​​ប៉័ងតោ​កាប់​​​ក្មួយ​ប្រុស​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេលនោះ ហ៊ឹម សុខណា បាន​​​ព្យាយាម​​​រត់​​​ចេញ​​​ពី​​​ផ្ទះ ហើយ​​​បន្តកាប់​មកលើ​​នគរបាល​​​ ដែល​​​​​បាន​​​​ដក​​​កាំភ្លើង​​​បាញ់​​​ជន​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា “ដើម្បី​​​ការ​​​ពារ​​​សុវត្ថិភាព​​​នគរបាល​​​ និង​​​អ្នក​​​ភូមិ​​​ កម្លាំង​​​របស់​​​យើង​​​បាន​​​បាញ់​​​បុរ​​​សរូប​​​នេះ​​​ពីរ​​​គ្រាប់​​​​​​ចំ​​​ភ្លៅ​​​ខាង​​​ស្តាំ ប៉ុន្តែ ជនសង្ស័យ​​​រូប​​​នេះ​​​នៅ​​​តែ​​​មិន​​​ព្រម​​​ឈប់​​​ទៀត​​​ ដូច្នេះ​​​ហើយ​​​នគរបាល​របស់យើង​​​បាន​​​បាញ់​​​មួយ​​​គ្រាប់​​​ទៀត​​​ត្រូវ​​​ត្រង់​​​ពោះ ហើយ​​​​​​ជន​​​នេះ​​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​តែ​​​ម្តង​​​”។

លោកឧត្តម​​​សេនីយ៍​​​ត្រី មៅ៉ ពៅ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ប្រុស​​​ ថា ឆារ៉ាត់ ដែល​​​ត្រូវ​​​ឪពុក​​​មា​​​កាប់​​​ចំ​​​ក ភ្លៅ និង​​​ដៃនោះ ​​​បាន​​​​​​ស្លាប់​​​តាម​​​​​​ផ្លូវ​​​​ពេល​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សោក​​​ស្តាយ​​​ណាស់ ដែល​​​យើង​​​មិន​​​អាច​​​ជួយ​​​សង្គ្រោះ​​​ក្មេង​​​ប្រុស​​​នេះ​​​បាន​​​ ហើយ​​​យើង​​​បាន​​​​​​បាញ់​​​សម្លាប់​​​ជន​​​សង្ស័យ​​​រូប​​​នេះ”។

លោក អឹម កៅ នាយ​​​រង​​​ការិយាល័យ​​​​​​​​​​​​​​​​​​​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ហ៊ឹម សុខណា បាន​​​វិល​​​ត្រឡប់​​​មកពី​​​ធ្វើការ​​​នៅ​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​ជា​​​រឿយ​​​ៗ​​​​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា មាន​​អារម្មណ៍​​​ឈឺ​​​ក្បាល​​​បន្តិច​​​បន្តួច ប៉ុន្តែ មិន​​​ដែល​​​បង្ក​​​អំពើ​​​ហិង្សា​​​ទេ។

លោក អឹម កៅ បាន​​​បន្ថែម​​​ថា ហឹុម សុខណា បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​​​​សកម្មភាព​​​ប្លែក​​​ៗ​​​កាល​​​ពី​​​សប្តាហ៍​​​មុន នៅ​​​ពេល​​​នោះ​​​បុរស​​​រូ​​​ប​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ភ្លេច​​​មនុស្ស​​​ដែល​​​ខ្លួន​​​ធ្លាប់​​​ស្គាល់​​​ ហើយ​​​បាន​​​ប៉ុនប៉ង​ច្របាច់​​​ក​​​ឪពុក​​​របស់​​​ខ្លួន​​​។ លោក អឹម កៅ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​មាន​​​បញ្ហា​​​ផ្លូវ​​​ចិត្ត​​​មែន ឬ​​​មិន​​​​​​មាន​​​ឡើយ​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស