29.6 C
Phnom Penh

អាជ្ញាធរ​ខេត​្ត​ព្រះ​វិហារ​ឆ្មក​់ចូល​កន្លែង​រុក​រក​​រ៉ែ​ខុសច្បាប់​នៅក្នុង​​ខេត​្ត​ព្រះ​វិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃ​សុក្រ​ អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​​បាន​ប​ំបែក​កន្លែង​​ចំនួន​ប្រាំមួយ​ដែល​ពួកគេ​លើក​ឡើង​ថា កំពុង​ត្រូវ​​បានគេ​ប្រើ​ប្រាស់​ដើម្បីជីក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​នៅលើ​ដី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​ចិន​​មួយ​។

លោក គង់ មករា ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម​​និង​រ៉ែ​ខេត្ត​ព្រះ​វិហារ​បាន​មាន​ប្រសាសន​៍​កាល​ពី​ម្សិល​មិញ​ថា អាជ្ញាធរ​រួម​មាន​នគរបាល​មូល​ដ្ឋាន កង​រាជ​អាវុធ​ហត​្ថ​បាន​ឆ្មក់​ចូល​កន្លែង​ទាំង​នេះ​នៅ​ក្នុងស្រុក​រវៀង​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន WS Mining Industry Holding ដែល​បាន​លើ​កឡើង​ថា ទ​ទួលបាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​លើ​ផ្ទៃដី​ទំហំ​៩៧.០០០ហិកតា​កាល​ពី​ឆ្នាំ​២០០៧។

លោក​បាន​មាន​ប្រសាសន៍ថា ម៉ាស៊ីន​ភ្លើង​មួយ​គ្រឿង​និង​ឧបករណ៍​ខួង​​ត្រូ​វ​បាន​រឹប​អូស​ពី​អ្នក​ជីក​រ៉ែ​ទ្រង់​ទ្រាយ​តូច​ ចំណែក​​ឯ​ឧបករណ៍​ផ្សេង​ទៀត​​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​នឹង​​កន្លែង​ ហើយ​បាន​ដុត​កន្លែង​ទាំង​​នោះ​ចោល​។ លោក​បាន​មាន​​ប្រសាសន៍ថា “​យើង​បាន​បំផ្លាញ​ម៉ាស៊ីន​ទាំងនេះ​ចោល​នៅនឹង​​កន្លែង​ ពី​ព្រោះ​វា​ពិបាក​យកចេញ​ណាស់”។  លោក មករា បាន​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ចិន​ជីក​រ៉ែ​នេះ​ក៏​ត្រូ​វបាន​ណែនាំ​ឲ្យ​ពង្រឹង​សន្ត​ិ​សុខ ដើម្បីទប់​ស្កាត​់​​អ្នក​ជីក​រ៉ែ​ខុស​ច្បាប់​មិន​ឲ្យ​ត្រឡប់​មកវិញ​ផងដែរ។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​បាន​ណែនាំ​ក្រុមហ៊ុន​ឲ្យ​ដាក់​សន្ត​ិ​សុខ​យាម​ដីដើម្បី​ទប់​ស្កាត់​អ្នក​ជីក​រ៉ែ​ទាំង​នេះ​មិន​ឲ្យ​ត្រ​ឡប់​មកវិញ ពីព្រោះ​យើង​ជា​មន្ត្រី​រាជ​ការ​ និង​គ្មាន​អាវុធ​ដើម្បី​ត​តាំង​ជាមួយ​អ្នក​ជីក​រ៉ែ​ខុស​ច្បាប់​ទាំង​នេះឡើយ” ដែល​ជារឿយៗ​ប្រដាប់​ដោយ​កាំភ្លើង​កែច្នៃ​ទៀត​ផង។

លោក អ៊ា សារ៉ូ អភិបាល​ស្រុក​​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត​្តិការ​នោះ​កាល​ពី​ថ្ងៃសុក្រ​បាន​មាន​ប្រ​សាសន៍ថា​ មិន​មាន​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ ពីព្រោះការ​ឆ្មក់ចូល​កន្លែងទាំង​អស់​​​រកមិន​ឃើញ​ជន​ណា​ម្នាក់ឡើយ។ លោក​បាន​មាន​ប្រសាសន៍ថា អ្នក​ជីក​រ៉ែ​មាស​ប្រហែល​បី​ឬ​បួន​នាក់​ក្នុង​កន្លែង​នីមួយៗ​ទំនង​ជា​ដឹង​ពី​ការ​ឆ្មក​់ចូល​នេះ​ជាមុន។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​នឹង​សហការ​ជាមួយ​មន្ទី​រ​ឧស្សា​ហកម្ម​ និង​រ៉ែ​ខេត្ត​​ដើម្បី​ស្វែង​រក​មេដឹក​នាំកន្លែង​ជីករ៉ែ​ទាំង​ប្រាំ​មួយ​នោះ​ ហើយ​ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់”។ លោក​បាន​បន្ថែម​ថា នឹ​ង​មាន​ការ​ឆ្មក​់​ចូល​​យ៉ាង​ហោច​ណាស់​បួន​កន្លែង​ទៀត​​​ដែល​យើង​ដឹង​នៅក្នុង​ស្រុក​នេះដែល​ក៏ស្ថិត​​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ចិន​នេះដែរ។

លោក សារ៉ូ បាន​មាន​ប្រសាសន៍ថា “​យើង​​បាន​​បង្ក្រាប​​ប្រាំមួយ​កន្លែង​នៅ​ពេល​នេះ ហើយ​យើង​នឹង​បន្ត​​កន្លែង​មួយ​ចំនួនទៀត​នៅ​ពេល​ឆាប់​ៗនេះ”។

គេ​មិន​អាច​ទាក់​ទង​ក្រុមហ៊ុន​ WS Mining ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ។  តំបន់​​​​​​​នេះ​មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិវាទ​រវាង​អ្នក​ជីក​រ៉ែ​ទ្រង់​ទ្រាយ​ត​ូច​និង​ធំរយៈពេល​ច្រើន​ឆ្នាំមក​ហើយ។ អ្នក​ភូមិ​មូល​​​​​​​​​​​​​ដ្ឋាន​​​​​មួយ​ចំនួន​និយាយ​ថា​ ពួកគាត់ពឹង​ផ្អែក​លើ​ការ​ជីក​រ៉ែ​ដោយ​ដៃ​នេះដើម្បី​ចិញ្ចឹម​ជីវិតជា​យូរ​មក​ហើយ ​មុន​ពេល​ក្រុម​ហ៊ុន​នានា​ទទួល​បាន​សិទ្ធិ​លើ​ដីនេះ​ទៅ​ទៀត​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស